ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំនេះមិនត្រឹមតែជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់បាល់ទាត់កាណាដានៅលើទីលានស្មៅប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសញ្ញានៃវត្តមានគួរឱ្យកត់សម្គាល់របស់ក្រុមអាជ្ញាកណ្តាលជនជាតិកាណាដាទាំងអស់នៅក្នុងការប្រកួតដ៏ធំបំផុតនៅលើភពផែនដីផងដែរ។
អាជ្ញាកណ្តាល Drew Fischer រួមជាមួយជំនួយការ Lyes Arfa និង Michael Barwegen កំពុងតំណាងឱ្យប្រទេសកាណាដាក្នុងការកាត់ក្តីការប្រកួតនៅក្នុងព្រឹត្តិការណ៍ បាល់ទាត់ពិភព លោក។ នេះជាលើកដំបូងដែលសមាជិកកាណាដាទាំងបីនាក់ បានក្លាយជាផ្នែកមួយនៃក្រុមអាជ្ញាកណ្តាលនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។ នេះកាន់តែសំខាន់ថែមទៀត ដោយសារការប្រកួតឆ្នាំនេះកំពុងត្រូវបានធ្វើឡើងនៅលើទឹកដីកាណាដា រួមជាមួយសហរដ្ឋអាមេរិក និងម៉ិកស៊ិក។
សម្រាប់ក្រុមអាជ្ញាកណ្តាលកាណាដា វត្តមានរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភព លោកមិនមែនគ្រាន់តែជាសមិទ្ធផលផ្ទាល់ខ្លួននោះទេ ប៉ុន្តែក៏ជាជំហានមួយទៅមុខក្នុងការកាត់ក្តីបាល់ទាត់របស់ប្រទេសនៅលើឆាកអន្តរជាតិផងដែរ។ នៅក្នុងព្រឹត្តិការណ៍ World Cup ដែលប្រទេសកាណាដាជាប្រទេសម្ចាស់ផ្ទះ និងកំពុងសម្លឹងរកការបញ្ជាក់ពីភាពលេចធ្លោផ្នែកបាល់ទាត់របស់ខ្លួន អាជ្ញាកណ្តាលកាណាដាកំពុងរួមចំណែកក្នុងការបង្កើតស្នាដៃពិសេសមួយសម្រាប់បាល់ទាត់របស់ប្រទេសខ្លួន៕
តាម vovworld.vn/km-KH