ព័ត៌មាន ពូនជ្រុំទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាម ឡាវ និងកម្ពុជា 22/08/2026 លោក Doan Minh Huan បានសង្កត់ធ្ងន់ថា ការបង្កើនការផ្លាស់ប្តូរ ការរៀនសូត្រ និងការជួបប្រាស្រ័យគ្នាដោយផ្ទាល់រវាងកម្មាភិបាលវ័យក្មេងនៃប្រទេសទាំងបី គឺមានអត្ថន័យយូរអង្វែងសម្រាប់ការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងរវាងបណ្ដាប្រទេស។ ទិដ្ឋភាពនៅជំនួបនេះ។ រូបថត៖ VNAនៅរសៀលថ្ងៃទី ២២ ខែសីហា នៅទីក្រុងហាណូយ នាយកបណ្ឌិតសភានយោបាយជាតិហូជីមិញ លោក Doan Minh Huan បានទទួលជួបគណៈប្រតិភូថ្នាក់ដឹកនាំវ័យក្មេងនៃបក្សកុម្មុយនិស្តវៀតណាម បក្សប្រជាជនបដិវត្តន៍ឡាវ និងគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសចូលរួមកម្មវិធីបណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេងនៃបក្សទាំងបី លើកទី ៤ ដែលបានប្រារព្ធឡើងនៅទីក្រុងហាណូយ។ ក្នុងជំនួបនេះ លោក Doan Minh Huan បានសម្តែងក្តីសង្ឃឹមថា កម្មាភិបាលវ័យក្មេងនៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា នឹងបន្តពង្រីកចំណេះដឹង បទពិសោធន៍ដែលទទួលបានតាមរយៈកម្មវិធីនេះ ដោយអនុវត្តន៍ឱ្យបានសមស្របទៅក្នុងការងារជាក់ស្ដែងនៅក្នុងប្រទេសនីមួយៗ ព្រមទាំង ក្លាយជាស្ពានដ៏សំខាន់ ដែលរួមចំណែកដល់ការបង្កើនការយល់ដឹង ពង្រឹងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម ជាមួយឡាវ និងកម្ពុជានាពេលអនាគត។ លោក Doan Minh Huan បានសង្កត់ធ្ងន់ថា ការបង្កើនការផ្លាស់ប្តូរ ការរៀនសូត្រ និងការជួបប្រាស្រ័យគ្នាដោយផ្ទាល់រវាងកម្មាភិបាលវ័យក្មេងនៃប្រទេសទាំងបី គឺមានអត្ថន័យយូរអង្វែងសម្រាប់ការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងរវាងបណ្ដាប្រទេស។ លោកបានសម្តែងទំនុកចិត្តថា សមាជិកគណៈប្រតិភូនឹងបន្ត រួមចំណែកយ៉ាងវិជ្ជមានដល់ការអភិវឌ្ឍនៃប្រទេសនីមួយៗ ហើយក្លាយជាកម្លាំងស្នូលក្នុងការពូនជ្រុំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម ឡាវ និងកម្ពុជាផងដែរ។ថ្លែងនៅក្នុងជំនួបនេះ ប្រធានគណៈប្រតិភូថ្នាក់ដឹកនាំវ័យក្មេងនៃបក្សទាំងបីបានអះអាងថា បន្ទាប់ពីកម្មវិធីបញ្ចប់ ពួកគេនឹងបន្តរក្សាទំនាក់ទំនង បង្កើនការផ្លាស់ប្តូរ និងការសម្របសម្រួលក្នុងការងារ ព្រមទាងសម្ដែងនូវបំណងថាសកម្មភាពផ្លាស់ប្តូរនិងបណ្តុះបណ្តាល កម្មាភិបាលវ័យក្មេងរវាងភាគីនានា បន្តត្រូវបានរក្សាជាប្រចាំ ពង្រីកខ្លឹមសារនិងទ្រង់ទ្រាយ តាមនោះបង្កើតបណ្តាញសហប្រតិបត្តិការថ្មី ជាក់ស្តែង និងមានប្រសិទ្ធភាព៕ តាម vovworld.vn/km-KH Tags:នាយកបណ្ឌិតសភានយោបាយជាតិហូជីមិញ លោក Doan Minh Huan កម្មវិធីបណ្តុះបណ្តាល បទពិសោធន៍

លោក Doan Minh Huan បានសង្កត់ធ្ងន់ថា ការបង្កើនការផ្លាស់ប្តូរ ការរៀនសូត្រ និងការជួបប្រាស្រ័យគ្នាដោយផ្ទាល់រវាងកម្មាភិបាលវ័យក្មេងនៃប្រទេសទាំងបី គឺមានអត្ថន័យយូរអង្វែងសម្រាប់ការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងរវាងបណ្ដាប្រទេស។ ទិដ្ឋភាពនៅជំនួបនេះ។ រូបថត៖ VNAនៅរសៀលថ្ងៃទី ២២ ខែសីហា នៅទីក្រុងហាណូយ នាយកបណ្ឌិតសភានយោបាយជាតិហូជីមិញ លោក Doan Minh Huan បានទទួលជួបគណៈប្រតិភូថ្នាក់ដឹកនាំវ័យក្មេងនៃបក្សកុម្មុយនិស្តវៀតណាម បក្សប្រជាជនបដិវត្តន៍ឡាវ និងគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសចូលរួមកម្មវិធីបណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេងនៃបក្សទាំងបី លើកទី ៤ ដែលបានប្រារព្ធឡើងនៅទីក្រុងហាណូយ។ ក្នុងជំនួបនេះ លោក Doan Minh Huan បានសម្តែងក្តីសង្ឃឹមថា កម្មាភិបាលវ័យក្មេងនៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា នឹងបន្តពង្រីកចំណេះដឹង បទពិសោធន៍ដែលទទួលបានតាមរយៈកម្មវិធីនេះ ដោយអនុវត្តន៍ឱ្យបានសមស្របទៅក្នុងការងារជាក់ស្ដែងនៅក្នុងប្រទេសនីមួយៗ ព្រមទាំង ក្លាយជាស្ពានដ៏សំខាន់ ដែលរួមចំណែកដល់ការបង្កើនការយល់ដឹង ពង្រឹងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម ជាមួយឡាវ និងកម្ពុជានាពេលអនាគត។ លោក Doan Minh Huan បានសង្កត់ធ្ងន់ថា ការបង្កើនការផ្លាស់ប្តូរ ការរៀនសូត្រ និងការជួបប្រាស្រ័យគ្នាដោយផ្ទាល់រវាងកម្មាភិបាលវ័យក្មេងនៃប្រទេសទាំងបី គឺមានអត្ថន័យយូរអង្វែងសម្រាប់ការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងរវាងបណ្ដាប្រទេស។ លោកបានសម្តែងទំនុកចិត្តថា សមាជិកគណៈប្រតិភូនឹងបន្ត រួមចំណែកយ៉ាងវិជ្ជមានដល់ការអភិវឌ្ឍនៃប្រទេសនីមួយៗ ហើយក្លាយជាកម្លាំងស្នូលក្នុងការពូនជ្រុំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម ឡាវ និងកម្ពុជាផងដែរ។ថ្លែងនៅក្នុងជំនួបនេះ ប្រធានគណៈប្រតិភូថ្នាក់ដឹកនាំវ័យក្មេងនៃបក្សទាំងបីបានអះអាងថា បន្ទាប់ពីកម្មវិធីបញ្ចប់ ពួកគេនឹងបន្តរក្សាទំនាក់ទំនង បង្កើនការផ្លាស់ប្តូរ និងការសម្របសម្រួលក្នុងការងារ ព្រមទាងសម្ដែងនូវបំណងថាសកម្មភាពផ្លាស់ប្តូរនិងបណ្តុះបណ្តាល កម្មាភិបាលវ័យក្មេងរវាងភាគីនានា បន្តត្រូវបានរក្សាជាប្រចាំ ពង្រីកខ្លឹមសារនិងទ្រង់ទ្រាយ តាមនោះបង្កើតបណ្តាញសហប្រតិបត្តិការថ្មី ជាក់ស្តែង និងមានប្រសិទ្ធភាព៕
អត្ថបទផ្សេងទៀត ដឹកជញ្ជូនសំណាកអដ្ឋិធាតុយុទ្ធជនពលីជាង ៧០០០ នាក់ទៅកាន់ទីក្រុងហាណូយដោយសុវត្ថិភាពដើម្បីធ្វើតេស្ត ADN22/08/2026ព័ត៌មានកាលពីរសៀលថ្ងៃទី២១ ខែសីហា ជើងហោះហើរដែលដឹកសំណាកអដ្ឋិធាតុយុទ្ធជនពលីជាង ៧០០០នាក់ ពីទីក្រុងហូជីមិញ បានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋាន យ៉ាឡឹម (ទីក្រុងហាណូយ)។ ប្រែក្លាយការសន្យាទៅជាប្រភពធនធានជាក់ស្តែងសម្រាប់បម្រើការអភិវឌ្ឍប្រទេសជាតិ22/08/2026ព័ត៌មានបង្កើតយន្តការដ៏រឹងមាំគ្រប់គ្រាន់ដើម្បីអភិវឌ្ឍន៍បណ្ដុំយុទ្ធសាស្ត្រជាតិសម្រាប់ចំណេះដឹង បច្ចេកវិទ្យា និងនវានុវត្តន៍22/08/2026ព័ត៌មានសហរដ្ឋអាមេរិកវាយតម្លៃខ្ពស់ចំពោះសក្តានុពលនៃកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យជាច្រើន22/08/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ទទួលជួបទីប្រឹក្សាក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីន លោក Eduardo SL Oban Jr.21/08/2026ព័ត៌មានជើងហោះហើរពិសេស ដឹកសំណាកអដ្ឋិធាតុយុទ្ធជនពលីជាង ៧.០០០ ទៅកាន់ទីក្រុងហាណូយសម្រាប់កំណត់អត្តសញ្ញាណ21/08/2026ព័ត៌មានមូលដ្ឋានគ្រឹះសម្រាប់ «ទំនាក់ទំនងយុទ្ធសាស្ត្រជំនាន់ថ្មី» រវាងវៀតណាមនិងសិង្ហបុរី21/08/2026ព័ត៌មាន អត្ថបទផ្សេងទៀត