• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពូនជ្រុំទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងកម្ពុជា

នាថ្ងៃទី៥ និងទី៦ ខែធ្នូ នៅខេត្តកែប ភាគខាងត្បូងនៃព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តទៅសន្និសីទរវាងសមាគមមិត្តភាពវៀត ណាម-កម្ពុជានិងសមាគមមិត្តភាព កម្ពុជា-វៀតណាម។
អនុប្រធានរដ្ឋសភា លោកស្រី ង្វៀន ធី ថាញ់ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា អញ្ជើញថ្លែងមតិក្នុងសន្និសីទ (រូបថត៖ VOVកម្ពុជា)

អនុប្រធានរដ្ឋសភាលោកស្រី ង្វៀន ធី ថាញ់ ប្រធានសមាគមមិត្តភាព វៀតណាម-កម្ពុជានិងប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាអនុប្រធានប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម អញ្ជើញជាសហប្រធាននៃសន្និសីទ។

ក្នុងសន្និសីទ លោកស្រីអនុប្រធានរដ្ឋសភា ង្វៀន ធី ថាញ់ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់សមាគមទាំងពីរនាពេលថ្មីៗនេះ ដោយបំពេញល្អនូវតួនាទីជាស្ពានមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ជំរុញកិច្ច សហប្រតិបត្តិការរវាងមូលដ្ឋាន អាជីវកម្មដោយឈរលើមូលដ្ឋានមានផលប្រយោជន៍ទៅវិញទៅមក។ លោកស្រីអនុប្រធានរដ្ឋសភា ង្វៀន ធី ថាញ់ សង្ឃឹមថា នាពេលខាងមុខ សមាគមមិត្តភាពកម្ពុជា-វៀតណាម នឹងបន្តជួយឧពត្ថម្ភសហគមន៍ជនវៀតណាមក្នុងការរស់នៅ សិក្សា និងធ្វើការនៅកម្ពុជា ដោយបានសម្របខ្លួនយ៉ាងល្អជាមួយប្រទេសម្ចាស់ផ្ទះ និងមានជីវភាពរស់នៅប្រកបដោយស្ថិរភាព។

ភាគីទាំងពីរបានឯកភាពបន្តកិច្ចសហប្រតិបត្តិការក្នុងការកសាងអង្គការនិងសកម្មភាពនៃសមាគមមិត្តភាពរបស់ប្រទេសនីមួយៗ ដើម្បីបន្តរួមចំណែកក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ការនាំចេញរបស់វៀតណាមទៅអាមេរិកក្នុងឆ្នាំ ២០២៥ ត្រូវបានព្យាករណ៍សម្រេចបាន ១២៥-១៣០ ពាន់លានដុល្លារ

ការនាំចេញរបស់វៀតណាមទៅអាមេរិកក្នុងឆ្នាំ ២០២៥ ត្រូវបានព្យាករណ៍សម្រេចបាន ១២៥-១៣០ ពាន់លានដុល្លារ

សហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់វៀតណាម។ គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មសរុបរវាងវៀតណាម និងអាមេរិកសម្រេចបាន ១៣៥ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះការនាំចេញរបស់វៀតណាមសម្រេចបាន ១២៣ ពាន់លានដុល្លារ កើនឡើង ២៣%; ការនាំចូលពីសហរដ្ឋអាមេរិកឡើងដល់១២ពាន់លានដុល្លារ កើន១៥%។

Top