1. ជម្លោះរីករាលដាលនៅមជ្ឈិមបូព៌ា
ជម្លោះរវាងអ៊ីស្រាអែល និងចលនាហាម៉ាស នៅ Gaza បានរីករាលដាលដោយមានការចូលរួមពីកងកម្លាំង Hezbollah នៅលីបង់ និង Houthi ក្នុងប្រទេសយេម៉ែន។ ការធ្វើឃាតមេដឹកនាំចលនាហាម៉ាស់នៅទីក្រុង Tehran ក្នុងអំឡុងពេលចូលកាន់តំណែងប្រធានាធិបតីអ៊ីរ៉ង់ថ្មីបាននាំឱ្យមានការវាយប្រហារ លើទឹកដីគ្នាទៅវិញទៅមករវាងអ៊ីរ៉ង់និងអ៊ីស្រាអែល។ គិតត្រឹមថ្ងៃទី២៥ ខែធ្នូ ជម្លោះបានធ្វើឲ្យមនុស្សស្លាប់ប្រមាណ ៥០.០០០នាក់ និងប៉ះពាល់ដល់ប្រជាជនរាប់លាននាក់។
កាលពីថ្ងៃទី២៦ ខែវិច្ឆិកា អ៊ីស្រាអែល និងក្រុម Hezbollah បានឈានចូលកាន់កិច្ចព្រមព្រៀងមួយអំពីការផ្អាកបាញ់បណ្តោះអាសន្ន ប៉ុន្តែការចរចារវាងអ៊ីស្រាអែល និងចលនាហាម៉ាសនៅតែជាប់គាំង ដែលធ្វើឱ្យក្តីសង្ឃឹមសម្រាប់ដំណោះស្រាយបញ្ចប់ជម្លោះនៅមជ្ឈិមបូព៌ានៅតែឆ្ងាយ។
2. លោក Donald Trump បានឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក
កាលពីថ្ងៃទី៥ ខែវិច្ឆិកា អតីតប្រធានាធិបតី Donald Trump បានទទួលជ័យជម្នះលើគូប្រជែង លោកស្រី Kamala Harris ដែលមកពីគណៈបក្សប្រជាធិបតេយ្យ ហើយគណៈបក្សសាធារណរដ្ឋរបស់គាត់ក៏ទទួលបានការគ្រប់គ្រងនៅក្នុងសភាជាន់ទាប និងព្រឹទ្ធសភាផងដែរ។ គោលនយោបាយ "សហរដ្ឋអាមេរិកជាអាទិភាពដំបូង" របស់ប្រធានាធិបតីទី ៤៧ បង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់ក្នុងគោលនយោបាយក្នុងស្រុក និងគោលនយោបាយបរទេសរបស់សហរដ្ឋអាមេរិក ជាមួយនឹងផលប៉ះពាល់យ៉ាងខ្លាំងទៅលើបណ្តាប្រទេស និងតំបន់ជុំវិញពិភពលោក ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។
3. រដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរី Bashar al-Assad ដួលរលំ
បន្ទាប់ពីសង្គ្រាមស៊ីវិលសាហាវឃោរឃៅអស់រយៈពេល ១៣ឆ្នាំ នៅថ្ងៃទី៨ ខែធ្នូ កងកម្លាំងប្រឆាំងនៅក្នុងប្រទេសស៊ីរីបានកាន់កាប់រដ្ឋធានី Damascus លោកប្រធានាធិបតី Bashar al-Assad និងក្រុមគ្រួសាររបស់គាត់ត្រូវបានចាប់ង្ខំឲ្យនីរទេស។ ការដួលរលំនៃរដ្ឋាភិបាល al-Assad អាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើ "ក្តារអុក" នៅមជ្ឈិមបូព៌ា ទន្ទឹមនឹងនេះ ហានិភ័យរុញច្រានតំបន់នេះចូលក្នុងស្ថានភាពច្របូកច្របល់ និងការបែងចែកកាន់តែច្បាស់សាល់។ សហគមន៍អន្តរជាតិកំពុងខិតខំ ដើម្បីធានាឱ្យការផ្ទេរអំណាចរដ្ឋាភិបាល និងរក្សាស្ថិរភាពស្ថានការណ៍ក្នុងប្រទេសក្នុងពេលឆាប់ៗនេះ។
4. សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនកំណើនភាពតានតឹង និងបម្រែបម្រួលគ្រោះថ្នាក់
នៅខែសីហា ឆ្នាំ ២០២៤ កងកម្លាំងអ៊ុយក្រែនបានវាយឆ្មក់ និងកាន់កាប់តំបន់ជាច្រើននៅក្នុងខេត្ត Kursk របស់រុស្ស៊ី។ នេះជាការវាយប្រហារលើដីគោកលើកដំបូងដោយកងកម្លាំងយោធាបរទេសប្រឆាំងនឹងរុស្ស៊ី ចាប់តាំងពីសង្គ្រាមលោកលើកទី២។ រូបថត៖ យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី វាយប្រហារលើរថយន្តយោធាអ៊ុយក្រែន ចូលក្នុងតំបន់ Kursk ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៤។ រូបថត៖ GettyImage/ TTXVN
នៅខែសីហា ឆ្នាំ២០២៤ កងកម្លាំងអ៊ុយក្រែនបានវាយឆ្មក់ និងកាន់កាប់តំបន់ជាច្រើននៅក្នុងខេត្ត Kursk របស់រុស្ស៊ី។ នេះជាការវាយប្រហារជើងគោកលើកដំបូងរបស់កងកម្លាំងយោធាបរទេសប្រឆាំងនឹងរុស្ស៊ី ចាប់តាំងពីសង្គ្រាមលោកលើកទី២។ កាលពីពាក់កណ្តាលខែវិច្ឆិកា ទីក្រុងគៀវជាលើកដំបូងបានប្រើប្រាស់មីស៊ីល ដែលផ្តល់ដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំង ដើម្បីវាយប្រហារយ៉ាងជ្រៅទៅក្នុងទឹកដីរុស្ស៊ី។
ទីក្រុងមូស្គូបានបាញ់គ្រាប់មីស៊ីល ដែលលឿនជាងសំឡេង (Hypersonic) វាយលុកទីក្រុង Dnipro របស់អ៊ុយក្រែន ហើយបានប្រកាសពីគោលលទ្ធិនុយក្លេអ៊ែរដែលបានកែប្រែ។ ឃាតកម្មលើឧត្តមសេនីយ៍រុស្ស៊ី Igor Kirillov នៅទីក្រុងមូស្គូកាលពីថ្ងៃទី ១៧ ខែធ្នូបានបង្កើនភាពតានតឹងរវាងភាគីទាំងពីរ។ ទោះបីជាថ្នាក់ដឹកនាំរុស្ស៊ី និងអ៊ុយក្រែនបានប្រកាសពីឆន្ទៈក្នុងការចរចាក៏ដោយ ប៉ុន្តែជំហររបស់ភាគីទាំងពីរនៅតែមានភាពខ្វែងគំនិតគ្នាជាច្រើន។
5. សេដ្ឋកិច្ចពិភពលោកងើបឡើងវិញ ទោះបីមាន "បញ្រ្ចាស់ខ្យល់"
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនឹងមានកំណើន ៣,២% នៅឆ្នាំ ២០២៤ ទោះបីជាមានហានិភ័យពីជម្លោះភូមិសាស្ត្រនយោបាយ ជម្លោះពាណិជ្ជកម្ម និងអស្ថេរភាពទាក់ទងនឹងការបោះឆ្នោត។ ប្រទេសដែលមានខឿនសេដ្ឋកិច្ចធំមាននិន្នាការកែលម្អគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងកាត់បន្ថយអត្រាការប្រាក់ ដើម្បីជំរុញកំណើន។ ធនាគារកណ្តាលអាមេរិក (Fed) បានទម្លាក់អត្រាការប្រាក់ជាលើកដំបូងក្នុងរយៈពេល ៤ឆ្នាំ ទន្ទឹមនឹងនេះ ធនាគារកណ្តាលផ្សេងទៀតជាច្រើនក៏បានមានសកម្មភាពស្រដៀងគ្នានេះដែរ។
6. ឆ្នាំដែលក្តៅបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ
ស្ថាប័នត្រួតពិនិត្យអាកាសធាតុអ៊ឺរ៉ុប Copernicus បានសន្និដ្ឋានថា ឆ្នាំ២០២៤ គឺជាឆ្នាំដែលក្តៅបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ និងជាឆ្នាំសុរិយាគតិដំបូងដែលមានសីតុណ្ហភាពជាមធ្យមខ្ពស់ជាងសម័យបូរេឧស្សាហកម្ម (១៨៥០ -១៩០០) ប្រហែល ១,៥ អង្សា C នៅពេលដែលមនុស្សជាតិចាប់ផ្តើមប្រើប្រាស់ឥន្ធនៈហ្វូស៊ីលជាច្រើន។
កំណើនសីតុណ្ហភាពគឺជាមូលហេតុនៃការកើនឡើងនៃបាតុភូតអាកាសធាតុអាក្រក់ដូចជាព្យុះ Yagi ដែលបណ្ដាលឲ្យមនុស្សស្លាប់ជាង ៦០០នាក់ នៅអាស៊ីអាគ្នេយ៍ ព្យុះ Helene ដែលបណ្តាលឱ្យខូចខាតជាង ១១០ពាន់លានដុល្លារអាមេរិក នៅសហរដ្ឋអាមេរិក និងទឹកជំនន់នៅក្នុងប្រទេសអេស្ប៉ាញ បានសម្លាប់ប្រជាជនចំនួន ២០០នាក់។ ទោះជាយ៉ាងណាក៏ដោយ ការខិតខំប្រឹងប្រែងជាសាកល ដើម្បីកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលមិនត្រូវបានផ្សព្វផ្សាយខ្លាំងនោះទេ។
7. តម្លៃមាសពិភពលោកកើនខ្ពស់បំផុត
តម្លៃមាសពិភពលោកនៅថ្ងៃទី៣១ ខែតុលាបានកំណត់កម្រិតខ្ពស់បំផុតគឺ ២.៧៩០,១៥USD/អោន កើនឡើងប្រហែល៣៥% ចាប់តាំងពីដើមឆ្នាំនេះ ដែលបណ្តាលឱ្យតម្លៃមាសក្នុងស្រុកមានការប្រែប្រួលយ៉ាងខ្លាំង។ មូលហេតុគឺការកើនឡើងនៃអតិផរណា អស្ថិរភាពភូមិសាស្ត្រនយោបាយ ធនាគារកណ្តាលអាមេរិក (Fed) ផ្លាស់ប្តូរគោលនយោបាយរូបិយវត្ថុ... ធនាគារកណ្តាលជាច្រើនបានទិញមាស និងចាត់ទុកមាសជាទ្រព្យសម្បត្តិបម្រុងជាតិ។ តម្លៃមាសកើនឡើងយ៉ាងខ្លាំងបានកាត់បន្ថយភាពទាក់ទាញនៃទ្រព្យដែលបង្កប់ហានិភ័យដែលនាំឱ្យអ្នកវិនិយោគជាច្រើននាក់ដែលវិនិយោគសាច់ប្រាក់លើទ្រព្យសម្បត្តិផ្សេងទៀត។
8. ការក្រោកឈរឡើងគណៈបក្សជ្រុលនិយមនៅអឺរ៉ុប
ភាគច្រើនការបោះឆ្នោតសភានៅអឺរ៉ុបបានបង្ហាញការក្រោកឈរឡើងយ៉ាងខ្លាំងនៃបណ្ដាគណៈបក្សនិយមជ្រុល និងចលនាជាតិនិយម។ នេះមិនត្រឹមតែបង្កបញ្ហាប្រឈមដល់អនាគត និងស្ថិរភាពនៃសហភាពអឺរ៉ុប (EU) ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យថយចុះនូវកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាសកលជាបន្ទាន់ផងដែរ។ ការដែលរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីបារាំង លោក Michel Barnier មិនបានឆ្លងកាត់ការបោះឆ្នោតគ្មានទំនុកចិត្ត ហើយរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ លោក Olaf Scholz មិនបានឆ្លងកាត់ការបោះឆ្នោតទំនុកចិត្តឆ្លុះបញ្ចាំងពីអស្ថិរភាពនយោបាយនៅអឺរ៉ុប។
9.អង្គការសហប្រជាជាតិអនុម័តសេចក្តីសម្រេចមួយទូទាំងសាកលលោកជាលើកដំបូងអំពី AI
កាលពីថ្ងៃទី២១ ខែមីនា មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចសំខាន់មួយស្តីពីការលើកកម្ពស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយសុវត្ថិភាព រក្សាភាពសម្ងាត់ និងអាចទុកចិត្តបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់មនុស្សគ្រប់រូបក្នុងបរិបទ ដែល សហគមន៍អន្តរជាតិកំពុងប្រឈមមុខនឹងឱកាស និងបញ្ហាប្រឈមពីកម្មវិធីប្រើប្រាស់ និងការគ្រប់គ្រង AI ។
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏បានប្រកាសណែនាំស្តីពីក្រមសីលធម៌ និងការគ្រប់គ្រង AI ដើម្បីលើកកម្ពស់ការប្រើប្រាស់ AI ដោយទំនួលខុសត្រូវ ។ សហភាពអឺរ៉ុប (EU) បានដាក់ឲ្យប្រើប្រាស់ច្បាប់គ្រប់គ្រង AI ជាផ្លូវការ ដើម្បីការពារសិទ្ធិប្រជាពលរដ្ឋ ខណៈដែលជម្រុញការច្នៃប្រឌិត។
10. យានអវកាសចិន Chang'e-6 ប្រមូលសំណាកវត្ថុចំហៀងងងឹតនៃព្រះច័ន្ទ
នៅថ្ងៃទី២៥ ខែមិថុនា យានអវកាសចិន Chang'e-6 បានចុះចតដោយសុវត្ថិភាពនៅកន្លែងចុះចត Siziwang Banner ស្ថិតក្នុងតំបន់ទឹកដីម៉ុងហ្គោលីខាងក្នុង (ភាគខាងជើងប្រទេសចិន) យកសំណាកដី និងថ្មពីចំហៀងផ្ទៃរបស់ព្រះចន្ទ។ នេះគឺជាសមិទ្ធិផលដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ទាក់ទងនឹងការស្វែងយល់ព្រះច័ន្ទ។ អ្នកវិទ្យាសាស្ត្ររំពឹងថា សំណាកវត្ថុដែលយានអវកាសចិន Chang'e-6 នាំយកមក រួមទាំងថ្មភ្នំភ្លើងអាយុ ២,៥ លានឆ្នាំ និងសម្ភារៈផ្សេងទៀត អាចជួយ និងដោះស្រាយយ៉ាងច្បាស់លាស់នូវភាពខុសគ្នានៃភូមិសាស្ត្រនៅចំហៀងទាំងពីរនៃព្រះច័ន្ទ។/.
កាសែតរូបភាពវៀតណាម /VNA