រឿងព្រេងជនជាតិយ៉ាវនិទានថា៖ ស្តេចបានវឿង (Ban Vuong) ជាសត្វសុនខទេព ចុះចាប់កំណើតជាមនុស្ស មានគុណបំណាចធំ ពេលសម្លាប់បានស្តេចកាវវឿង (Cao Vuong) (ឈ្លានពានប្រទេសប៊ិញវឿង - Binh Vuong) ដូចនេះ ស្តេចប៊ិញវឿង (Binh Vuong) បានប្រទានរង្វាន់និងលើកកូនក្រមុំឱ្យ។ បានវឿង (Ban Vuong) និងព្រះនាង មានកូនប្រុស៦នាក់ កូនស្រី៦នាក់ ស្តេចប៊ិញវឿង (Binh Vuong) ប្រទាននាមត្រកូលជូនកូនៗ ក្លាយជានាមវង្សត្រកូលទាំង១២ មុនគេបង្អស់នៃជនជាតិយ៉ាវ។ ពេលស្តេចប៊ិញវឿង (Binh Vuong) ទ្រង់សោយទិវង្គតទៅ បានវឿង (Ban Vuong) ឡើងសោយរាជ្យ ធ្វើជាស្តេចជនជាតិយ៉ាវ។
ភូមិស្រុកជនជាតិយ៉ាវនៅស្រុកហ្វាងសូភី (Hoang Su Phi) (ខេត្តហាយ៉ាង - Ha Giang) នៅមានរឿងតំណាលអំពីស្តេចបានវឿង (Ban Vuong) សោយទិវង្គតដូចខាងក្រោយ៖ ទោះបីទ្រង់បានសោយរាជ្យក៏ដោយ តែទ្រង់នៅតែរក្សាផ្នត់គំនិតរស់នៅសាមញ្ញ បង្រៀនជនជាតិយ៉ាវរបៀបដាំដំណាំ តម្បាញ និងប្រមាញ់សត្វព្រៃ។ ថ្ងៃមួយនៅខែ២ចន្ទគតិ ស្តេចបានវឿង (Ban Vuong) បានយាងចូលព្រៃ បរបាញ់សត្វព្រៃ ទ្រង់ដេញប្រមាញ់ពពែភ្នំមួយក្បាល អភព្វទ្រង់ត្រូវពពែភ្នំជល់ដួល ប៉ះនឹងដុំពកគល់ឈើធ្នង់ រួចសោយទិវង្គតទៅ។ តាំងពីនោះមក ជនជាតិយ៉ាវធ្វើពិធីសែនព្រេងគម្រប់ខួប ស្តេចបានវឿង (Ban Vuong) នៅខែ២ចន្ទគតិ។
សព្វថ្ងៃ ស្តេចបានវឿង (Ban Vuong) បានតម្កល់នៅលើអាសនៈគ្រួសារជនជាតិយ៉ាវ រួមនឹងអាទិទេព។ នៅពិធីបុណ្យធំៗ ដូចជាពិធីបំពេញវ័យ ពិធីអំណរគុណបុព្វការីជនជាដើម សុទ្ធតែមានចំណែកពីធីសែនព្រេន ស្តេចបានវឿង (Ban Vuong) នៅក្នុងនោះ ដើម្បីរំលឹកដល់ប្រភពដើមកំណើតខ្លួន។ ក្រៅពីរដូវកាលខាងលើ ជនជាតិយ៉ាវនៅរៀបចំពិធីសែនព្រេនស្តេចបានវឿង (Ban Vuong) ដោយឡែកទៀត ដែលមានទម្រង់ទ្រាយធំនៅសហគមន៍។ យោងតាមលក្ខណៈកាលកំណត់នៃវង្សត្រកូលនីមួយៗ នឹងមានពិធីសែនព្រេនតាមវេលាកំណត់ផ្សេងៗគ្នា។ មានវង្សត្រកូលខ្លះបីឆ្នាំទើបសែនម្តង វង្សត្រកូលខ្លះ១២ឆ្នាំ ១៥ឆ្នាំ ឬយូរជាងនេះទៀតទើបសែនម្តង។
ពិធីសែនព្រេន ស្តេចបានវឿង (Ban Vuong) គោលបំណងអំណរគុណដល់ អ្នកដែលបង្កើតនិងគំគ្រោងជនជាតិយ៉ាវ ទន្ទឹមនោះបួងសួងសូមឱ្យមានធាតុអាកាសល្អ ដំណាំអំណោយផល ទុកសម្រាប់កូនចៅជំនាន់ក្រោយ បានសុខដុមរមនា សុភមង្គល។ ត្រៀមបម្រុងគ្រឿងបូជារួចរាល់ ពិធីសែនព្រេន ស្តេចបានវឿង (Ban Vuong) នឹងបានប្រព្រឹត្តទៅដោយបង្កើតអាសនៈបូជា និងតម្កល់រូបគំនូរ។ បន្ទាប់មកទៀត លោកអាចារ្យសូត្រធម៌ បាចទឹកមន្ត នៅជុំវិញអាសនៈបូជា កម្ចាត់អំពើចង្រៃ។ ផ្តើមពិធីកិច្ច លោកអាចារ្យនឹងអញ្ជើញស្តេចបានវឿង (Ban Vuong) ទេវតាធរណី និងបុព្វការីជន ចុះមកសែបសោយ ជាមូលហេតុនាំឱ្យកើតពិធីបូជានេះ។ បន្តទៀតដល់ពិធីកិច្ចដង្ហែស្តេចបានវឿង (Ban Vuong)។ ជាពិសេសដំណើរពិធីនេះ នៅមានសូត្រធម៌បួងសួង អញ្ជើញស្តេចបានវឿង (Ban Vuong) ចុះមកគំគ្រោងអ្នកស្រុក លោកអាចារ្យនៅស្រុកហ្វាងសូភី (Hoang Su Phi) បាននិទានប្រាប់ដំណើររឿងស្តេចបានវឿង (Ban Vuong) តាំងពីប្រសូតរហូតដល់សោយទិវង្គត។ ពួកគាត់នៅរំលឹកដល់រឿងរ៉ាវឆ្លងកាត់មហាសមុទ្រដោយទុក្ខលំបាក ដើម្បីស្វែងរកទីលំនៅថ្មីនៅខេត្តហាយ៉ាង (Ha Giang)។
កិច្ចបញ្ចប់ លោកអាចារ្យនឹងដុតលុយខ្មោច ធ្វើជាកិច្ចជូនដំណើរស្តេចបានវឿង (Ban Vuong) បុព្វការីជន និងអាទិទេព ទៅកាន់ស្ថានសួគ៌វិញ។ ក្រៅពីសូត្រធម៌ លោកអាចារ្យនៅធ្វើពិធីកិច្ចផ្លុំត្រែស្នែង អុជធូប និងរាំក្បាច់ដាវ របាំជួង របាំអណើ្តក។
សកម្មភាពចេតនាភាព មានលក្ខណៈមនុស្សធម៌ អប់រំជនជាតិយ៉ាវ រំលឹកដល់ប្រភពដើមកំណើតខ្លួន ពិធីសែនព្រេន ស្តេចបានវឿង (Ban Vuong) នៅផ្សារភ្ជាប់មនុស្សគ្រប់គ្នា ព្រមទាំងបង្កើតកម្លាំងសហគមន៍៕
អនុវត្ត៖ វៀតគឿង
ប្រែសម្រួល៖ រីកើង
(បទយកការណ៍ថតមុនថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១)