ព័ត៌មាន ពិធីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនហ័ងសារ រំលឹកដល់ក្រុមវីរៈជនការពារសមុទ្រ 03/04/2026 នាព្រឹកថ្ងៃទី ៣ ខែមេសា នៅសាលាភូមិអាន ហាយ តំបន់ពិសេស លី សើន (ខេត្ត ក្វាង ងាយ) ពិធីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនហ័ង សា ត្រូវបានធ្វើឡើងយ៉ាងឱឡារិក ដែលរួមចំណែកដល់ការតបស្នងសង់គុណ ដល់វីរៈជនការពារសមុទ្រកាលពីអតីតកាល និងលើកកម្ពស់ការយល់ដឹងអំពីការរក្សាអធិបតេយ្យភាពសមុទ្រនៅក្នុងសហគមន៍។ ពិធីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនហ័ង សា នៅសាលាភូមិអាន ហាយ តំបន់ពិសេស លី សើន។ (រូបថត៖ VOV ភាគកណ្ដាល)ពិធីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជន ហ័ងសា គឺជាពិធីប្រពៃណីប្រជាប្រិយ ដែលផ្សាភ្ជាប់ទៅនឹងដំណើរការបង្កើត និងសកម្មភាពរបស់ក្រុមយុទ្ធជនហ័ងសារ។ ពិធីនេះ ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅក្នុងខែទីពីរតាមច័ន្ទគតិ ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិចាប់តាំងពីឆ្នាំ ២០១៣។ ពិធីនេះមិនត្រឹមតែជាជំនឿប្រជាប្រិយប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីការដឹងគុណ និងបញ្ជាក់ពីអធិបតេយ្យភាពសមុទ្ររបស់វៀតណាមផងដែរ។ លោក ង្វៀន ង៉ុក ថាញ់ មេភូមិអានហាយ បានឲ្យដឹងថា៖“នេះជាឆ្នាំទី ១១ ជាប់ៗគ្នា ដែលពិធីនេះ ត្រូវបានធ្វើឡើងនៅសាលាឃុំភូមិអានហាយ តំបន់ពិសេសលីសើន (ខេត្តក្វាងង៉ាយ)។ ខ្ញុំមានការរំជួលចិត្តយ៉ាងខ្លាំង ហើយតែងតែនឹកឃើញដល់បុព្វបុរសរបស់យើងដែលបានទៅការពារអធិបតេយ្យភាព ហើយថ្ងៃនេះ កូនចៅត្រូវតែចងចាំជានិច្ច”។បន្ទាប់ពីពិធីនេះគឺជាពិធីដោះលែងទូកបូជាចូលទៅក្នុងសមុទ្រ។ ទូកទាំងនេះដែលធ្វើដំណើរចេញទៅសមុទ្រ នាំមកនូវជំនឿ ឆន្ទៈ និងសេចក្តីប្រាថ្នាក្នុងការការពារសមុទ្រ និងផ្ទៃមេឃនៃមាតុភូមិ៕ តាម vovworld.vn/km-KH Tags:ភូមិអានហាយ លែងទូក ការពារសមុទ្រ

នាព្រឹកថ្ងៃទី ៣ ខែមេសា នៅសាលាភូមិអាន ហាយ តំបន់ពិសេស លី សើន (ខេត្ត ក្វាង ងាយ) ពិធីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនហ័ង សា ត្រូវបានធ្វើឡើងយ៉ាងឱឡារិក ដែលរួមចំណែកដល់ការតបស្នងសង់គុណ ដល់វីរៈជនការពារសមុទ្រកាលពីអតីតកាល និងលើកកម្ពស់ការយល់ដឹងអំពីការរក្សាអធិបតេយ្យភាពសមុទ្រនៅក្នុងសហគមន៍។ ពិធីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនហ័ង សា នៅសាលាភូមិអាន ហាយ តំបន់ពិសេស លី សើន។ (រូបថត៖ VOV ភាគកណ្ដាល)ពិធីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជន ហ័ងសា គឺជាពិធីប្រពៃណីប្រជាប្រិយ ដែលផ្សាភ្ជាប់ទៅនឹងដំណើរការបង្កើត និងសកម្មភាពរបស់ក្រុមយុទ្ធជនហ័ងសារ។ ពិធីនេះ ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅក្នុងខែទីពីរតាមច័ន្ទគតិ ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិចាប់តាំងពីឆ្នាំ ២០១៣។ ពិធីនេះមិនត្រឹមតែជាជំនឿប្រជាប្រិយប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីការដឹងគុណ និងបញ្ជាក់ពីអធិបតេយ្យភាពសមុទ្ររបស់វៀតណាមផងដែរ។ លោក ង្វៀន ង៉ុក ថាញ់ មេភូមិអានហាយ បានឲ្យដឹងថា៖“នេះជាឆ្នាំទី ១១ ជាប់ៗគ្នា ដែលពិធីនេះ ត្រូវបានធ្វើឡើងនៅសាលាឃុំភូមិអានហាយ តំបន់ពិសេសលីសើន (ខេត្តក្វាងង៉ាយ)។ ខ្ញុំមានការរំជួលចិត្តយ៉ាងខ្លាំង ហើយតែងតែនឹកឃើញដល់បុព្វបុរសរបស់យើងដែលបានទៅការពារអធិបតេយ្យភាព ហើយថ្ងៃនេះ កូនចៅត្រូវតែចងចាំជានិច្ច”។បន្ទាប់ពីពិធីនេះគឺជាពិធីដោះលែងទូកបូជាចូលទៅក្នុងសមុទ្រ។ ទូកទាំងនេះដែលធ្វើដំណើរចេញទៅសមុទ្រ នាំមកនូវជំនឿ ឆន្ទៈ និងសេចក្តីប្រាថ្នាក្នុងការការពារសមុទ្រ និងផ្ទៃមេឃនៃមាតុភូមិ៕
អត្ថបទផ្សេងទៀត សម័យប្រជុំលើកទី១ នៃរដ្ឋសភានីតិកាលទី១៦ នឹងមានរបៀបវារៈសំខាន់ៗ ជាច្រើន03/04/2026ព័ត៌មានសន្និសីទសារព័ត៌មានផ្តល់ព័ត៌មានអំពីរបៀបវារៈដែលបានគ្រោងទុក សម្រាប់សម័យប្រជុំលើកទី១ នៃរដ្ឋសភានីតិកាលទី១៦ បានប្រារព្ធឡើងនារសៀលថ្ងៃទី ៣ ខែមេសា នៅអគាររដ្ឋសភានៃទីក្រុងហាណូយ។ កម្មវិធី "កម្លាំងរស់នៃទំនិញវៀតណាម" លើកកម្ពស់ការប្រើប្រាស់ក្នុងស្រុក03/04/2026ព័ត៌មានសម្ព័ន្ធភាពជាង ៤០ ប្រទេស បង្កើតផែនការជួយសង្គ្រោះនាវាចំនួន ២០០០ គ្រឿងដែលជាប់គាំងនៅក្នុងច្រកសមុទ្រ Hormuz03/04/2026ព័ត៌មានទស្សនាវដ្ដី Travel + Leisure៖ ហូយអាននាំមុខគេក្នុងបញ្ជី "គ្រាប់ត្បូងដ៏លាក់កំបាំង" ដ៏ទាក់ទាញបំផុតលើពិភពលោក03/04/2026ព័ត៌មានក្រសួងការបរទេសវៀតណាមខិតខំប្រឹងប្រែងអនុវត្តន៍ភារកិច្ចការទូតថាមពល03/04/2026ព័ត៌មានលោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបនាយកសាកលវិទ្យាល័យ RMIT របស់អូស្ត្រាលី03/04/2026ព័ត៌មានជម្លោះមជ្ឈិមបូព៌ា៖ អ៊ីរ៉ង់បដិសេធសំណើឈប់បាញ់02/04/2026ព័ត៌មាន អត្ថបទផ្សេងទៀត