នាយប់ថ្ងៃទី១៩ ខែកក្កដា នៅខេត្ត Khanh Hoa ពិធីបុណ្យសមុទ្រ Khanh Hoa ឆ្នាំ២០២៦ បានបញ្ចប់ជាផ្លូវការ ក្រោយពីប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ជាមួយនឹងសកម្មភាពវប្បធម៌ សិល្បៈ កីឡា និងទេសចរណ៍ដ៏វិសេសវិសាលជាច្រើន។
កម្មវិធីសិល្បៈបិទពិធីបុណ្យសមុទ្រ Khanh Hoa ឆ្នាំ២០២៦។ រូបថត៖ VNA
ភាពជោគជ័យនៃព្រឹត្តិការណ៍នេះមិនត្រឹមតែបានផ្សព្វផ្សាយរូបភាពរបស់ខេត្ត
Khanh Hoa បន្ទាប់ពីការរួមបញ្ចូលគ្នាប៉ុណ្ណោះទេ
ប៉ុន្តែថែមទាំងបានបើកឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ
បង្កើតមូលដ្ឋានគ្រឹះសម្រាប់មូលដ្ឋាននេះដើម្បីធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អន្តរជាតិផ្សេងៗនាពេលអនាគតទៀតផង។
ចំណុចលេចធ្លោនៃពិធីបុណ្យ គឺកម្មវិធីសិល្បៈដ៏ប្រណិតដែលមានការចូលរួមពីសិល្បករក្នុងស្រុក
និងក្រុមសិល្បៈអន្តរជាតិ; ពិធីបុណ្យ Carnival ក្បួនដង្ហែររថយន្តតុបតែងលម្អ;
និងសកម្មភាពវប្បធម៌ កីឡា ទេសចរណ៍ និងភោជនីហារ
ចំនួនរាប់សិបដែលបានរៀបចំឡើងនៅទីកន្លែងជាច្រើន
ដោយទាក់ទាញប្រជាពលរដ្ឋនិងភ្ញៀវទេសចរមួយចំនួនធំ។ ថ្លែងនៅក្នុងពិធីបិទ លោក ង្វៀន
ឡុងបៀន អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa និងជាប្រធានគណៈកម្មាធិការរៀបចំពិធីបុណ្យសមុទ្រ Khanh Hoa ឆ្នាំ២០២៦ បានសង្កត់ធ្ងន់ថា៖
«បទពិសោធន៍ដ៏ស្រស់ស្អាតនៅពិធីបុណ្យសមុទ្រ Khanh
Hoa ឆ្នាំ២០២៦ នឹងបន្តនាំមិត្តភក្តិក្នុងស្រុក
និងអន្តរជាតិឱ្យកាន់តែខិតជិតនឹង Khanh Hoa។ Khanh
Hoa ជានិច្ចកាលស្វាគមន៍មិត្តភក្តិមកពីគ្រប់ទិសទី
ហើយសង្ឃឹមថានឹងបានជួបអ្នកទាំងអស់គ្នាម្តងទៀតនៅក្នុងរដូវកាលពិធីបុណ្យសមុទ្រលើកក្រោយៗ
ដែលសមុទ្រនៅតែពណ៌ខៀវថ្លា មនោសញ្ចេតនារបស់ប្រជាជននៅតែកក់ក្តៅ ហើយសេចក្តីប្រាថ្នាឈានទៅមហាសមុទ្រ
នឹងបន្តត្រូវបានសរសេរឡើងដោយពណ៌ថ្មីៗ»៕
តាម vovworld.vn/km-KH