ពិធីបុណ្យផ្កាឈូកហាណូយ ឆ្នាំ២០២៦ នៅតំបន់បឹងខាងលិច និងទីតាំងមួយចំនួននៅក្នុងសង្កាត់ Tay Ho ត្រូវបានមន្ទីរទេសចរណ៍ហាណូយ សហការជាមួយគណៈកម្មាធិការប្រជាជនសង្កាត់ Tay Ho រៀបចំឡើង ចាប់ពីថ្ងៃទី២៦-២៨ ខែមិថុនា។
ពិធីបុណ្យផ្កាឈូកហាណូយ ឆ្នាំ២០២៦ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមិថុនា នៅតាមទីកន្លែងវប្បធម៌ផ្សេងៗជុំវិញបឹងខាងលិច (ហាណូយ)។ រូបថត៖ គណៈកម្មាធិការរៀបចំ
ពិធីបុណ្យនេះគឺសំដៅផ្សព្វផ្សាយតម្លៃវប្បធម៌ និងទេសចរណ៍ដ៏វិសេសវិសាល
របស់ថាងឡុង - ហាណូយ ហើយលើកតម្កើងសម្រស់ និងតម្លៃនៃផ្កាឈូកក្នុងជីវភាពវប្បធម៌វៀតណាម
ព្រមទាំងឧទ្ទេសនាមផលិតផលពីផ្កាឈូក និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច
និងទេសចរណ៍របស់រដ្ឋធានី។
ចំណុចលេចធ្លោនៃពិធីបុណ្យនេះគឺការតាំងពិព័រណ៍
និងឧទ្ទេសនាមពូជផ្កាឈូកគំរូ របស់ទីក្រុងហាណូយ និងតំបន់ជាច្រើនទៀតទូទាំងប្រទេស; ការតាំងបង្ហាញសិប្បកម្មតម្បាញសូត្រពីសសៃឈូក
សិល្បៈសរសេរអក្សរផ្ចង់និងគំនូរអំពីផ្កាឈូក ផលិតផលសិប្បកម្មវិចិត្រសិល្បៈដែលបំផុសគំនិតពីផ្កាផ្កាឈូក
កន្លែងភ្លក់តែផ្កាឈូក និងការឧទ្ទេសនាមម្ហូបអាហារពីឈូកផងដែរ។ ជាពិសេស នាថ្ងៃទី ២៨
ខែមិថុនា នឹងមានកម្មវិធីក្បួនដង្ហែសិល្បៈក្រោមប្រធានបទ
"ផ្កាឈូកនៅតាមដងផ្លូវ"
ដោយមានអ្នកចូលរួមដែលស្លៀកពាក់អាវផាយប្រពៃណីវៀតណាមចំនួន ១០០០ នាក់
ដោយគួបផ្សំនឹងសកម្មភាពសិល្បៈតាមដងផ្លូវ
និងការសម្តែងសិល្បៈប្រជាប្រិយដោយភ្ជាប់នឹងរូបភាពផ្កាឈូកផងដែរ៕
តាម vovworld.vn/km-KH