ព័ត៌មាន ពិធីបិទមហាសន្និបាតលើកទី១១ នៃរណសិរ្សមាតុភូមិវៀតណាម 13/05/2026 នាព្រឹកថ្ងៃទី ១៣ ឧសភា នៅទីក្រុងហាណូយ មហាសន្និបាត រណសិរ្សមាតុភូមិវៀតណាម លើកទី១១ អាណត្តិឆ្នាំ ២០២៦-២០៣១ បានប្រព្រឹត្តទៅសម័យប្រជុំបិទ។ ទិដ្ឋភាពទូទៅនៃមហាសន្និបាត។ រូបថត៖ VNAក្រោមប្រធានបទ "ឯកភាព - ប្រជាធិបតេយ្យ - នវានុវត្តន៍ - ច្នៃប្រឌិត - អភិវឌ្ឍន៍" មហាសន្និបាតបានពិភាក្សា និងវាយតម្លៃដោយសត្យានុម័ត និងទូលំទូលាយអំពីស្ថានភាពនៃគ្រប់ស្រទាប់វណ្ណៈរបស់ប្រជាជន និងផែនមហាសាមគ្គីជនជាតិទាំងមូល; លទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្ត និងកម្មវិធីសកម្មភាពរបស់ រណសិរ្សមាតុភូមិវៀតណាម នីតិកាលទី ១០ អាណត្តិឆ្នាំ ២០២៤-២០២៦; និងបានឯកភាពលើទិសដៅ គោលបំណង និងកម្មវិធីសកម្មភាពរបស់រណសិរ្សមាតុភូមិវៀតណាមអាណត្តិឆ្នាំ ២០២៦-២០៣១; បានឯកភាពជ្រើសរើសគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម គណៈប្រធាន តំណាងគណៈអចិន្ត្រៃយ៍ និងមុខតំណែងដឹកនាំគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមអាណត្តិឆ្នាំ ២០២៦-២០៣១។សេចក្តីព្រាងរបាយការណ៍នយោបាយនៃមហាសន្និបាតបានសង្កត់ធ្ងន់ថា ក្នុងដំណាក់កាលឆ្នាំ ២០២៤-២០២៦ រណសិរ្សមាតុភូមិវៀតណាមបានពង្រីកតួនាទីស្នូលរបស់ខ្លួនក្នុងការពង្រឹងនិងពង្រីកកម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល ដោយបញ្ជាក់ពីតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនចំពោះបក្ស រដ្ឋ និងប្រជាជន។មហាសន្និបាតបានដាក់ចេញនូវកម្មវិធីសកម្មភាពចំនួន ៧ សម្រាប់អាណត្តិ ២០២៦-២០៣១រួមមានការជំរុញការឃោសនា គៀរគរ និងប្រមូលផ្តុំប្រជាជនគ្រប់ស្រទាប់វណ្ណៈ បង្កើនឯកភាពក្នុងសង្គម បង្កើនកម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល; តំណាង និងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន; កែលម្អគុណភាពនិងប្រសិទ្ធភាពនៃការឃ្លាំមើលនិងការរិះគន់សង្គម អនុវត្តលទ្ធិប្រជាធិបតេយ្យ និងការចូលរួមយ៉ាងសកម្មក្នុងការកសាងបក្ស រដ្ឋ និងប្រព័ន្ធនយោបាយ៕ តាម vovworld.vn/km-KH Tags:មហាសាមគ្គីជនជាតិ រណសិរ្សមាតុភូមិវៀតណាម

នាព្រឹកថ្ងៃទី ១៣ ឧសភា នៅទីក្រុងហាណូយ មហាសន្និបាត រណសិរ្សមាតុភូមិវៀតណាម លើកទី១១ អាណត្តិឆ្នាំ ២០២៦-២០៣១ បានប្រព្រឹត្តទៅសម័យប្រជុំបិទ។ ទិដ្ឋភាពទូទៅនៃមហាសន្និបាត។ រូបថត៖ VNAក្រោមប្រធានបទ "ឯកភាព - ប្រជាធិបតេយ្យ - នវានុវត្តន៍ - ច្នៃប្រឌិត - អភិវឌ្ឍន៍" មហាសន្និបាតបានពិភាក្សា និងវាយតម្លៃដោយសត្យានុម័ត និងទូលំទូលាយអំពីស្ថានភាពនៃគ្រប់ស្រទាប់វណ្ណៈរបស់ប្រជាជន និងផែនមហាសាមគ្គីជនជាតិទាំងមូល; លទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្ត និងកម្មវិធីសកម្មភាពរបស់ រណសិរ្សមាតុភូមិវៀតណាម នីតិកាលទី ១០ អាណត្តិឆ្នាំ ២០២៤-២០២៦; និងបានឯកភាពលើទិសដៅ គោលបំណង និងកម្មវិធីសកម្មភាពរបស់រណសិរ្សមាតុភូមិវៀតណាមអាណត្តិឆ្នាំ ២០២៦-២០៣១; បានឯកភាពជ្រើសរើសគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម គណៈប្រធាន តំណាងគណៈអចិន្ត្រៃយ៍ និងមុខតំណែងដឹកនាំគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមអាណត្តិឆ្នាំ ២០២៦-២០៣១។សេចក្តីព្រាងរបាយការណ៍នយោបាយនៃមហាសន្និបាតបានសង្កត់ធ្ងន់ថា ក្នុងដំណាក់កាលឆ្នាំ ២០២៤-២០២៦ រណសិរ្សមាតុភូមិវៀតណាមបានពង្រីកតួនាទីស្នូលរបស់ខ្លួនក្នុងការពង្រឹងនិងពង្រីកកម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល ដោយបញ្ជាក់ពីតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនចំពោះបក្ស រដ្ឋ និងប្រជាជន។មហាសន្និបាតបានដាក់ចេញនូវកម្មវិធីសកម្មភាពចំនួន ៧ សម្រាប់អាណត្តិ ២០២៦-២០៣១រួមមានការជំរុញការឃោសនា គៀរគរ និងប្រមូលផ្តុំប្រជាជនគ្រប់ស្រទាប់វណ្ណៈ បង្កើនឯកភាពក្នុងសង្គម បង្កើនកម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល; តំណាង និងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន; កែលម្អគុណភាពនិងប្រសិទ្ធភាពនៃការឃ្លាំមើលនិងការរិះគន់សង្គម អនុវត្តលទ្ធិប្រជាធិបតេយ្យ និងការចូលរួមយ៉ាងសកម្មក្នុងការកសាងបក្ស រដ្ឋ និងប្រព័ន្ធនយោបាយ៕
អត្ថបទផ្សេងទៀត វៀតណាមនិងសហព័ន្ធរុស្ស៊ីពង្រឹងកិច្ចសហប្រតិបត្តិការលើច្បាប់យោធា និងការពារជាតិ13/05/2026ព័ត៌មាននារសៀលថ្ងៃទី១២ ខែឧសភា នៅទីករុងហាណូយ បានប្រព្រឹត្តទៅកិច្ចសន្ទនា រវាងនាយកដ្ឋានច្បាប់នៃក្រសួងការពារប្រទេស ជាមួយនាយកដ្ឋានច្បាប់នៃក្រសួងការពារជាតិសហព័ន្ធរុស្ស៊ី។ មហាសន្និបាតលើកទី ១១ នៃរណសិរ្សមាតុភូមិវៀតណាម៖ កសាងរណសិរ្សទំនើប រៀបចំយ៉ាងរលូន និងជិតស្និទ្ធជាមួយប្រជាជន13/05/2026ព័ត៌មានវៀតណាមខិតខំជំរុញសន្និសីទត្រួតពិនិត្យ NPT ដើម្បីសម្រេចឲ្យបានលទ្ធផលជាក់ស្តែង13/05/2026ព័ត៌មានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេស លោក ផាន់ វ៉ាន់ យ៉ាង ទទួលជួបឯកអគ្គរដ្ឋទូតស៊ុយអែត និងអាល់ហ្សេរី13/05/2026ព័ត៌មានប្រធានរដ្ឋសភាវៀតណាម៖ ផ្លាស់ប្តូរឌីជីថលយ៉ាងជាក់ស្ដែង បង្កើនប្រសិទ្ធភាពប្រតិបត្តិការនៃរដ្ឋសភា13/05/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម៖ ពង្រឹងគណៈកម្មាធិការមជ្ឈិមដឹកនាំការសុក្រិតស្ថាប័ន ច្បាប់ និងការធ្វើកំណែទម្រង់យុត្តិធម៌13/05/2026ព័ត៌មានប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចេញដំណើរទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន13/05/2026ព័ត៌មាន អត្ថបទផ្សេងទៀត