កាលពី ៧០ ឆ្នាំមុន នាថ្ងៃទី ៣០ ខែតុលា ឆ្នាំ ១៩៤៩ កងទ័ពស្ម័គ្រចិត្តវៀតណាមបានបង្កើតឡើងជាផ្លូវការ។ អនុវត្តន៍តាមប្រសាសន៍របស់លោកប្រធានហូជីមិញ (Ho Chi Minh) ៖“ ជួយប្រជាជននៃប្រទេសមិត្តមានន័យថាជួយខ្លួនឯង” កម្មាភិបាល កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមជាច្រើនជំនន់ ដែលមិនខ្លាចការលំបាកលំបិននៅឡើយទេ គេបានឆ្លងកាត់ឧបសគ្គជាច្រើន ទទួលយករាល់ការលះបង់ សំដៅរួមជាមួយកម្លាំងឡាវ ធ្វើបដិវត្តន៍ នៅប្រទេសឡាវ។
ចាប់ពីឆ្នាំ ១៩៤៩ ដល់ឆ្នាំ ១៩៥៣ សកម្មភាពភាគច្រើនគឺគណៈកម្មការស្ម័គ្រចិត្ត ក្រុមកម្លាំងប្រដាប់អាវុធឃោសនា កងអនុសេនាធំឯករាជ្យ កងទ័ពវៀតណាមរួមជាមួយកម្មាភិបាល មន្ដ្រីឡាវធ្វើដំណើរទៅកាន់បណ្តាភូមិ និងបានអនុវត្ត“ បីរួម” ជាមួយប្រជាជន ឃោសនានិងចលនាប្រជាជន ដើម្បីចូលរួមក្នុងការតស៊ូ កសាងមូលដ្ឋាននយោបាយ និងកងកំលាំងប្រដាប់អាវុធ នៅក្នុងតំបន់។ ជាពិសេសជ័យជំនះ ឌៀនបៀនភូ (Dien Bien Phu ) និងជ័យជំនះជាបន្តបន្ទាប់ខាងយោធាបានបង្កើតរបៀបខ្លាំងសម្រាប់វៀតណាមនិងឡាវ ដែលបន្តទទួលជ័យជំនះលើផ្នែកការទូត ដូច្នេះបង្ខំបារាំងចុះហត្ថលេខាលើកិច្ចព្រមព្រៀង Geneve ដណ្តើមសន្តិភាព នៅឥណ្ឌូចិន។
សម្ព័ន្ធនៃកងទ័ពឡាវ - វៀតណាមក្នុងសម័យសង្គាមប្រឆាំងបារាំង នាឆ្នាំ ១៩៥០។ រូបថត៖ ឯកសារ -ទីភ្នាក់ងារសារព័ត៌មានវៀតណាម យុទ្ធជនរបស់សម្ព័ន្ធកងទ័ពឡាវ - វៀតណាមក្នុងសម័យសង្គាមប្រឆាំងបារាំង នាឆ្នាំ ១៩៥០។ រូបថត៖ ឯកសារ -ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកនាយឧត្តមសេនីយ៍ត្រី ង្វៀនត្រុងវិញ (Nguyen Trung Vinh) (កណ្តាល) បានជម្រាបជូនផែនការនូវការការពារតំបន់រំដោះរបស់ឡាវដល់គណៈកម្មការការងារខាងលិច។ រូបថតៈឯកសារ -ទីភ្នាក់ងារសារព័ត៌មានវៀតណាម អង្គភាពកងទ័ពស្ម័គ្រចិត្តវៀតណាមមួយបានចូលរួម ក្នុងការប្រយុទ្ធ នៅសមរភូមិឡាវ។ រូបថត៖ ឯកសារ -ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកប្រធាន Souphanouvong បានប្រគល់គ្រឿងឥស្សរិយយសដល់អង្គភាពកងទ័ពស្ម័គ្រចិត្តវៀតណាម នៅរណសិរ្សខាងលិច២ ។ រូបថត៖ ឯកសាររបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម សមមិត្តនៃគណៈកម្មាធិការកណ្តាលនៃរណសិរ្សស្នេហាជាតិឡាវធ្វើការជាមួយអ្នកជំនាញវៀតណាម។ រូបថត៖ឯកសាររូបថត៖ ឯកសាររបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម អ្នកជំនាញខាងយោធាវៀតណាមពិភាក្សាការងារជាមួយកងទ័ពឡាវ។ រូបថត៖ ឯកសាររបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម អ្នកជំនាញខាងយោធាវៀតណាមជាមួយកងទ័ពឡាវ។ រូបថតៈឯកសាររបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម ពិធីគោរពវិញ្ញាណក្ខន្ធ និងពិធីបញ្ចុះសពកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមចំនួន ១៦ នាក់ ដែលពលីជីវិត នៅប្រទេសឡាវ និងប្រទេសកម្ពុជា បានរៀបចំនៅខេត្ត កូនទុំ (Kon Tum)។ រូបថត៖ ក្វាងថៃ - ទីភ្នាក់ងារសារព័ត៌មានវៀតណាម ពិធីគោរពវិញ្ញាណក្ខន្ធ និងពិធីបញ្ចុះសពកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមចំនួន ១០៤ នាក់ ដែលពលីជីវិត នៅប្រទេសឡាវ បានរៀបចំនៅទីកន្លែងបញ្ចុះសពយុទ្ធជនពលី ស្ថិតនៅស្រុក ងីឡុក (Nghi Loc) ខេត្ត ងេអាន (Nghe An)។ រូបថត៖ អាញតួន - ទីភ្នាក់ងារសារព័ត៌មានវៀតណាម |
ចាប់តាំងពី ៦ ខែ ចុងឆ្នាំ ១៩៥៤ វៀតណាមនិងឡាវរួមគ្នាធ្វើបដិវត្តន៍ប្រឆាំងនឹងចក្រពត្តិអាមេរិកឈ្លានពាន។
តាមសំណើរបស់រដ្ឋាភិបាលឡាវ បក្សនិងរដ្ឋវៀតណាមបានសម្រេចបញ្ជូនទីប្រឹក្សាយោធា (ចាប់តាំងពីឆ្នាំ ១៩៥៩ ដូរឈ្មោះជាអ្នកជំនាញយោធា) ជួយបដិវត្តឡាវ។
ចាប់តាំងពីឆ្នាំ ១៩៦០ នៅសមរភូមិឡាវ កងទ័ពស្ម័គ្រចិត្តវៀតណាមរួមជាមួយកងកម្លាំង Pathet ឡាវបានបើកយុទ្ធនាការ Xiengkhoang (១៩៦១) ណឹមថា (Nam Tha) (១៩៦២) ផ្លូវលេខ ៨ និងផ្លូវលេខ ១២ (១៩៦៣) ណឹមបាក (Nam Bac) (១៩៦៨)... ជ័យជំនះដ៏អស្ចារ្យទាំងខាងនយោបាយ យោធា ការទូត ជាពិសេសគឺជ័យជំនះខាងយោធាលើសមរភូមិនៃប្រទេសទាំងបី នៅតំបន់ឥណ្ឌូចិន ដែលបានបង្ខំឱ្យសហរដ្ឋអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស (នា២៧ មករា ១៩៧៣) ស្តីពីវៀតណាម និងកិច្ចព្រមព្រៀងទីក្រុងវៀងច័ន្ទស្តីពីឡាវ (នា២១ កុម្ភៈ ១៩៧៣) ។
ប៉ុន្តែ ក្រោយពីថ្ងៃរំដោះប្រទេសទាំងស្រុង ស្ថានការណ៍នយោបាយជាស្មុគស្មាញ នាខែធ្នូ ឆ្នាំ ១៩៧៦ ការិយាល័យនយោបាយនៃបក្សប្រជាជនបដិវត្តឡាវបានស្នើ កងទ័ពវៀតណាមត្រឡប់មក គាំទ្រនិងជួយប្រជាជនឡាវ សំដៅធានាសណ្តាប់ធ្នាប់ និងរក្សាសន្តិភាព។ ដោយស្មារតីនេះ នាថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ១៩៧៧ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិវៀតណាមនិងឡាវបានចុះហត្ថលេខា និងធ្វើឱ្យស្របច្បាប់អន្តរជាតិអំពីការវត្តមាននៃកងទ័ព
វៀតណាម នៅប្រទេសឡាវ។ កងទ័ពស្ម័គ្រចិត្តវៀតណាមបានរួមគ្នាជាមួយប្រជាជនឡាវ ដើម្បីកសាងនិងការពារប្រទេស រហូតដល់ឆ្នាំ ១៩៨៧ កងទ័ពស្ម័គ្រចិត្តវៀតណាមបានសម្រេចនូវការបំពេញបេសកម្មជាប្រវត្តិសាស្ត្រ និងដកកងទ័ពទាំងស្រុងចេញពីប្រទេសឡាវ ។
លោកប្រធាន Kaysone Phomvihane បានវាយតំលៃថា៖ បក្ស រដ្ឋ និងប្រជាជនឡាវមានមោទនភាពយ៉ាងក្រៃលែង និងឃើញថា៖ ឆ្លងកាត់ឧបសគ្គជាច្រើន ក្នុងរយៈពេលជាច្រើនទសវត្សមក មន្រ្តី បក្ខជន យុទ្ធជន និងប្រជាជននៃប្រទេសទាំងពីរបានប្តេជ្ញាលះបង់ទាំងអស់ ទាំងការលះបង់សាច់ឈាមរបស់ពួកគេ ដើម្បីទទួលជ័យជំនះ ហើយដណ្តើមឯករាជ្យភាពនៅប្រទេសនីមួយៗ ... លោកប្រធាន Kaysone Phomvihane ក៏បានបញ្ជាក់ថា៖ «ភ្នំអាចរេចរីល ទន្លេអាចរាំងស្ងួត ប៉ុន្តែទំនាក់ទំនងមិត្តភាពឡាវនិងវៀតណាមនៅតែស្ថេរភាពជាអមត”។
លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋង្វៀន ភូត្រុង (Nguyen Phu Trong) ជួបសវនាការជាមួយ លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ Bounnhang Vorachith ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី ៧០ នៃទិវាកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាម នៅប្រទេសឡាវ (៣០ តុលា ១៩៤៩ - ថ្ងៃទី ៣០ ខែតុលាឆ្នាំ ២០១៩) ។ រូបថត៖ ទ្រីយុង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកស្រីប្រធានរដ្ឋសភា ង្វៀន ធីគីមង៉ឹន (Nguyen Thi Kim Ngan )បានជួបសវនាការ និងអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ជូនលោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ Bounnhang Vorachith ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី ៧០ នៃទិវាកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាម នៅប្រទេសឡាវ (៣០ តុលា ១៩៤៩ - ថ្ងៃទី ៣០ ខែតុលាឆ្នាំ ២០១៩) ។ រូបថត៖ ត្រុងឌឹក- ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកស្រីប្រធានរដ្ឋសភា ង្វៀន ធីគីមង៉ឹន (Nguyen Thi Kim Ngan ) បានភ្ជាប់កិត្តិនាមវីរៈបុរសប្រដាប់អាវុធប្រជាជន នៅលើទង់ប្រពៃណីនៃគណៈកម្មាធិការទំនាក់ទំនងកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមនៅប្រទេសឡាវ។ រូបថត៖ ត្រុងឌឹក- ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកស្រីប្រធានរដ្ឋសភា ង្វៀន ធីគីមង៉ឹន (Nguyen Thi Kim Ngan ) បានប្រគល់កិត្តិនាមវីរៈបុរសប្រដាប់អាវុធប្រជាជនដល់គណៈកម្មាធិការទំនាក់ទំនងកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម នៅប្រទេសឡាវ។ រូបថត៖ ត្រុងឌឹក- ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ Bounnhang Vorachith បានប្រគល់វត្ថុអនុស្សាវរីយ៍ដល់គណៈកម្មាធិការទំនាក់ទំនងកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម។ រូបថត៖ ត្រុងឌឹក- ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកស្រីប្រធានរដ្ឋសភា ង្វៀន ធីគីមង៉ឹន (Nguyen Thi Kim Ngan ) លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ Bounnhang Vorachith អតីតអគ្គលេខាធិការបក្សណុង ឌឹកម៉ាញ (Nong Duc Manh) និងអ្នកតំណាង អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី ៧០ នៃទិវាកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម នៅប្រទេសឡាវ (៣០ តុលា ១៩៤៩ - ថ្ងៃទី ៣០ ខែតុលាឆ្នាំ ២០១៩) ។ រូបថត៖ ត្រុងឌឹក- ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ Bounnhang Vorachith បានទទួលជួបក្រុមកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម នៅប្រទេសឡាវ ដែលមកនិងសម្តែងការគួរសម។ រូបថត៖ យឿងយ៉ាង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម |
លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ Bounnhang Volachith បានបញ្ជាក់ថា៖ ប្រជាជនឡាវនឹងមិនភ្លេចនៅឡើយទេ នៅលើទឹកដីឡាវបានមានការបូជាញើសនិងសាច់ឈាមរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមដែលរួមបញ្ចូលគ្នាជាមួយញើសនិងឈាមរបស់មន្ត្រីនិងយុទ្ធជនឡាវ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងមិត្តភាពប្រពៃសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ។ ទន្ទឹមនឹងនេះ ឡាវនិងវៀតណាមបានបន្តយកចិត្តទុកដាក់លើការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពនេះដែលគឺជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបាន ដើម្បីឈ្នះក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ នៅប្រទេសនីមួយៗ ៕
អត្ថបទ៖ កាសែតរូបភាពវៀតណាមសរុប ទីភ្នាក់ងារសារព័ត៌មានវៀតណាម
រូបថត៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម