នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet បានជួបធ្វើការជាមួយគណៈប្រតិភូឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាហ្វ្រិក ដោយប្រធានបទ “ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - អាហ្រ្វិក”។
អនុរដ្ឋមន្ត្រី Do Hung Viet មានសេចក្តីសង្ឃឹមថា ភាគីទាំងពីរបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌនៃវេទិកាពហុភាគី ជាពិសេសអង្គការសហប្រជាជាតិ ។ រូបថត៖ baoquocte.vn
អញ្ជើញចូលរួមសម័យពិភាក្សាការងារនេះ
មានឯកអគ្គរដ្ឋទូតនិងភារធារីនៃស្ថានទូតប្រចាំនៅទីក្រុងហាណូយចំនួន ០៨រូប
និងឯកអគ្គរដ្ឋទូតមិនប្រចាំចំនួន៨រូប មកពីបណ្តាប្រទេសអាហ្វ្រិក។ ថ្លែងមតិនៅទីនេះ
អនុរដ្ឋមន្ត្រី Do Hung Viet មានសេចក្តីសង្ឃឹមថា
ភាគីទាំងពីរនឹងបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌនៃវេទិកាពហុភាគី; ស្នើឲ្យបណ្តាប្រទេសអាហ្វ្រិកគាំទ្របេក្ខភាពវៀតណាមនៅយន្តការសំខាន់ៗរបស់អង្គការសហប្រជាជាតិ
ដូចជាក្រុមប្រឹក្សាសិទ្ធិមនុស្ស មហាសន្និបាត
និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ...; ស្នើឲ្យឯកអគ្គរដ្ឋទូតលើកកម្ពស់តួនាទីជាស្ពានតភ្ជាប់
ពង្រឹងការសម្របសម្រួល និងអនុវត្តផែនការសហប្រតិបត្តិការជាក់លាក់នាពេលខាងមុខ
ដើម្បីបង្កើតវឌ្ឍនភាពក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគ។
រីឯខ្លួនវិញ
ឯកអគ្គរដ្ឋទូតនិងភារធារីនៃបណ្តាប្រទេសអាហ្រ្វិកបានអះអាងពីការគាំទ្រចំពោះវៀតណាម
ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយសហភាពអាហ្វ្រិក (AU) និងសហគមន៍សេដ្ឋកិច្ចក្នុងតំបន់ (RECs) លើគ្រប់វិស័យ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម