ព័ត៌មាន ពង្រីកប្រពៃណីមិត្តភាពវៀតណាម-ចិន លើកកម្ពស់ការតភ្ជាប់យុទ្ធសាស្ត្រក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី 14/04/2026 នេះគឺជាចំណងជើងនៃអត្ថបទមួយរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ដែលបានបង្ហោះនៅលើកាសែតប្រជាជនប្រចាំថ្ងៃ (People's Daily) របស់ប្រទេសចិន មុនពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិន តាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង។ អគ្គលេខាបក្ស លោក តូ ឡឹម និងអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង នៅក្នុងកិច្ចពិភាក្សា នៅទីក្រុង Ha Noi នាថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៥ ។ (រូបថត៖ VNA)នៅក្នុងអត្ថបទនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានអះអាងថា បក្សនិងរដ្ឋវៀតណាម ជានិច្ចកាលកំណត់ការអភិវឌ្ឍទំនាក់ទំនងជាមួយចិន ជាគោលជំហរដ៏ឥតងាករេ ជាតម្រូវការសត្យានុម័ត ជាជម្រើសជាយុទ្ធសាស្ត្រ និងជាអាទិភាពចម្បងនៅក្នុងគោលនយោបាយកិច្ចការបរទេសឯករាជ្យ ស្វ័យភាព ខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម និងពិធិធកម្ម។ បក្ស និងរដ្ឋចិនក៏ចាត់ទុកវៀតណាមជាទិសដៅអាទិភាពក្នុងការទូតអ្នកជិតខាង ហើយមានឋានៈដ៏ សំខាន់នៅក្នុងគោលនយោបាយកិច្ចការបរទេសរបស់ចិនផងដែរ។ដើម្បីឲ្យទំនាក់ទំនងវៀតណាម-ចិនបំពេញតាមតម្រូវការថ្មីនៃសម័យកាល និងភារកិច្ចអភិវឌ្ឍន៍ថ្មីរបស់ប្រទេសនីមួយៗ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានស្នើឲ្យភាគីទាំងពីរត្រូវបន្តពង្រឹងមូលដ្ឋានគ្រឹះនយោបាយ; រក្សាការផ្លាស់ប្តូរជាន់ខ្ពស់ជាប្រចាំ បង្កើនការចែករំលែកយុទ្ធសាស្ត្រ ពង្រីកឲ្យបានល្អនូវតួនាតីនៃយន្តការដែលមានស្រាប់ និងអនុវត្តន៍កិច្ចសហប្រតិបត្តិការឲ្យកាន់តែមានប្រសិទ្ធភាពលើគ្រប់ក្របខ័ណ្ឌ ក៏ដូចជាគ្រប់ផ្នែកនិងគ្រប់កម្រិតផងដែរ។ នៅក្នុងដំណាក់កាលខាងមុខ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវផ្លាស់ប្តូរយ៉ាងខ្លាំងពី "ការបង្កើនទំហំ" ទៅជា "ការបង្កើនគុណភាព"; ពីការពង្រីកពាណិជ្ជកម្មទៅជាការតភ្ជាប់កាន់តែស៊ីជម្រៅរវាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ច្រករបៀងសេដ្ឋកិច្ច ខ្សែសង្វាក់ផលិតកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ និងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ។ វៀតណាមមានបំណងចង់រួមជាមួយចិន ពន្លឿនការអនុវត្តគម្រោងតភ្ជាប់ផ្លូវដែក ផ្លូវល្បឿនលឿន និងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មព្រំដែន (ភស្តុភារកម្ម ច្រកទ្វារព្រំដែនឆ្លាតវៃ។ល។) ជំរុញការអភិវឌ្ឍពាណិជ្ជកម្មឲ្យកាន់តែមានតុល្យភាព ស្អាតស្អំ និង ចីរភាពជាងមុន; បង្កើតលក្ខខណ្ឌសម្រាប់លំហូវិនិយោគរបស់ចិនចូលមកវៀតណាម ផ្តោតកាន់តែខ្លាំងឡើងលើវិស័យដែលវៀតណាមមានអាទិភាព និងចិនមានប្រៀបខ្លាំង។ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល គួរតែក្លាយជាចំណុចលេចធ្លោថ្មីនៃទំនាក់ទំនងវៀតណាម-ចិន៕ តាម vovworld.vn/km-KH Tags:ភារកិច្ចអភិវឌ្ឍន៍ នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល

នេះគឺជាចំណងជើងនៃអត្ថបទមួយរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ដែលបានបង្ហោះនៅលើកាសែតប្រជាជនប្រចាំថ្ងៃ (People's Daily) របស់ប្រទេសចិន មុនពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិន តាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង។ អគ្គលេខាបក្ស លោក តូ ឡឹម និងអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង នៅក្នុងកិច្ចពិភាក្សា នៅទីក្រុង Ha Noi នាថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៥ ។ (រូបថត៖ VNA)នៅក្នុងអត្ថបទនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានអះអាងថា បក្សនិងរដ្ឋវៀតណាម ជានិច្ចកាលកំណត់ការអភិវឌ្ឍទំនាក់ទំនងជាមួយចិន ជាគោលជំហរដ៏ឥតងាករេ ជាតម្រូវការសត្យានុម័ត ជាជម្រើសជាយុទ្ធសាស្ត្រ និងជាអាទិភាពចម្បងនៅក្នុងគោលនយោបាយកិច្ចការបរទេសឯករាជ្យ ស្វ័យភាព ខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម និងពិធិធកម្ម។ បក្ស និងរដ្ឋចិនក៏ចាត់ទុកវៀតណាមជាទិសដៅអាទិភាពក្នុងការទូតអ្នកជិតខាង ហើយមានឋានៈដ៏ សំខាន់នៅក្នុងគោលនយោបាយកិច្ចការបរទេសរបស់ចិនផងដែរ។ដើម្បីឲ្យទំនាក់ទំនងវៀតណាម-ចិនបំពេញតាមតម្រូវការថ្មីនៃសម័យកាល និងភារកិច្ចអភិវឌ្ឍន៍ថ្មីរបស់ប្រទេសនីមួយៗ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានស្នើឲ្យភាគីទាំងពីរត្រូវបន្តពង្រឹងមូលដ្ឋានគ្រឹះនយោបាយ; រក្សាការផ្លាស់ប្តូរជាន់ខ្ពស់ជាប្រចាំ បង្កើនការចែករំលែកយុទ្ធសាស្ត្រ ពង្រីកឲ្យបានល្អនូវតួនាតីនៃយន្តការដែលមានស្រាប់ និងអនុវត្តន៍កិច្ចសហប្រតិបត្តិការឲ្យកាន់តែមានប្រសិទ្ធភាពលើគ្រប់ក្របខ័ណ្ឌ ក៏ដូចជាគ្រប់ផ្នែកនិងគ្រប់កម្រិតផងដែរ។ នៅក្នុងដំណាក់កាលខាងមុខ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវផ្លាស់ប្តូរយ៉ាងខ្លាំងពី "ការបង្កើនទំហំ" ទៅជា "ការបង្កើនគុណភាព"; ពីការពង្រីកពាណិជ្ជកម្មទៅជាការតភ្ជាប់កាន់តែស៊ីជម្រៅរវាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ច្រករបៀងសេដ្ឋកិច្ច ខ្សែសង្វាក់ផលិតកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ និងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ។ វៀតណាមមានបំណងចង់រួមជាមួយចិន ពន្លឿនការអនុវត្តគម្រោងតភ្ជាប់ផ្លូវដែក ផ្លូវល្បឿនលឿន និងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មព្រំដែន (ភស្តុភារកម្ម ច្រកទ្វារព្រំដែនឆ្លាតវៃ។ល។) ជំរុញការអភិវឌ្ឍពាណិជ្ជកម្មឲ្យកាន់តែមានតុល្យភាព ស្អាតស្អំ និង ចីរភាពជាងមុន; បង្កើតលក្ខខណ្ឌសម្រាប់លំហូវិនិយោគរបស់ចិនចូលមកវៀតណាម ផ្តោតកាន់តែខ្លាំងឡើងលើវិស័យដែលវៀតណាមមានអាទិភាព និងចិនមានប្រៀបខ្លាំង។ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល គួរតែក្លាយជាចំណុចលេចធ្លោថ្មីនៃទំនាក់ទំនងវៀតណាម-ចិន៕
អត្ថបទផ្សេងទៀត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម14/04/2026ព័ត៌មាននៅព្រឹកព្រលឹមថ្ងៃទី១៤ ខែមេសា នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ (Robert Fico) បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី វៀតណាមលោក ឡេ មិញហ៊ឹង (Le Minh Hung)។ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala14/04/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម៖ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងវៀតណាម-ស្លូវ៉ាគី14/04/2026ព័ត៌មាននិស្សិតឡាវនិងកម្ពុជា ប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីយ៉ាងកក់ក្តៅនៅទីក្រុងហូជីមិញ14/04/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញមកដល់ទីក្រុងប៉េកាំងចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន14/04/2026ព័ត៌មានដំណាក់កាលទី ១ នៃសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៦ បានបិទបញ្ចប់ប្រកបដោយជោគជ័យ13/04/2026ព័ត៌មាននាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចចំពោះនាយករដ្ឋមន្ត្រីស្លូវ៉ាគី13/04/2026ព័ត៌មាន អត្ថបទផ្សេងទៀត