• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្សព្វផ្សាយតម្លៃវប្បធម៌ ប្រវត្តិសាស្ត្រនិងវិញ្ញាណនៃបណ្តុំបេតិកភណ្ឌនិងរមណីដ្ឋាន Yen Tu - Vinh Nghiem - Con Son - Kiep Bac

នាយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលវប្បធម៌វៀតណាមប្រចាំប្រទេសបារាំង គណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) រួមសហការជាមួយគណៈកម្មាធិការជាតិវៀតណាមទទួលបន្ទុក UNESCO - ក្រសួងការបរទេស និងគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh បានរៀបចំព្រឹត្តិការណ៍ ផ្សព្វផ្សាយតម្លៃវប្បធម៌ ប្រវតិ្តសាស្រ្ត និងវិញ្ញាណនៃបណ្តុំបេតិកភណ្ឌនិងរមណីដ្ឋាន Yen Tu - Vinh Nghiem - Con Son - Kiep Bac។
ឧទ្ទេសនាមអំពីទេសភាពវត្ត Truc Lam តាមរយៈគំនូរ។ រូបថត៖ Thu Ha/VNA

បណ្តុំបេតិកភណ្ឌនេះ កំពុងត្រូវបានតែងតាំងសម្រាប់ការទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក នៅក្នុងសម័យប្រជុំលើកទី ៤៧ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុងប៉ារីសនៅខែកក្កដាខាងមុខនេះ។

អញ្ជើញថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីការបរទេសអចិន្ត្រៃយ៍លោក Nguyen Minh Vu បានសង្កត់ធ្ងន់ថា ឯកសារតែងតាំងជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវ អភិរក្ស និងកិច្ចសហប្រតិបត្តិការរយៈពេល ១៣ ឆ្នាំរវាងអ្នកវិទ្យាសាស្ត្រ អ្នកជំនាញបេតិកភណ្ឌ និងអាជ្ញាធរនៃខេត្តចំនួនបីគឺ Quang Ninh, Bac Giang (រួមបញ្ចូលជាមួយខេត្ត Bac Ninh) និង Hai Duong (រួមបញ្ចូលជាមួយទីក្រុង Hai Phong)។ បេតិកភណ្ឌមិនត្រឹមតែជាភ័ស្តុតាងប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីភាពស៊ីជម្រៅខាងវិញ្ញាណ ការភ្ជាប់មនុស្សជាមួយនឹងធម្មជាតិ ដែលជាធាតុផ្សំបង្កើតអត្តសញ្ញាណរបស់វៀតណាម។ វៀតណាមបានទទួលយកយ៉ាងយកចិត្តទុកដាក់នូវយោបល់ និងអនុសាសន៍របស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ និងក្រុមប្រឹក្សាអន្តរជាតិស្តីបេតិកភណ្ឌនិងទីកន្លែង (ICOMOS) ស្តីពីការបញ្ជាក់ពីតម្លៃបេតិកភណ្ឌពិភពលោកដ៏ឆ្នើម និងការងារគ្រប់គ្រង និងអភិរក្សបេតិកភណ្ឌ៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

សារព័ត៌មានបង្កលក្ខណៈដើម្បីសំឡេងរបស់រណសិរ្សនិងប្រជាជនកាន់តែខិតមកជិតជាមួយសាធារណជន

សារព័ត៌មានបង្កលក្ខណៈដើម្បីសំឡេងរបស់រណសិរ្សនិងប្រជាជនកាន់តែខិតមកជិតជាមួយសាធារណជន

នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម អង្គការមជ្ឈិម និងគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានជួបប្រាស្រ័យជាមួយទីភ្នាក់ងារសារព័ត៌មានដើម្បីអបអរសាទរខួបលើកទី ១០០ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥ - ២១ មិថុនា ២០២០)។ អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាម លោក Ngo Minh Hien បានអញ្ជើញចូលរួមក្នុងពិធីនេះ។

Top