• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

ផ្កាថ្ម

“ផ្កា​ថ្ម” ជា​ប្រធានបទ​តាំងពិព័រណ៍​របស់​ សិល្បករ​ថតរូប ត្រឹន​ កាវ​បាវ​ឡុង (Tran Cao Bao Long) ដើម្បី​​រៃ​អង្គាស​ប្រាក់​ជួសជុល​សាលា​ ឧបត្ថម្ភ​កុមារ​នៅ​តំបន់​ខ្ពស់​។ ស្នាដៃ​សុទ្ធតែ​មាន​ចំណុច​រួម​ គឺ​កត់ត្រានូវ​​កាលៈ​ទេសៈ​ប្រាកដប្រជា​បំផុត​ អំពី​​សម្រស់​រហស្ថាន​ពិសេស​ សកម្មភាព​ប្រចាំថ្ងៃ​នៃកុមារ​នៅ​តំបន់​ខ្ពង់រាប​ថ្ម ដុង​វ៉ាន់​ (Dong Van) (ហាយ៉ាង - Ha Giang​)​។​

អំឡុង​១៥ឆ្នាំ សិល្បករ​ថតរូប​ ត្រឹន​ កាវ​បាវ​ឡុង (Tran Cao Bao Long) បាន​ធ្វើ​ដំណើរ​​មក​​លេង​ដុង​វ៉ាន់​ (Dong Van) ជាង​៤០​លើក ដេករួម ​ហូបរួម​ និង សកម្មភាពរួម​​ជាមួយ​​បងប្អូន​ជនជាតិ​នៅ​តំបន់​ខ្ពង់រាប​ថ្ម។ ស្នាដៃ​តាំង​​ពិព័រណ៍ ”ផ្កាថ្ម” ​ចំនួន​៥០​ បាន​កត់ត្រា​នូវ​ទេស​ភាពដ៏ស្រស់ត្រកាល​ ចម្រុះទៅដោយ​ពណ៌​ខៀវ​ស្រងាត់​​នៃ​ព្រៃភ្នំ​ បញ្ចេញ​សម្រស់​​​ដោយ​ផ្កា​សាគូរ៉ា ផ្កាស្ពៃ​ពណ៌លឿងដ៏​​ស្រស់​​ជាដើម​ ចំណុច​ចំណាប់​អារម្មណ៍ ​គឺ​សកម្មភាព​ប្រចាំ​ថ្ងៃ​​នៃ​បងប្អូន​ពោរ​ពេញទៅ​​ដោយ​ភាពបត់បែន​។ ទឹក​មុខ​​កុមារ​ប្រឡាក់ប្រឡោក​ ស្បែក​ បបូរ​មាត់​បែក​រហែង​ ដោយ​សារព្រិល​​ត្រជាក់ ឬស្លាក​ស្នាម​​​ដោយសារ​បន្លារ​​​ខ្វាច​ ថ្មកាត់ ​ពិតជា​ធ្វើ​ឱ្យ​អ្នក​មើល​មិនអាច​​ទប់​អារម្មណ៍​បាន​។ ប៉ុន្តែ​សំខាន់បំផុត​នៅលើទឹក​មុខកុមារ​​ គឺមាន​ស្នាម​ញញឹម​ និង កែវ​ភ្នែក​ថ្លាយង់​គួរ​ឱ្យ​ចាប់​អារម្មណ៍​។
 


 សិល្បករ​ថតរូប​​ ត្រឹន​ កាវ​បាវ​ឡុង (Tran Cao Bao Long) ថ្លែងសុន្ទរកថា​ក្នុង​ពិធិបើក​​តាំងពិព័រណ៍​។​ រូបថត៖ ថុង​ហាយ


 តាំងពិព័រណ៍​ទាក់ទាញ​មហាជន​អញ្ជើញ​មកទស្សនា​យ៉ាង​កុះករ​។​ រូបថត៖ ថុង​ហាយ


តាំងពិព័រណ៍​ទាក់ទាញ​ការយក​ចិត្ត​ទុកដាក់នៃ​ភ្ញៀវទេសចរ​បរទេស​។ រូបថត៖ ថុង​ហាយ

 

សិល្បករ​ថតរូប​ ត្រឹន​ កាវ​បាវឡុង (Tran Cao Bao Long) ​ឱ្យ​ដឹងថា៖ ស្នាដៃ​រូបថត​​ ដែលបាន​ដាក់តាំង​ នឹង​បាន​លក់ដេញ​ថ្លៃ​ចាប់ពី​១លាន - ៥លាន​​ដុង​ ទឹក​ប្រាក់ដែលប្រមូល​បាន​នឹង​​​បង្កធ្វើ​ជា​មូលនិធី​ ឧបត្ថម្ភកសាង​​អគារអន្តេវាសិក​មួយ​ សម្រាប់​សិស្ស​អនុវិទ្យាល័យ​ជាង​២០០​នាក់​ នៅ​ជ្រលងភ្នំ​លុង​គូ (Lung Cu) (ដុង​វ៉ាន់ (Dong Van) – ខេត្ត​ហាយ៉ាង (Ha Giang)​) និង ជំនួយ​ ​​បន្ថែមប្រាក់​ម្ហូប​អាហារ ​សម្រាប់​កុមារ​ក្រីក្រ​នៅ​តំបន់ខ្ពង់​រាប​ថ្ម។ “មិន​ហ៊ាន​និយាយថា​ជា​សម្បុរសជន​ ឬ​អ្នក​បង្កើត​មូលនិធី​អ្វី​នោះទេ អ្នក​និពន្ធ​គ្រាន់តែមាន​បំណង​ធ្វើជា ​”រង្វង់ព្រួត​ដៃ​គ្នា​” មួយ​ រួម​ចែក​រំលែក​ធុរៈភាព​លំបាក​ ជាមួយ​នឹង​កុមារ​ ដោយស្មារតី​ “​អ្នក​ខ្ពស់រក្សាទាប​”។ សិល្បករ​ថតរូប​ ត្រឹន​ កាវ​បាវ​ឡុង (Tran Cao Bao Long) ចែក​រំលែក​យ៉ាងនេះ​៕​



 ស្នាដៃ​៖ ផ្ទះរបស់​កូន​នៅ​ខាងក្រោម​នោះ។​ រូបថត៖ ត្រឹន​ កាវ​បាវ​ឡុង


 ស្នាដៃ​៖ ហាត់សរសេរ​អក្សរ​។ រូបថត៖ ត្រឹន​ កាវ​បាវ​ឡុង


 ស្នាដៃ​៖ និទាឃរដូវ​​នៃអ្នក​​​ម្តាយ​។ រូបថត៖ ត្រឹន​ កាវ​បាវ​ឡុង


 ស្នាដៃ​៖ បេះដូង​​នេះណា !​។ រូបថត៖ ត្រឹន​ កាវ​បាវ​ឡុង


 ស្នាដៃ​៖ កុមារ​ជ្រលង​ភ្នំ​លុង​តាវ​ (Lung Tao)។ រូបថត៖ ត្រឹន​ កាវ​បាវ​ឡុង



 ស្នាដៃ​៖  អង្គម្ចាស់តូច។ ​រូបថត៖ ត្រឹន​ កាវ​បាវ​ឡុង


 ស្នាដៃ​៖ និទាឃរដូវ​នៅ​តំបន់ខ្ពស់ឆ្ងាយដាច់ស្រយាល​។​រូបថត៖ ត្រឹន​ កាវ​បាវ​ឡុង


 ស្នាដៃ​៖ មើម​ស្ពៃ​ពេល​ព្រឹក​។​រូបថត៖ ត្រឹន​ កាវ​បាវ​ឡុង

​សិល្បករ​ថតរូប ត្រឹន ​កាវ​បាវ​ឡុង (Tran Cao Bao Long) រួម​នឹង​ក្រុម​មិត្តភក្តិ​បាន​ចូលរួម​តាំងពិព័រណ៍​សម្បុរសធម៌​ដូចជា៖ “ពន្លឺ​ចេញពី​ដួង​ចិត្ត​” “វៀតណាម​ - ព្រៃភ្នំ​មហាសមុទ្រ​” ជាដើម​ ដើម្បី​រួម​វិភាគទាន​សម្រាប់ការ​សាង​សង់​សាលា​ នៅ​ខេត្ត​ហាយ៉ាង (Ha Giang) ឬ ឧបត្ថម្ភ​កុមារ​ក្រីក្រ​មាន​ជំងឺ​។ ជាង​៣០ឆ្នាំ​កាន់ម៉ាស៊ីន​ថត សិល្បករ​​ថតរូប​ ត្រឹន ​កាវ​បាវ​ឡុង (Tran Cao Bao Long) ទទួល​បាន​​សមិទ្ធផល​ជាក់ស្តែង​ អំពី​សិល្បៈ​ថតរូប​ ព្រមទាំង​ទទួលបាន​មេដាយមាស​ជាង​១០០គ្រឿង និង ពានរង្វាន់​រូបថត​សិល្បៈ​ក្នុងនិង​ក្រៅ​ប្រទេស។​

 

 អត្ថបទ និង រូបថត៖ ថុងហាយ​
 

រស់៖ សៀវភៅតំណវប្បធម៌វៀតណាម - បារាំង

“រស់”៖ សៀវភៅតំណវប្បធម៌វៀតណាម - បារាំង

សៀវភៅ​ "រស់" ជាមួយនឹង​​សំណេរ​សាមញ្ញ ធម្មតា​របស់​អ្នកនិពន្ធ​ហាយ​អាញ​ (Hai Anh) ជាយុវវ័យ​សញ្ជាតិ​បារាំងម្នាក់ មាន​​​ដើម​កំណើតជាជនជាតិ​​វៀតណាម​...

Top