ដោយភាពប៉ិនប្រសប់ និងការច្នៃប្រឌិត កញ្ញាជំនាន់ ៩x ដាវ ធីហៀនធូ (Dao Thi Huyen Thu) បានបង្កើតផលិតផលទាន់សម័យសម្រាប់យុវវ័យជាច្រើននាក់ដែលចូលចិត្តតុបតែងក្តារចុចមេកានិចរបស់ខ្លួន ។
ទោះបីកញ្ញារូបនេះបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកស្ថាបត្យកម្មក៏ដោយ ប៉ុន្តែកញ្ញា ដាវ ធីហៀនធូ (Dao Thi Huyen Thu) បានចាប់ផ្តើមធ្វើគ្រឿងបន្លាស់សម្រាប់កាមេរ៉ា។ នៅពេលសហគមន៍ក្តារចុចមេកានិកចាប់ផ្តើមរីកចម្រើន ដូច្នេះហើយ កញ្ញា ហៀនធូ (Huyen Thu) បានចាប់ផ្តើមស្វែងយល់ និងធ្វើផលិតផលមួយដែលមានរាងផ្កាអង្គាសីល្ប៍ ។ កញ្ញា ហៀនធូ (Huyen Thu) បានចែករំលែកថា “នៅពេលនោះ ខ្ញុំចំណាយមួយខែ ដើម្បីសម្រេចផលផលនេះ ប៉ុន្តែនៅពេលនោះ ធ្វើសម្រាប់តែការស្រាវជ្រាវប៉ុណ្ណោះ ដូច្នេះផលិតផលនេះមិនមានភាពទំនើប និងគុណភាពខ្ពស់ដូចបច្ចុប្បន្ននេះទេ។ ដោយចៃដន្យ មានមិត្តភក្តិតៃវ៉ាន់ម្នាក់បានមកមើលគ្រឿងបន្លាស់កាមេរ៉ា ហើយបានទិញផលិតផលនេះ ដូច្នេះខ្ញុំគិតថា ខ្ញុំអាចផលិត keycap ដើម្បីលក់»។
កញ្ញា ហៀនធូ (Huyen Thu) បានធ្វើ keycap ដើម្បីតុបតែងក្តារចុច អស់រយៈពេលជិត ១០ ឆ្នាំមកហើយ។
បន្ទាប់មក កញ្ញា ហៀនធូ (Huyen Thu) និងសហសេវិករបស់ Nami ចាប់ផ្តើមស្រាវជ្រាវបន្ថែមអំពីផលិតផល និងទីផ្សារ ហើយគាត់ឃើញថា ប្រសិនបើ គ្រាន់តែធ្វើផលិតគ្រឿងតុបតែង keycap សាមញ្ញ ផលិតផលនោះនឹងមិនទាក់ទាញអតិថិជនមកទិញនោះទេ។ ដូច្នេះហើយនាងបានចាប់ផ្តើមស្រាវជ្រាវក្បាច់រចនាជាក់លាក់ ដើម្បីឱ្យផលិតផលផ្ទុករឿងរ៉ាវកាន់តែច្រើន។ បច្ចុប្បន្ន ផលិតផលដែលកញ្ញា ហៀនធូ (Huyen Thu) កំពុងធ្វើដោយប្រធានបទពីរគឺវប្បធម៌វៀតណាម និងវប្បធម៌បរទេស។ សម្រាប់វប្បធម៍វៀតណាម កញ្ញា ហៀនធូ (Huyen Thu) ធ្វើផលិតផលមានក្បាច់រចនាដែលប្រជាជនវៀតណាមស្គាល់ដូចជា នាគ ហង្ស ពពក ភ្លើង ផ្កាឈូក... រីឯ វប្បធម៌បរទេស គាត់នឹងធ្វើផលិតផលជាកន្លែងល្បីឈ្មោះក្នុងពិភពលោកដូចជា ប៉ម Eiffel របស់បារាំង Colosseum របស់អ៊ីតាលី…
កញ្ញា ហៀនធូ (Huyen Thu) បាននិយាយថា ដើម្បីផលិតចេញផលិតផលតុបតែងក្ដារចុចត្រូវបានឆ្លងកាត់ ៤ ជំហានជាមូលដ្ឋាន។ ដំបូងគឺអ្នកត្រូវមានគំនិតផ្តួចផ្តើមសម្រាប់ការរចនា។ បន្ទាប់មកអ្នកត្រូវបង្កើតពុម្ភតាមវិធី ពីរយ៉ាងគឺ មួយបង្កើតពុម្ភជាក្រមួនដែលធ្វើដោយដៃ មួយទៀតគឺប្រើបច្ចេកវិទ្យា។ បន្ទាប់ពីបង្កើតរូបរាងនៃផលិតផលឡើងរួចត្រូវបានទុកឱ្យត្រជាក់គឺសម្រេច ។ ក្នុងចំណោមបណ្តាជំហាន ការរចនានិងគំនិតផ្តួចផ្តើមត្រូវចំណាយពេលច្រើនបំផុត។ ជាធម្មតា ការបញ្ចេញរូបភាពពីគំនិតលេចចេញគំនូរប្លង់ជាកិច្ចការពិបាកណាស់ លើសពីនេះទៀត ប្រសិនបើតាមគំនិតរបស់អតិថិជន ពេលវេលាសម្រាប់បង្កើតការរចនានឹងកាន់តែយូរជាង។
រហូតមកដល់ពេលនេះ កញ្ញា ហៀនធូ (Huyen Thu) បានប្រើសម្ភារៈជាប្រាក់ 925 ដើម្បីធ្វើផលិតផលទាំងអស់ប្រកបដោយភាពល្អប្រសើរ។ ផលិតផលតុបតែងក្ដារចុចជាធម្មតាត្រូវបានផលិតតាមទំហំ ៥ ខ្នាត ដែលកញ្ញា ហៀនធូ (Huyen Thu) ប្រើប្រាស់ក្នុងកម្រងនីមួយៗ ដើម្បីអតិថិជនជ្រើសរើស។ ជាធម្មតា ពេលវេលាសម្រាប់ធ្វើរួចជាសម្រេចកម្រងមួយត្រូវចំណាយពេល ១ ខែ។ ផលិតផលតុបតែងក្ដារចុចភាគច្រើនត្រូវបានលក់សម្រាប់យុវវ័យក្នុងប្រទេសវៀតណាម និងបរទេសដូចជា អាមេរិក បារាំង ជប៉ុន... ជាមួយនឹងតម្លៃចាប់ពី ១ - ៣ លានដុង/ផលិតផលមួយ./.
អនុវត្ត៖ ង៉ឹនហា ខាញឡុង កាសែតរូបភាពវៀតណាម ប្រែសម្រួលដោយង្វៀនយ៉ាង