ព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃពីវឌ្ឍនភាពដ៏សំខាន់នៅក្នុងរចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំរបស់ប្រទេសវៀតណាម 08/04/2026 ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ និងអន្តរជាតិកាលពីថ្ងៃទី ៧ ខែមេសា បានបង្ហោះអត្ថបទជាច្រើនដែលវាយតម្លៃពីព្រឹត្តិការណ៍ដែលរដ្ឋសភាវៀតណាមនីតិកាលទី ១៦ បានបោះឆ្នោតជ្រើសតាំងតំណែងថ្នាក់ដឹកនាំកំពូលរបស់រដ្ឋ។ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម។ (រូបថត៖ VNA)កាលពីថ្ងៃទី ៧ ខែមេសា ទីភ្នាក់ងារសារព័ត៌មាននានារបស់ចិនដូចជាទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ ទូរទស្សន៍មជ្ឈិមចិន (CCTV) និងកាសែត Global Times បានរាយការណ៍អំពីការដែលលោក តូ ឡឹម អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋវៀតណាមសម្រាប់អាណត្តិ ២០២៦-២០៣១។ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ បានដកស្រង់សម្តីសុន្ទរកថាចូលកាន់តំណែងរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ដែលក្នុងនោះលោកបានបញ្ជាក់ថា ភារកិច្ចចម្បងនោះគឺរក្សាបរិយាកាសសន្តិភាព និងស្ថិរភាព ជំរុញការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន។ដោយរាយការណ៍អំពីការបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំកំពូលរបស់វៀតណាម ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA Novosti បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានផ្ញើសារទូរលេខអបអរសាទរចំពោះលោកអគ្គលេខាបក្ស តូ ឡឹម ក្នុងឱកាសដែលលោកត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋវៀតណាម។ នៅក្នុងសារទូរលេខនេះ ប្រធានាធិបតីរុស្ស៊ី បានសម្តែងទំនុកចិត្តថា ក្នុងតួនាទីថ្មីរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម នឹងរួមចំណែកដល់ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងទីក្រុងមូស្គូនិងទីក្រុងហាណូយ។ប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរីក៏បានរាយការណ៍នៅថ្ងៃដដែលនោះថា រដ្ឋសភាវៀតណាម បានបោះឆ្នោតជ្រើសតាំងលោក តូ ឡឹម អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ជាប្រធានរដ្ឋវៀតណាមសម្រាប់អាណត្តិ ៥ ឆ្នាំខាងមុខ។ កាសែត The Straits Times និង CNA (សិង្ហបុរី) បានធ្វើអត្ថាធិប្បាយថា ការសម្រេចចិត្តនេះបានសម្គាល់ព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងរចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំរបស់វៀតណាម។ប្រព័ន្ធផ្សព្វផ្សាយថៃ ជាពិសេសគេហទំព័រ nationthailand.com បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ក្នុងការផ្លាស់ប្តូរគំរូអភិវឌ្ឍន៍ឆ្ពោះទៅរកសេដ្ឋកិច្ចច្នៃប្រឌិត បច្ចេកវិទ្យាខ្ពស់ និងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន៕ តាម vovworld.vn/km-KH Tags:អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ បច្ចេកវិទ្យាខ្ពស់

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ និងអន្តរជាតិកាលពីថ្ងៃទី ៧ ខែមេសា បានបង្ហោះអត្ថបទជាច្រើនដែលវាយតម្លៃពីព្រឹត្តិការណ៍ដែលរដ្ឋសភាវៀតណាមនីតិកាលទី ១៦ បានបោះឆ្នោតជ្រើសតាំងតំណែងថ្នាក់ដឹកនាំកំពូលរបស់រដ្ឋ។ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម។ (រូបថត៖ VNA)កាលពីថ្ងៃទី ៧ ខែមេសា ទីភ្នាក់ងារសារព័ត៌មាននានារបស់ចិនដូចជាទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ ទូរទស្សន៍មជ្ឈិមចិន (CCTV) និងកាសែត Global Times បានរាយការណ៍អំពីការដែលលោក តូ ឡឹម អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋវៀតណាមសម្រាប់អាណត្តិ ២០២៦-២០៣១។ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ បានដកស្រង់សម្តីសុន្ទរកថាចូលកាន់តំណែងរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ដែលក្នុងនោះលោកបានបញ្ជាក់ថា ភារកិច្ចចម្បងនោះគឺរក្សាបរិយាកាសសន្តិភាព និងស្ថិរភាព ជំរុញការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន។ដោយរាយការណ៍អំពីការបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំកំពូលរបស់វៀតណាម ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA Novosti បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានផ្ញើសារទូរលេខអបអរសាទរចំពោះលោកអគ្គលេខាបក្ស តូ ឡឹម ក្នុងឱកាសដែលលោកត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋវៀតណាម។ នៅក្នុងសារទូរលេខនេះ ប្រធានាធិបតីរុស្ស៊ី បានសម្តែងទំនុកចិត្តថា ក្នុងតួនាទីថ្មីរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម នឹងរួមចំណែកដល់ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងទីក្រុងមូស្គូនិងទីក្រុងហាណូយ។ប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរីក៏បានរាយការណ៍នៅថ្ងៃដដែលនោះថា រដ្ឋសភាវៀតណាម បានបោះឆ្នោតជ្រើសតាំងលោក តូ ឡឹម អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ជាប្រធានរដ្ឋវៀតណាមសម្រាប់អាណត្តិ ៥ ឆ្នាំខាងមុខ។ កាសែត The Straits Times និង CNA (សិង្ហបុរី) បានធ្វើអត្ថាធិប្បាយថា ការសម្រេចចិត្តនេះបានសម្គាល់ព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងរចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំរបស់វៀតណាម។ប្រព័ន្ធផ្សព្វផ្សាយថៃ ជាពិសេសគេហទំព័រ nationthailand.com បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ក្នុងការផ្លាស់ប្តូរគំរូអភិវឌ្ឍន៍ឆ្ពោះទៅរកសេដ្ឋកិច្ចច្នៃប្រឌិត បច្ចេកវិទ្យាខ្ពស់ និងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន៕
អត្ថបទផ្សេងទៀត សារទូរលេខនិងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំកំពូលរបស់វៀតណាម08/04/2026ព័ត៌មាន ក្នុងឱកាសដែលសមមិត្ត តូ ឡឹម អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋ; សមមិត្ត ឡេ មិញហ៊ុង ត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី; សមមិត្ត ជិន ថាញ់មិន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា ថ្នាក់ដឹកនាំនៃប្រទេសឡាវ ចិន កម្ពុជា គុយបា រុស្ស៊ី និងឥណ្ឌា បានផ្ញើសារទូរលេខនិងលិខិតអបអរសាទរ។ សហរដ្ឋអាមេរិកចេញសេចក្តីប្រកាសព័ត៌មានអបអរសាទរអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងនាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ុង08/04/2026ព័ត៌មានជំនឿជាក់លើក្បាល់ម៉ាស៊ីនរដ្ឋក្នុងអាណត្តិថ្មី08/04/2026ព័ត៌មានAMRO៖ វៀតណាមឆ្លើយតបបានយ៉ាងល្អចំពោះវិបត្តិសេដ្ឋកិច្ច08/04/2026ព័ត៌មានជំហានទៅមុខយ៉ាងសំខាន់ ក្នុងការបង្កើនចំណាត់ថ្នាក់ទីផ្សារមូលបត្រវៀតណាម08/04/2026ព័ត៌មានលោកនាយឧត្តមសេនីយ៍ Phan Van Giang ទទួលជួបលោក He Wei ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម07/04/2026ព័ត៌មានថ្នាក់ដឹកនាំខេត្ត Tay Ninh ជូនពរឆ្នាំថ្មីនៅប្រទេសកម្ពុជា07/04/2026ព័ត៌មាន អត្ថបទផ្សេងទៀត