កាសែត New York Times (NYT) ក៏បានយកចិត្តទុកដាក់ចំពោះសុន្ទរកថាសំខាន់របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម នៅឯកិច្ចសន្ទនា Shangri-La ដែលក្នុងនោះ បានសង្កត់ធ្ងន់លើទំនាក់ទំនងរវាងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ដោយដកស្រង់ការវាយតម្លៃពីអ្នកជំនាញអន្តរជាតិជាច្រើន កាសែត New York Times បានលើកឡើងថា សុន្ទរកថារបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹមនៅឯវេទិកាសន្តិសុខឈានមុខគេរបស់តំបន់នេះ បានឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់វៀតណាមក្នុងការចូលរួមយ៉ាងសកម្មជាង នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការសន្ទនា កិច្ចសហប្រតិបត្តិការ និងដោះស្រាយបញ្ហាប្រឈមទូទៅនៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក៕