• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតី​សហរដ្ឋ​អាមេរិកលោក Joe Biden បន្ត​គម្រោង​​ទស្សនកិច្ច​នៅ​ប្រទេស​អាល្លឺម៉ង់

យោងតាមប្រភពព័ត៌មានរបស់រដ្ឋាភិបាលអាល្លឺម៉ង់ ចេញនៅថ្ងៃទី ១៣ ខែតុលាថាប្រធានាធិបតីអាមេរិក លោក Joe Biden គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់នៅសប្តាហ៍ក្រោយ បន្ទាប់ពីត្រូវផ្អាកផែនការនេះមុននោះ ដោយសារតែព្យុះ Milton។

ប្រភពព័ត៌មានបានឲ្យដឹងថា លោក Biden នឹងមកដល់ទីក្រុងប៊ែរឡាំងនៅថ្ងៃទី ១៨ ខែតុលា ដើម្បីបំពេញទស្សនកិច្ចរយៈពេលមួយថ្ងៃ។ ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់បានរាយការណ៍ថា លោក Biden នឹងជួបជាមួយនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ Olaf Scholz និងប្រធានាធិបតីលោក Frank-Walter Steinmeier។ កាសែត Spiegel (អាល្លឺម៉ង់) ក៏បានរាយការណ៍អំពីកាលវិភាគថ្មីរបស់ប្រធានាធិបតីអាមេរិកទៅកាន់ប្រទេសអាល្លឺម៉ង់ ដោយឲ្យដឹងថា ការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំត្រូវបានពន្លឿន។ យោងតាមកាសែត មួយនេះ ខ្លឹមសារក្នុងកិច្ចពិភាក្សានៅជំនួបរវាងប្រជានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រី Olaf Scholz និងប្រធានាធិបតី Frank-Walter Steinmeier នឹងផ្តោតទៅលើជម្លោះនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា។

ប្រធានាធិបតីអាមេរិក Joe Biden គ្រោងនឹងបំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់ នៅសប្តាហ៍ខាងមុខ។ រូបថត៖ TTXVN

មុននោះ លោក Biden មានគម្រោងទៅបំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់ចាប់ពីថ្ងៃទី ១០-១២ ខែតុលា ហើយនឹងចូលរួមកិច្ចប្រជុំកំពូលចតុភាគី ជាមួយនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ Olaf Scholz ប្រធានាធិបតីបារាំង Emmanuel Macron និងនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer។ មេដឹកនាំអាមេរិករូបនេះក៏គ្រោងនឹងបើកកិច្ចប្រជុំជាមួយសម្ព័ន្ធមិត្តដែលគាំទ្រអ៊ុយក្រែនដើម្បីពិភាក្សាអំពីការបន្តជំនួយឧបត្ថម្ភដល់ទីក្រុងគៀវក្នុងជម្លោះបច្ចុប្បន្ន។ ប៉ុន្តែ លោក Biden បានសម្រេចចិត្ត នៅក្នុងទីក្រុង Washington ដើម្បីត្រួតពិនិត្យ ការទប់ទល់ទៅនឹងព្យុះ  Milton នៅពេលដែលព្យុះបានបោកបក់ទៅលើរដ្ឋ Florida។ តាមការប៉ាន់ស្មានថា ព្យុះនេះបានបង្កការខូចខាតប្រហែល ៥០ ពាន់លានដុល្លារ និងបានសម្លាប់មនុស្សយ៉ាងតិច ១៦ នាក់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦នៃគណៈកម្មាធិការដឹកនាំ បូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦នៃគណៈកម្មាធិការដឹកនាំ បូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨

នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ប្រធានគណៈកម្មាធិការដឹកនាំរដ្ឋាភិបាលអំពីការ “បូកសរុបការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៨ នៃគណៈកម្មាធិការមជ្ឈិម នីតិកាលទី ១២ ស្តីពីការបន្តការផ្លាស់ប្តូរថ្មី និងរៀបចំឡើងវិញប្រព័ន្ធនយោបាយឲ្យមានភាពរលូន និងដំណើរការប្រកបដោយប្រសិទ្ធភាព” អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦ នៃគណៈកម្មាធិការដឹកនាំ។

Top