ព័ត៌មាន ប្រធានសភាកូតឌីវ័រអញ្ជើញមកដល់ទីក្រុងហាណូយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម 23/08/2026 នាយប់ថ្ងៃទី ២២ ខែសីហា ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូតឌីវ័រ លោក Patrick Achi បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកូតឌីវ័របានមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ ខែសីហា តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ជិន ថាញ់មិន។ លោក វូ ហៃ ហា អនុប្រធានគណៈកម្មាធិការការពារជាតិ សន្តិសុខ និងកិច្ចការបរទេសនៃរដ្ឋសភា ទទួលស្វាគមន៍លោក Patrick Achi ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូតឌីវ័រ នៅអាកាសយានដ្ឋានអន្តរជាតិណូយបាយ (រូបថត៖ ទួន អាញ/TTXVN)ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូតឌីវ័រ លោក Patrick Achi នៅវៀត ណាមបានប្រព្រឹត្តទៅ បន្ទាប់ពីព្រឹត្តិការណ៍គូសសញ្ញាប្រវត្តិសាស្ត្ររបស់ប្រទេសទាំងពីរ ដែលប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (៦ តុលា ១៩៧៥ - ៦ តុលា ២០២៥)។យោងតាមអ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី ហ្វាម ធូហាំង នេះជាដំណើរទស្សនកិច្ចលើកទីពីរមកកាន់វៀតណាមរបស់ប្រធានស្ថាប័ននីតិបញ្ញត្តិកូតឌីវ័រក្នុងរយៈពេលត្រឹមតែបីឆ្នាំប៉ុណ្ណោះ (បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភា Adama Bictogo ក្នុងខែមិថុនា ឆ្នាំ ២០២៣)។ គួរកត់សម្គាល់ថា នេះក៏ជាលើកដំបូងដែលរដ្ឋសភាកូតឌីវ័របានរៀបចំគណៈប្រតិភូសម្រាប់ការសិក្សាស៊ីជម្រៅ រៀនសូត្រ និងការផ្លាស់ប្តូរបទពិសោធន៍ជាមួយរដ្ឋសភាវៀតណាម ដែលបង្ហាញពីការយកចិត្តទុកដាក់របស់សាធារណរដ្ឋកូតឌីវ័រចំពោះរដ្ឋាភិបាលនិងរដ្ឋសភាវៀតណាម។តាមគម្រោង ក្នុងដំណើរទស្សនកិច្ចលើកនេះ ប្រធានរដ្ឋសភា លោក Patrick Achi នឹងចូលជួបសម្តែងការគួរសមនិងពិភាក្សាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម; ជួបពិភាក្សាជាផ្លូវការជាមួយប្រធានរដ្ឋសភា លោក ជិន ថាញ់ មិន និងជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមជាច្រើនរូបទៀត ដោយពិភាក្សាលើវិធានការស៊ីជម្រៅក៏ដូចជា លើកកម្ពស់កិច្ចសហប្រតិបត្តិការ៕ តាម vovworld.vn/km-KH Tags:ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូតឌីវ័រ ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម កិច្ចសហប្រតិបត្តិការ

នាយប់ថ្ងៃទី ២២ ខែសីហា ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូតឌីវ័រ លោក Patrick Achi បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកូតឌីវ័របានមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ ខែសីហា តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ជិន ថាញ់មិន។ លោក វូ ហៃ ហា អនុប្រធានគណៈកម្មាធិការការពារជាតិ សន្តិសុខ និងកិច្ចការបរទេសនៃរដ្ឋសភា ទទួលស្វាគមន៍លោក Patrick Achi ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូតឌីវ័រ នៅអាកាសយានដ្ឋានអន្តរជាតិណូយបាយ (រូបថត៖ ទួន អាញ/TTXVN)ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូតឌីវ័រ លោក Patrick Achi នៅវៀត ណាមបានប្រព្រឹត្តទៅ បន្ទាប់ពីព្រឹត្តិការណ៍គូសសញ្ញាប្រវត្តិសាស្ត្ររបស់ប្រទេសទាំងពីរ ដែលប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (៦ តុលា ១៩៧៥ - ៦ តុលា ២០២៥)។យោងតាមអ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី ហ្វាម ធូហាំង នេះជាដំណើរទស្សនកិច្ចលើកទីពីរមកកាន់វៀតណាមរបស់ប្រធានស្ថាប័ននីតិបញ្ញត្តិកូតឌីវ័រក្នុងរយៈពេលត្រឹមតែបីឆ្នាំប៉ុណ្ណោះ (បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភា Adama Bictogo ក្នុងខែមិថុនា ឆ្នាំ ២០២៣)។ គួរកត់សម្គាល់ថា នេះក៏ជាលើកដំបូងដែលរដ្ឋសភាកូតឌីវ័របានរៀបចំគណៈប្រតិភូសម្រាប់ការសិក្សាស៊ីជម្រៅ រៀនសូត្រ និងការផ្លាស់ប្តូរបទពិសោធន៍ជាមួយរដ្ឋសភាវៀតណាម ដែលបង្ហាញពីការយកចិត្តទុកដាក់របស់សាធារណរដ្ឋកូតឌីវ័រចំពោះរដ្ឋាភិបាលនិងរដ្ឋសភាវៀតណាម។តាមគម្រោង ក្នុងដំណើរទស្សនកិច្ចលើកនេះ ប្រធានរដ្ឋសភា លោក Patrick Achi នឹងចូលជួបសម្តែងការគួរសមនិងពិភាក្សាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម; ជួបពិភាក្សាជាផ្លូវការជាមួយប្រធានរដ្ឋសភា លោក ជិន ថាញ់ មិន និងជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមជាច្រើនរូបទៀត ដោយពិភាក្សាលើវិធានការស៊ីជម្រៅក៏ដូចជា លើកកម្ពស់កិច្ចសហប្រតិបត្តិការ៕
អត្ថបទផ្សេងទៀត ការទិញនិងលក់ទំនិញជាមួយបរទេសតាមរយៈពាណិជ្ជកម្មអេឡិចត្រូនិកត្រូវមានការកំណត់អត្តសញ្ញាណ និងការផ្ទៀងផ្ទាត់តាមអេឡិចត្រូនិក23/08/2026ព័ត៌មាន ច្បាប់ទាំងនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៧។ ពានរង្វាន់អាស៊ានកុប ២០២៦៖ ក្រុមវៀតណាមជិតឈានដល់ពានជើងឯក23/08/2026ព័ត៌មានអដ្ឋិធាតុយុទ្ធជនពលីចំនួន ៥០ ឈុត ត្រូវបានប្រមូលក្នុងរយៈពេល ២ ថ្ងៃនៅឧទ្យានឡេធីរៀង23/08/2026ព័ត៌មានសារព័ត៌មានសិង្ហបុរីចុះផ្សាយព័ត៌មានអំពីកិច្ចសន្ទនាវៀតណាម-សិង្ហបុរីដោយឆ្ពោះទៅបង្កើនកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា23/08/2026ព័ត៌មានពូនជ្រុំទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាម ឡាវ និងកម្ពុជា22/08/2026ព័ត៌មានដឹកជញ្ជូនសំណាកអដ្ឋិធាតុយុទ្ធជនពលីជាង ៧០០០ នាក់ទៅកាន់ទីក្រុងហាណូយដោយសុវត្ថិភាពដើម្បីធ្វើតេស្ត ADN22/08/2026ព័ត៌មានប្រែក្លាយការសន្យាទៅជាប្រភពធនធានជាក់ស្តែងសម្រាប់បម្រើការអភិវឌ្ឍប្រទេសជាតិ22/08/2026ព័ត៌មាន អត្ថបទផ្សេងទៀត