• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់ មិន អញ្ជើញទទួលជួបប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាជំរុញការទូតប្រជាជនជប៉ុន

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី៥ ខែធ្នូ នៅទីក្រុងតូក្យូ ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន បានអញ្ជើញទទួលជួបជាមួយប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាជំរុញការទូតប្រជាជនជប៉ុន (FEC) លោក Matsuzawa។

នៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់ មិន សង្ឃឹមថា FEC និងរូបលោកប្រធានប្រតិបត្តិ Matsuzawa ផ្ទាល់នឹងបន្តយកចិត្តទុកដាក់ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងនោះមានការជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគរបស់ធុរកិច្ចជប៉ុនក្នុងវិស័យប្រពៃណីនិងបើកទូលាយទៅកាន់វិស័យថ្មីៗ ដូចជា៖ បន្ទះឈីប semiconductor  ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតងនៅវៀតណាម។

ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់ មិន អញ្ជើញទទួលជួបប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាជំរុញការទូតប្រជាជនជប៉ុន។ រូបថត៖ VOV

រីឯខ្លួនវិញ ប្រធានប្រតិបត្តិក្រុមប្រឹក្សាជំរុញការទូតប្រជាជនជប៉ុន (FEC) លោក Matsuzawa បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងឋានៈរបស់វៀតណាមទាំងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងការទូតក្នុងតំបន់ និងលើឆាកអន្តរជាតិផងដែរ។ លោកបានឯកភាពជាមួយប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមានចំណុចស្រដៀងគ្នាជាច្រើន។ លោក Matsuzawa បានឲ្យដឹងថា នៅខែមីនា ឆ្នាំ ២០២៥ ក្រុមប្រឹក្សានឹងបញ្ជូនក្រុមស្ទង់មតិសេដ្ឋកិច្ចមួយដែលមានសមាជិកក្រុមប្រឹក្សាធុរកិច្ចក្នុងវិស័យព័ត៌មានវិទ្យា សេដ្ឋកិច្ច និងថាមពល ដើម្បីស្វែងរកឱកាសសហប្រតិបត្តិការជាមួយវៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top