• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់ មិន អញ្ជើញចូលជួបសវនាការជាមួយប្រធានាធិបតី​សហព័ន្ធរុស្ស៊ី

បន្តដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី នារសៀលថ្ងៃទី ១០ ខែកញ្ញា នៅវិមានក្រឹមឡាំង ទីក្រុងមូស្គូ ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន (Tran Thanh Man) បានអញ្ជើញចូលជួបសវនាការជាមួយប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន (Vladimir Putin)។ លោកប្រធានាធិបតី ពូទីន បានវាយតម្លៃខ្ពស់ចំពោះអត្ថន័យ និងលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាលោក ត្រិន ថាញ់ មិន; ស្នើរឲ្យស្ថាប័ន នីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ បន្តពង្រឹងកិច្ចសហប្រតិបត្តិការសភា រួមចំណែកលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរកាន់តែជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព; អះអាងថា នឹងគាំទ្រស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរក្នុងការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខា។
ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់ មិន អញ្ជើញចូលជួបសវនាការជាមួយប្រធានាធិបតីសហព័ន្ធរុស្ស៊ី។ រូបថត៖ VNA 

មុននេះនៅទីក្រុងមូស្គូ ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន បានទទួលជួបជាមួយប្រធានបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី លោក Gennady Zyuganov និងប្រធានគណបក្ស “យុត្តិធម៌រុស្ស៊ី - អ្នកស្នេហាជាតិ - ដើម្បីការពិត” (A Just Russia - Patriots - For Truth)លោក Sergey Mironov។ ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន បានស្នើឱ្យលោក Gennady Zyuganov និងបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ីពង្រឹងកិច្ចសហប្រតិបត្តិការបណ្តាញបក្សនយោបាយរវាងបក្សកុម្មុយនិស្ត​វៀតណាមនិងបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី ក៏ដូចជាជាមួយគណបក្សនយោបាយធំៗ ផ្សេងទៀតនៃសហព័ន្ធរុស្ស៊ី។ ប្រធានបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី លោក Gennady Zyuganov បានអះអាងថា លោកនឹងបន្តខិតខំរួមចំណែកអស់ពីសមត្ថភាព ដើម្បីរក្សាទំនាក់ទំនងមិត្តភាពជាប្រពៃណីល្អជាមួយវៀតណាម; រក្សាទំនាក់ទំនងសហប្រតិបត្តិការជិតស្និទ្ធជាមួយបក្សកុម្មុយនិស្តវៀតណាម និងប្រជាជន​វៀតណាម​។

ក្នុងជំនួបជាមួយប្រធានគណបក្ស “យុត្តិធម៌រុស្ស៊ី - អ្នកស្នេហាជាតិ - ដើម្បីការពិត” លោក Sergey Mironov ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់ មិន បានស្នើបន្តសម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ។ លើបញ្ហាសមុទ្រខាងកើត គាំទ្រគោលជំហររបស់វៀតណាម និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន​) ដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ ទន្ទឹមនឹងនោះ បន្តជួយឧបត្ថម្ភ​សហគមន៍ជនវៀតណាមរស់នៅនិងធ្វើអាជីវកម្មស្របច្បាប់ក្នុងទឹកដីរុស្ស៊ី ធ្វើសមាហរណកម្មជាមួយប្រទេសម្ចាស់ផ្ទះ។ ចំណែក​ឯលោក Sergey Mironov បានចាត់ទុកថា នាពេលខាងមុខ ភាគីទាំងពីរត្រូវបន្តជំរុញ ដើម្បីសម្រេចបាននូវគោលដៅនៃទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០។

នារសៀលថ្ងៃម្សិលមិញ នៅទីក្រុងម៉ូស្គូ ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន ក៏បានទទួលតំណាងសមាគមមិត្តភាពរុស្ស៊ី-វៀតណាម និងសមាគមអតីតយុទ្ធជនរុស្ស៊ីធ្លាប់ប្រយុទ្ធនៅ​វៀតណាម​; បានទទួលអនុប្រធានក្រុមហ៊ុន Gazprom Group លោក Vitaly Markelov និងទទួលបានតំណាងក្រុមហ៊ុន Novatek Group ផងដែរ៕ 


តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃទី ១៣ ខែមករា បានថ្លែងសុន្ទរកថាចុងក្រោយស្តីពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅទីស្នាក់ការកណ្តាលនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ នៅដើមសុន្ទរកថានេះ លោកប្រធានាធិបតី Joe Biden បានបញ្ជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់លោកអស់រយៈពេល ៤ ឆ្នាំក្នុងតំណែងនេះ សហរដ្ឋអាមេរិកបានយកឈ្នះលើវិបត្តិនិងបញ្ហាប្រឈមថ្មីៗ។

Top