• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុន Sembcorp គ្រុប និងធនាគារ UOB នៃប្រទេសសិង្ហបុរី

នាព្រឹកថ្ងៃទី២ ខែធ្នូនេះ តាមម៉ោងក្នុងស្រុក ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋសិង្ហបុរី ប្រធានរដ្ឋ សភា លោក Tran Thanh Man អញ្ជើញទទួលជួបអគ្គនាយកក្រុមហ៊ុន Sembcorp គ្រុបនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃ VSIP គ្រុប លោក Lee Ark Boon និងលោក Wee Ee Cheong អនុប្រធាននិងជានាយកប្រតិបត្តិនៃធនាគារ United Overseas Bank (UOB)។
រធានរដ្ឋសភាលោក Tran Thanh Man បានទទួលជួបលោក Wee Ee Cheong អនុប្រធាន និងជានាយកប្រតិបត្តិនៃ United Overseas Bank Group (រូបថត៖ VOV)

ក្នុងជំនួបជាមួយអគ្គនាយកក្រុមហ៊ុន Sembcorp គ្រុប ប្រធានរដ្ឋសភាលោក Tran Thanh Man បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Sembcorp គ្រុប ដែលបានវិនិយោគលើគម្រោងចំនួន ១៨ ជាសួនឧស្សាហកម្មវៀតណាម-សិង្ហបុរី (VSIP)  មានទីតាំងនៅតាមខេត្ត-ក្រុងចំនួន ១៣ កន្លែង និងបង្កើតការងារសម្រាប់កម្មករជាង ៣០០.០០០ នាក់នៅវៀតណាម។ លោកបានសម្តែងគោលបំណងចង់ឲ្យ Sembcorp គ្រុបបន្តបើកទូលាយកិច្ចសហប្រតិបត្តិការនៅវៀតណាម ដោយផ្តោតលើ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសួនឧស្សាហកម្មឆ្លាតវៃ ទំនើប និរន្តរភាព និងអនុវត្តគម្រោងថាមពលស្អាត។

រីឯខ្លួនវិញ ប្រធានក្រុមហ៊ុន Sembcorp គ្រុបលោក Lee Ark Boon បានបញ្ជាក់ថា VSIP គឺជានិមិត្តសញ្ញានៃភាពជោគជ័យក្នុងកិច្ចសហប្រតិបត្តិការរវាងសិង្ហបុរីនិងវៀតណាម; វាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលវៀតណាមដែលតែងតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មវិនិយោគនិងធ្វើអាជីវកម្ម; ទន្ទឹមនឹងនោះ ប្តេជ្ញាបន្តវិនិយោគយ៉ាងច្រើននៅក្នុង VISIP ក៏ដូចជាគម្រោងនៅតាមបណ្តាខេត្ត ក្រុងនានា ដោយផ្តោតលើការវិនិយោគលើគម្រោងបៃតង និងបច្ចេកវិទ្យាខ្ពស់។

ក្នុងជំនួបជាមួយលោក Wee Ee Cheong អនុប្រធាននិងជានាយកប្រតិបត្តិនៃធនាគារ United Overseas Bank (UOB) ប្រធានរដ្ឋសភា លោក Tran Thanh Man បានសង្កត់ធ្ងន់ថា វៀតណាមផ្តល់អាទិភាពដល់ការអភិវឌ្ឍហិរញ្ញវត្ថុបៃតង និងបច្ចេកវិទ្យាថាមពល ថាមពលកកើតឡើងវិញ ថាមពលបៃតង និងវិស័យជាប្រៀបខ្លាំងរបស់សិង្ហបុរី។ លោកបានអះអាងថា វៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេចដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចបរទេស ក្នុងនោះមានធនាគារ UOB បើកទូលាយសកម្មភាពវិនិយោគលើវិស័យទាំងនេះផងដែរ។

ដោយវាយតម្លៃខ្ពស់ចំពោះបរិយាកាសវិនិយោគនិងសក្ដានុពលអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម លោក Wee Ee Cheong បានអះអាងថា វៀតណាមតែងតែស្ថិតក្នុងទីផ្សារកំពូលដែល UOB ចង់បង្កើតទំនាក់ទំនងសហប្រតិបត្តិការ និងវិនិយោគរយៈពេលវែង។ យោងតាមលោក Wee Ee Cheong ក្នុងនាមជាធនាគារសិង្ហបុរីតែមួយគត់ដែលកំពុងប្រតិបត្តិការនៅវៀតណាម UOB ចង់បង្កើនវត្តមានរបស់ខ្លួនបន្ថែមទៀតតាមរយៈការបើកសាខានៅទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយក្នុងចំណោមមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់វៀតណាមនាពេលអនាគត បន្តផ្តល់ហិរញ្ញប្បទានដល់សហគ្រាសវិនិយោគបរទេសដែលមាន និងកំពុងធ្វើអាជីវកម្មនៅវៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅទីក្រុងហឹងអៀន

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅទីក្រុងហឹងអៀន

អនុវត្តកម្មវិធីជួបប្រាស្រ័យជាមួយម្ចាស់ឆ្នោតក្រោយសម័យប្រជុំលើកទី៨ នៃរដ្ឋសភានីតិកាលទី១៥ នៅរសៀលថ្ងៃទី ២ ខែធ្នូ នៅទីក្រុងហឹង អៀន (Hung Yen) អគ្គលេខាបក្ស លោក តូ ឡឹមនិងគណៈប្រតិភូរដ្ឋសភាខេត្ត បានជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅទីក្រុងហឹង អៀន សំដៅជូនដំណឹងអំពីលទ្ធផលនៃកិច្ចប្រជុំនិងឆ្លើយតបទៅនឹងមតិនិងអនុសាស ន៍ របស់ម្ចាស់ឆ្នោតដែលបានបញ្ជូនទៅរដ្ឋសភា។

Top