• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាលោក ត្រិន ​ថាញ់ មិន បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី

នាព្រឹកថ្ងៃទី ១១ កញ្ញា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានមកដល់ទីក្រុងហាណូយ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី តាមការអញ្ជើញរបស់ប្រធានឌូម៉ាជាតិ សភានៃសហព័ន្ធរុស្ស៊ី Vyacheslav Victorovich Volodin និងប្រធានក្រុមប្រឹក្សាសហព័ន្ធជាតិ រដ្ឋសភាសហព័ន្ធរុស្ស៊ី Valentina Ivanovna Matvienko ។

ជាមួយនឹងសកម្មភាពចំនួន ៣០ ក្នុងរយៈពេល ៣ ថ្ងៃ ដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីរបស់ប្រធានរដ្ឋសភាលោកត្រិន ថាញ់មិន និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានទទួលជោគជ័យយ៉ាងត្រចះត្រចង់។ ប្រធានរដ្ឋសភាលោក ត្រិន ថាញ់ មិន បានចូលចួលសវនាការជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin; បានជួបពិភាក្សាជាមួយប្រធានឌូម៉ាជាតិ សភាសហព័ន្ធរុស្ស៊ី Vyacheslav Victorovich Volodin និងប្រធានក្រុមប្រឹក្សាសហព័ន្ធជាតិ រដ្ឋសភាសហព័ន្ធរុស្ស៊ី  Valentina Ivanovna Matvienko។ ជាពិសេស ក្នុងដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរបានរៀបចំដោយជោគជ័យនូវសម័យប្រជុំលើកទី៣ នៃគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភានៃរដ្ឋសភាវៀតណាម - សភាឌូម៉ាជាតិសហព័ន្ធរុស្ស៊ី ព្រមទាំងបានចេញសេចក្តីថ្លែងការណ៍រួមសម្រាប់ភាគីអនុវត្តន៍នាពេលខាងមុខ។

ប្រធានរដ្ឋសភាលោក ត្រិន ថាញ់ មិន បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី។ រូបថត៖ Thống Nhất/TTXVN

លោកប្រធានរដ្ឋសភាក៏បានទទួលជួបគណបក្សនយោបាយនៅសហព័ន្ធរុស្ស៊ី សមាគមមិត្តភាពរុស្ស៊ី-វៀតណាម និងសមាគមអតីតយុទ្ធជនរុស្ស៊ីធ្លាប់ប្រយុទ្ធនៅវៀតណាម; សាជីវកម្ម និងសហគ្រាសវៀតណាមធំៗនៅរុស្ស៊ី ព្រមទាំងសាជីវកម្ម និងសហគ្រាសនៃសហព័ន្ធរុស្ស៊ីដែលកំពុងវិនិយោគនិងធ្វើអាជីវកម្មនៅវៀតណាម; ជួបសំណេះសំណាលជាមួយកម្មាភិបាល  បុគ្គលិកនៃស្ថានទូត និងសហគមន៍ជនវៀតណាមនៅសហព័ន្ធរុស្ស៊ី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃទី ១៣ ខែមករា បានថ្លែងសុន្ទរកថាចុងក្រោយស្តីពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅទីស្នាក់ការកណ្តាលនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ នៅដើមសុន្ទរកថានេះ លោកប្រធានាធិបតី Joe Biden បានបញ្ជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់លោកអស់រយៈពេល ៤ ឆ្នាំក្នុងតំណែងនេះ សហរដ្ឋអាមេរិកបានយកឈ្នះលើវិបត្តិនិងបញ្ហាប្រឈមថ្មីៗ។

Top