ព័ត៌មាន ប្រធានរដ្ឋសភាត្រួតពិនិត្យការងាររៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ នៅខេត្តដុងណៃ 05/03/2026 នាព្រឹកថ្ងៃទី៥ ខែមីនា លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភានិងជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានចុះត្រួតពិនិត្យការងាររៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦ - ២០៣១ នៅខេត្តដុងណៃ។ លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភានិងជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានចុះត្រួតពិនិត្យការងាររៀបចំការបោះឆ្នោត។ រូបថត៖ VNAដោយធ្វើការជាមួយគណៈកម្មាធិការរៀបចំការ បោះឆ្នោតខេត្តដុងណៃ បន្ទាប់ពីបានស្តាប់របាយការណ៍ពីខេត្តដុងណៃ និងមតិយោបល់របស់សមាជិកគណប្រតិភូ នៅក្នុងសុន្ទរកថាសន្និដ្ឋានកិច្ចប្រជុំ លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភានិងជាប្រធានក្រុមប្រឹក្សារៀបចំការបោះឆ្នោតជាតិ បានស្នើសុំថា៖ “ខ្ញុំសង្ឃឹមថា ខេត្តដុងណៃ នឹងមិនរៀបចំការបោះឆ្នោតឡើងវិញនៅថ្នាក់ឃុំ ថ្នាក់ខេត្ត ឬបោះឆ្នោតចំនួនសមាជិកសភាឡើងវិញឡើយ។ ទីពីរ សូមស្នើឲ្យបេក្ខជនទាំងអស់ ត្រូវតែចូលរួមជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតតាមរយៈមធ្យោបាយផ្ទាល់និងតាមអ៊ីនធឺណិត ដើម្បីឱ្យអ្នកបោះឆ្នោតស្គាល់ដល់បេក្ខជនសម្រាប់រដ្ឋសភានៅថ្នាក់ទាំងបី។ ការសំណេះសំណាលនេះ គឺដើម្បីខិតជិតប្រជាជន ក្តាប់ជាប់មតិនិងសេចក្តីប្រាថ្នារបស់ប្រជាជន ហើយមិនអាចធ្វើដោយត្រួសៗបាន ទេ”។លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភានិងជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានវាយតម្លៃខ្ពស់ចំពោះការរៀបចំសម្ភារៈ និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការបោះឆ្នោតនៅខេត្តដុងណៃ។ រូបថត៖ VNAលើសពីនេះ ប្រធានរដ្ឋសភាបានកត់សម្គាល់ជាពិសេសអំពីតម្រូវការក្នុងការកាត់បន្ថយការបោះ ឆ្នោតជំនួសអ្នកដទៃ; ទន្ទឹមនឹងនោះ ម្ចាស់ការស្រាវជ្រាវ អនុវត្តបច្ចេកវិទ្យាព័ត៌មាន និងការផ្លាស់ប្តូរឌីជីថលឲ្យបានត្រឹមត្រូវ ដើម្បីធានាថាបញ្ជីឈ្មោះអ្នកបោះឆ្នោតគ្មានការខកខាន៕ តាម VOV5 - វិទ្យុសំឡេងវៀតណាម Tags:ប្រធានរដ្ឋសភា បោះឆ្នោត ខេត្តដុងណៃ

នាព្រឹកថ្ងៃទី៥ ខែមីនា លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភានិងជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានចុះត្រួតពិនិត្យការងាររៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦ - ២០៣១ នៅខេត្តដុងណៃ។ លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភានិងជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានចុះត្រួតពិនិត្យការងាររៀបចំការបោះឆ្នោត។ រូបថត៖ VNAដោយធ្វើការជាមួយគណៈកម្មាធិការរៀបចំការ បោះឆ្នោតខេត្តដុងណៃ បន្ទាប់ពីបានស្តាប់របាយការណ៍ពីខេត្តដុងណៃ និងមតិយោបល់របស់សមាជិកគណប្រតិភូ នៅក្នុងសុន្ទរកថាសន្និដ្ឋានកិច្ចប្រជុំ លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភានិងជាប្រធានក្រុមប្រឹក្សារៀបចំការបោះឆ្នោតជាតិ បានស្នើសុំថា៖ “ខ្ញុំសង្ឃឹមថា ខេត្តដុងណៃ នឹងមិនរៀបចំការបោះឆ្នោតឡើងវិញនៅថ្នាក់ឃុំ ថ្នាក់ខេត្ត ឬបោះឆ្នោតចំនួនសមាជិកសភាឡើងវិញឡើយ។ ទីពីរ សូមស្នើឲ្យបេក្ខជនទាំងអស់ ត្រូវតែចូលរួមជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតតាមរយៈមធ្យោបាយផ្ទាល់និងតាមអ៊ីនធឺណិត ដើម្បីឱ្យអ្នកបោះឆ្នោតស្គាល់ដល់បេក្ខជនសម្រាប់រដ្ឋសភានៅថ្នាក់ទាំងបី។ ការសំណេះសំណាលនេះ គឺដើម្បីខិតជិតប្រជាជន ក្តាប់ជាប់មតិនិងសេចក្តីប្រាថ្នារបស់ប្រជាជន ហើយមិនអាចធ្វើដោយត្រួសៗបាន ទេ”។លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភានិងជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានវាយតម្លៃខ្ពស់ចំពោះការរៀបចំសម្ភារៈ និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការបោះឆ្នោតនៅខេត្តដុងណៃ។ រូបថត៖ VNAលើសពីនេះ ប្រធានរដ្ឋសភាបានកត់សម្គាល់ជាពិសេសអំពីតម្រូវការក្នុងការកាត់បន្ថយការបោះ ឆ្នោតជំនួសអ្នកដទៃ; ទន្ទឹមនឹងនោះ ម្ចាស់ការស្រាវជ្រាវ អនុវត្តបច្ចេកវិទ្យាព័ត៌មាន និងការផ្លាស់ប្តូរឌីជីថលឲ្យបានត្រឹមត្រូវ ដើម្បីធានាថាបញ្ជីឈ្មោះអ្នកបោះឆ្នោតគ្មានការខកខាន៕
អត្ថបទផ្សេងទៀត ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala14/04/2026ព័ត៌មានក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់សាធារណរដ្ឋអ៊ីតាលី កាលពីរសៀល ថ្ងៃទី១៣ ខែមេសា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម៖ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងវៀតណាម-ស្លូវ៉ាគី14/04/2026ព័ត៌មាននិស្សិតឡាវនិងកម្ពុជា ប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីយ៉ាងកក់ក្តៅនៅទីក្រុងហូជីមិញ14/04/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញមកដល់ទីក្រុងប៉េកាំងចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន14/04/2026ព័ត៌មានដំណាក់កាលទី ១ នៃសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៦ បានបិទបញ្ចប់ប្រកបដោយជោគជ័យ13/04/2026ព័ត៌មាននាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចចំពោះនាយករដ្ឋមន្ត្រីស្លូវ៉ាគី13/04/2026ព័ត៌មាននាំទំនាក់ទំនងវៀតណាម-ចិនដល់កំពស់ថ្មី13/04/2026ព័ត៌មាន អត្ថបទផ្សេងទៀត