• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក To Lam អញ្ជើញជាអធិបតីក្នុងពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin

ប្រធានរដ្ឋលោក To Lam ជឿជាក់ថា សហព័ន្ធរុស្ស៊ីនឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា នយោបាយសង្គមមានស្ថិរភាព សេដ្ឋកិច្ចអភិវឌ្ឍន៍ប្រកបដោយភាពស្វាហាប់។
ប្រធានរដ្ឋវៀតណាមលោក To Lam បានអញ្ជើញជាអធិបតីក្នុងពិធីលៀងសាយភោជន៍យ៉ាងឱឡារិកជូនប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin។ រូបថត៖ VOV

នាយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅរោងមហោស្រពធំ ទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក To Lam បានអញ្ជើញជាអធិបតីក្នុងពិធី លៀងសាយភោជន៍យ៉ាងឱឡារិកជូនប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។

អញ្ជើញថ្លែងមតិក្នុងពិធីនេះ ប្រធានរដ្ឋលោក To Lam បានលើកច្បាស់ថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Vladimir Putin នៅវៀតណាមលើកនេះ គឺចំនឹងឱកាសដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៣០ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីគោលការណ៍ជាមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី បើកចេញដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ប្រធានរដ្ឋលោក To Lam ជឿជាក់ថា សហព័ន្ធរុស្ស៊ីនឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា នយោបាយសង្គមមានស្ថិរភាព សេដ្ឋកិច្ចអភិវឌ្ឍន៍ប្រកបដោយភាពស្វាហាប់។ ទន្ទឹមនឹងនោះតួនាទី និងកិត្យានុភាពរបស់ប្រទេសមហាអំណាច កាន់តែត្រូវបានលើកកម្ពស់។

ថ្លែងមតិក្នុងពិធីនេះ លោកប្រធានាធិបតី Vladimir Putin បានសម្តែងការកោតសរសើរចំពោះសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសគឺការអភិវឌ្ឍលោតផ្លោះលើវិស័យសេដ្ឋកិច្ចសង្គម; ព្រមទាំងអះអាងថា វៀតណាមសក្តិសមជាប្រទេសមួយក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍យ៉ាងសកម្មបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោកប្រធានាធិបតី Vladimir Putin បានអះអាងថា ដំណើរទស្សនកិច្ចលើកនេះ នឹងបើកឱកាសថ្មីៗ ជួយពង្រឹង និងពង្រីកថែមទៀតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឆ្ពោះទៅអនាគតដ៏ស្រស់បំព្រង ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយបណ្តាប្រទេសក្នុងក្របខ័ណ្ឌ ADMM និង ADMM

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយបណ្តាប្រទេសក្នុងក្របខ័ណ្ឌ ADMM និង ADMM+

នៅខាងក្រៅកិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន (ADSOM) និងកិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ានបើកទូលាយ (ADSOM+) ដែលប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ នាថ្ងៃទី ២៦ កញ្ញា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានជួបប្រជុំទ្វេភាគីជាមួយប្រមុខគណៈប្រតិភូឡាវនិងថៃ និងជួបពិភាក្សាជាមួយប្រមុខគណៈប្រតិភូមកពីសិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី ចិន រុស្ស៊ី និងសហរដ្ឋអាមេរិក។

Top