ព័ត៌មាន ប្រធានរដ្ឋវៀតណាមលោក លឿង គឿង នឹងទៅបំពេញទស្សនកិច្ចនៅឡាវក្នុងពេលឆាប់ៗ 14/02/2025 នារសៀលថ្ងៃទី១៣ ខែកុម្ភៈ នៅទីក្រុងហាណូយ អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសឡាវ លោក Thongsavanh Phomvihane ក្នុងឱកាសមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានស្នើឲ្យភាគីទាំងពីរសម្របសម្រួលរៀបចំឲ្យបានល្អនូវព្រឹត្តិការណ៍រំលឹកខួបអនុស្សាវរីយ៍សំខាន់ៗក្នុងឆ្នាំ ២០២៥។ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង (ស្ដាំ) ទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសឡាវ លោក Thongsavanh Phomvihane។ (រូបថត៖ VOV)ក្នុងឱកាសនេះ លោកប្រធានរដ្ឋ លឿង គឿង បានអះអាងថា លោកនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវនាពេលឆាប់ៗ តាមការអញ្ជើញរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith។រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសឡាវ លោក Thongsavanh Phomvihane បានអបអរសាទរវៀតណាមចំពោះសមិទ្ធិផលលេចធ្លោជាច្រើនក្នុងកិច្ចការបរទេស ការលើកកំពស់ទំនាក់ទំនងជាមួយដៃគូសំខាន់ៗជាច្រើន តាមនោះបង្ហាញពីតួនាទី និងឋានៈអន្តរជាតិកាន់តែខ្ពស់របស់វៀតណាម។ពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ភាគីទាំងពីរបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាតំបន់ និងអន្តរជាតិក្នុងបរិបទនៃការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងស្មុគស្មាញក្នុងស្ថានភាពពិភពលោក និងតំបន់។នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសឡាវ លោក Thongsavanh Phomvihane។ (រូបថត៖ VGP)ក៏នៅរសៀលថ្ងៃដដែល នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសឡាវ លោក Thongsavanh Phomvihane។ លោកនាយករដ្ឋមន្ត្រីបានសម្តែងក្ដីរីករាយចំពោះកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ដែលបន្តអភិវឌ្ឍន៍ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២៤ សម្រេចបាន ២,២៥ ពាន់លានដុល្លារអាមេរិក កើនឡើង ៣៨,២% បើធៀបនឹងឆ្នាំ ២០២៣ និងឆ្ពោះទៅរកគោលដៅ ៥ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ៕ តាម VOV5 - វិទ្យុសម្លេងវៀតណាម

នារសៀលថ្ងៃទី១៣ ខែកុម្ភៈ នៅទីក្រុងហាណូយ អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសឡាវ លោក Thongsavanh Phomvihane ក្នុងឱកាសមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានស្នើឲ្យភាគីទាំងពីរសម្របសម្រួលរៀបចំឲ្យបានល្អនូវព្រឹត្តិការណ៍រំលឹកខួបអនុស្សាវរីយ៍សំខាន់ៗក្នុងឆ្នាំ ២០២៥។ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង (ស្ដាំ) ទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសឡាវ លោក Thongsavanh Phomvihane។ (រូបថត៖ VOV)ក្នុងឱកាសនេះ លោកប្រធានរដ្ឋ លឿង គឿង បានអះអាងថា លោកនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវនាពេលឆាប់ៗ តាមការអញ្ជើញរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith។រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសឡាវ លោក Thongsavanh Phomvihane បានអបអរសាទរវៀតណាមចំពោះសមិទ្ធិផលលេចធ្លោជាច្រើនក្នុងកិច្ចការបរទេស ការលើកកំពស់ទំនាក់ទំនងជាមួយដៃគូសំខាន់ៗជាច្រើន តាមនោះបង្ហាញពីតួនាទី និងឋានៈអន្តរជាតិកាន់តែខ្ពស់របស់វៀតណាម។ពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ភាគីទាំងពីរបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាតំបន់ និងអន្តរជាតិក្នុងបរិបទនៃការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងស្មុគស្មាញក្នុងស្ថានភាពពិភពលោក និងតំបន់។នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសឡាវ លោក Thongsavanh Phomvihane។ (រូបថត៖ VGP)ក៏នៅរសៀលថ្ងៃដដែល នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសឡាវ លោក Thongsavanh Phomvihane។ លោកនាយករដ្ឋមន្ត្រីបានសម្តែងក្ដីរីករាយចំពោះកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ដែលបន្តអភិវឌ្ឍន៍ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២៤ សម្រេចបាន ២,២៥ ពាន់លានដុល្លារអាមេរិក កើនឡើង ៣៨,២% បើធៀបនឹងឆ្នាំ ២០២៣ និងឆ្ពោះទៅរកគោលដៅ ៥ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ៕
អត្ថបទផ្សេងទៀត វៀតណាម-ឥណ្ឌូនេស៊ីលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ12/03/2025ព័ត៌មានលោកអគ្គលេខាបក្ស To Lam និងលោកប្រធានាធិបតី Prabowo Subianto បាន ឯកភាពបន្តធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរតាមរយៈការជំរុញការផ្លាស់ប្តូរ ការជួបប្រាស្រ័យ ជាពិសេសនៅថ្នាក់ជាន់ខ្ពស់តាមរយៈ បណ្តាញទាំងអស់; អនុវត្តន៍យន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព ហើយបង្កើតកម្មវិធីធ្វើសកម្មភាពក្នុងពេលឆាប់ៗនេះ ដើម្បីធ្វើអាជីវកម្ម និងលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ វៀតណាមគាំទ្រមជ្ឈភាពរបស់ UN ក្នុងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងជាសកល12/03/2025ព័ត៌មានការនាំចេញផ្នែកវាយនភ័ណ្ឌនិងកាត់ដេរមានសន្ទុះកំណើនល្អ12/03/2025ព័ត៌មានEU នឹងមិនអនុវត្តន៍វិធានការការពារផ្នែកពន្ធនិងគ្មានពន្ធប្រឆាំងនឹងវៀតណាម12/03/2025ព័ត៌មានលោកអគ្គលេខាបក្ស To Lam ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសិង្ហបុរី12/03/2025ព័ត៌មានប្រធានរដ្ឋសភា៖ នឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ រួមបញ្ចូលថ្នាក់ខេត្ត និងរៀបចំឡើងវិញថ្នាក់ឃុំចំនួន ៧០%12/03/2025ព័ត៌មានបើកពិធីបុណ្យកាហ្វេ Buon Ma Thuot លើកទី ៩12/03/2025ព័ត៌មាន អត្ថបទផ្សេងទៀត