• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រជាជនទូទាំងប្រទេសមកគោរពវិញ្ញាណក្ខ័ន្ធអតីតប្រធានរដ្ឋ លោក Tran Duc Luong

មនុស្សជាច្រើនបានចែករំលែកថា អ្វីដែលគួរឲ្យគោរពរបស់អតីតប្រធានរដ្ឋលោក Tran Duc Luong គឺមិនត្រឹមតែភាពឆ្លាតវៃរបស់លោកប៉ុណ្ណោះទេ ថែមទាំងជាសីលធម៌ និង ស្មារតីលះបង់ទៀតផង។
ប្រជាជនយ៉ាងច្រើនកុះករបានមកគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋវៀតណាមលោក Tran Duc Luong នៅសាលប្រជុំ Thong Nhat ទីក្រុងហូជីមិញ។ (រូបថត៖ nhandan.vn)

តាំងពីព្រឹកព្រលឹមថ្ងៃទី ២៤ ឧសភា ប្រជាជនយ៉ាងច្រើនកុះករគ្រប់មជ្ឈដ្ឋានបានមកគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋវៀតណាមលោក Tran Duc Luong នៅអគាររៀបចំពិធីបុណ្យសពនៅរដ្ឋធានីហាណូយ សាលប្រជុំ Thong Nhat ទីក្រុងហូជីមិញ និងសាលប្រជុំ T50 បញ្ជា ការដ្ឋានយោធាខេត្ត Quang Ngai (ស្រុកកំណើតអតីតប្រធានរដ្ឋ Tran Duc Luong)។ មនុស្សជាច្រើនបានចែករំលែកថា អ្វីដែលគួរឲ្យគោរពរបស់អតីតប្រធានរដ្ឋលោក Tran Duc Luong គឺមិនត្រឹមតែភាពឆ្លាតវៃរបស់លោកប៉ុណ្ណោះទេ ថែមទាំងជាសីលធម៌ និង ស្មារតីលះបង់ទៀតផង។ លោករស់នៅដោយសុភាពរាបសារ ជិតស្និទ្ធជាមួយប្រជាជន ហើយ គិតគូរដោយឥតឈប់ឈរដើម្បីបុព្វហេតុអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ប្រជាជនចងចាំលោកជានិមិត្តរូបនៃភាពស្ងប់ស្ងាត់ ស្តង់ដារ ដែលពាក្យសម្ដី និងសកម្ម ភាពនីមួយៗរបស់លោក សុទ្ធតែកើតចេញពីចិត្តលះបង់ ដោយដាក់ផលប្រយោជន៍ ជាតិជាចម្បងជានិច្ច៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អតីតប្រធានរដ្ឋវៀតណាមលោក Tran Duc Luong - មេដឹកនាំដែលមានការរួមវិភាគទានសំខាន់ៗជាច្រើនចំពោះបុព្វហេតុផ្លាស់ប្ដូរថ្មីនិងអភិវឌ្ឍន៍ប្រទេសជាតិ

អតីតប្រធានរដ្ឋវៀតណាមលោក Tran Duc Luong - មេដឹកនាំដែលមានការរួមវិភាគទានសំខាន់ៗជាច្រើនចំពោះបុព្វហេតុផ្លាស់ប្ដូរថ្មីនិងអភិវឌ្ឍន៍ប្រទេសជាតិ

នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh មាន អត្ថបទសរសេរក្រោមចំណងជើងថា “សមមិត្ត Tran Duc Luong - មេដឹកនាំដែលមាន ការរួមវិភាគទានសំខាន់ៗជាច្រើនក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី អភិវឌ្ឍន៍ប្រទេសជាតិ និង ការពារមាតុភូមិ”។ អត្ថបទវាយតំលៃតួនាទី និងការរួមវិភាគទានរបស់អតីតប្រធានរដ្ឋ លោក Tran Duc Luong ក្នុងការអភិវឌ្ឍប្រទេសវៀតណាម។

Top