ព័ត៌មាន ប្តេជ្ញាបង្ការ និងប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU 08/11/2025 នាថ្ងៃទី ៧ វិច្ឆិកា ក្រុមការងាររបស់ក្រសួងការពារប្រទេស ដឹកនាំដោយឧត្តមសេនីយ៍ត្រី Hoang Huu Chien មេបញ្ជាការរង និងជាអគ្គសេនាធិការនៃកងទ័ពការពារព្រំដែន សមាជិកគណៈកម្មាធិការដឹកនាំរបស់ក្រសួងការពារប្រទេសស្តីពី IUU បានត្រួតពិនិត្យការអនុវត្តភារកិច្ចប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍និងមិនមានបទបញ្ញត្តិ (IUU) របស់បញ្ជាការដ្ឋានតំបន់លេខ ៤ ប៉ូលីសសមុទ្រ នៅតំបន់ពិសេស Phu Quoc ខេត្ត An Giang។ ក្រុមការងារក្រសួងការពារប្រទេសបានត្រួតពិនិត្យនៅបញ្ជាការដ្ឋាននៃតំបន់លេខ ៤ ប៉ូលីសសមុទ្រ។ រូបថត៖ VNAក្រុមការងាររបស់ក្រសួងការពារប្រទេសបានស្នើឱ្យប៉ូលីសសមុទ្រតំបន់លេខ៤ បន្តកែលម្អគុណភាពនិងប្រសិទ្ធភាពនៃការឃោសនាផ្នែកច្បាប់ដល់អ្នកនេសាទ យាមល្បាត ត្រួតពិនិត្យ គ្រប់គ្រង និងតាមដានយ៉ាងដិតដល់នូវទូក នេសាទដែលកំពុងប្រតិបត្តិការនៅសមុទ្រ ដោះស្រាយការរំលោភបំពានយ៉ាង ម៉ឺងម៉ាត់... រួមចំណែកដក "កាតលឿង" របស់គណៈកម្មការអឺរ៉ុប (EC) និងអភិវឌ្ឍរបរនេសាទប្រកបដោយចីរភាព។ ជាពិសេស ក្នុងអំឡុងខែកំពូលនៃការងារបង្ការ និងប្រយុទ្ធប្រឆាំង IUU អង្គភាពបានជំរុញការឃោសនាដោយផ្សារភ្ជាប់ជាមួយនឹងការអនុវត្តបច្ចេកវិទ្យាព័ត៌មាន និងការផ្លាស់ប្តូរឌីជីថល...។ ទន្ទឹមនឹនោះ សម្របសម្រួលជាមួយកងទ័ពការពារព្រំដែន ដើម្បីគ្រប់គ្រងទូកដែលធ្វើដំណើរចេញនិងចូលកំពង់ផែយ៉ាងតឹងរ៉ឹង ដោះស្រាយការរំលោភបំពានយ៉ាងឆាប់រហ័ស ត្រឹមត្រូវ និងមានប្រសិទ្ធភាព មិនអនុញ្ញាតឱ្យមានចំណុចក្តៅកើតឡើង និងទប់ស្កាត់ទូកនេសាទពីការរំលោភ IUU ជាពិសេសការនេសាទខុសច្បាប់នៅក្នុងដែនទឹកបរទេស៕ តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាថ្ងៃទី ៧ វិច្ឆិកា ក្រុមការងាររបស់ក្រសួងការពារប្រទេស ដឹកនាំដោយឧត្តមសេនីយ៍ត្រី Hoang Huu Chien មេបញ្ជាការរង និងជាអគ្គសេនាធិការនៃកងទ័ពការពារព្រំដែន សមាជិកគណៈកម្មាធិការដឹកនាំរបស់ក្រសួងការពារប្រទេសស្តីពី IUU បានត្រួតពិនិត្យការអនុវត្តភារកិច្ចប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍និងមិនមានបទបញ្ញត្តិ (IUU) របស់បញ្ជាការដ្ឋានតំបន់លេខ ៤ ប៉ូលីសសមុទ្រ នៅតំបន់ពិសេស Phu Quoc ខេត្ត An Giang។ ក្រុមការងារក្រសួងការពារប្រទេសបានត្រួតពិនិត្យនៅបញ្ជាការដ្ឋាននៃតំបន់លេខ ៤ ប៉ូលីសសមុទ្រ។ រូបថត៖ VNAក្រុមការងាររបស់ក្រសួងការពារប្រទេសបានស្នើឱ្យប៉ូលីសសមុទ្រតំបន់លេខ៤ បន្តកែលម្អគុណភាពនិងប្រសិទ្ធភាពនៃការឃោសនាផ្នែកច្បាប់ដល់អ្នកនេសាទ យាមល្បាត ត្រួតពិនិត្យ គ្រប់គ្រង និងតាមដានយ៉ាងដិតដល់នូវទូក នេសាទដែលកំពុងប្រតិបត្តិការនៅសមុទ្រ ដោះស្រាយការរំលោភបំពានយ៉ាង ម៉ឺងម៉ាត់... រួមចំណែកដក "កាតលឿង" របស់គណៈកម្មការអឺរ៉ុប (EC) និងអភិវឌ្ឍរបរនេសាទប្រកបដោយចីរភាព។ ជាពិសេស ក្នុងអំឡុងខែកំពូលនៃការងារបង្ការ និងប្រយុទ្ធប្រឆាំង IUU អង្គភាពបានជំរុញការឃោសនាដោយផ្សារភ្ជាប់ជាមួយនឹងការអនុវត្តបច្ចេកវិទ្យាព័ត៌មាន និងការផ្លាស់ប្តូរឌីជីថល...។ ទន្ទឹមនឹនោះ សម្របសម្រួលជាមួយកងទ័ពការពារព្រំដែន ដើម្បីគ្រប់គ្រងទូកដែលធ្វើដំណើរចេញនិងចូលកំពង់ផែយ៉ាងតឹងរ៉ឹង ដោះស្រាយការរំលោភបំពានយ៉ាងឆាប់រហ័ស ត្រឹមត្រូវ និងមានប្រសិទ្ធភាព មិនអនុញ្ញាតឱ្យមានចំណុចក្តៅកើតឡើង និងទប់ស្កាត់ទូកនេសាទពីការរំលោភ IUU ជាពិសេសការនេសាទខុសច្បាប់នៅក្នុងដែនទឹកបរទេស៕
អត្ថបទផ្សេងទៀត នាយករដ្ឋមន្ត្រីស្នើឲ្យកៀងគរធនធានទាំងអស់ ដើម្បីសាងសង់ផ្ទះសម្បែងសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ06/12/2025ព័ត៌មាននៅព្រឹកថ្ងៃទី ៦ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែវិច្ឆិកា ឆ្នាំ ២០២៥។ Amazon នឹងជួយវៀតណាយក្លាយជាមជ្ឈមណ្ឌលនាំចេញតាមរយៈពាណិជ្ជកម្មអេឡិចត្រូនិកនៅអាស៊ីអាគ្នេយ៍06/12/2025ព័ត៌មានពិធីបុណ្យតែអន្តរជាតិ៖ ផ្សព្វផ្សាយម៉ាកតែវៀតណាមជំរុញកិច្ចសហប្រតិបត្តិការសកល06/12/2025ព័ត៌មានពិធីប្រគល់ពានរង្វាន់ VinFuture លើកទី ៥06/12/2025ព័ត៌មានការនាំចេញរបស់ចិនទៅកាន់ទ្វីបអាហ្វ្រិកអាចលើសពី ២០០ ពាន់លានដុល្លារនៅឆ្នាំនេះ06/12/2025ព័ត៌មានទិវាបុណ្យវៀតណាមសុភមង្គលលើកដំបូង06/12/2025ព័ត៌មានវៀតណាមចូលរួមក្នុងពិធីបុណ្យទេសចរណ៍វាលខ្សាច់សាហារ៉ា06/12/2025ព័ត៌មាន អត្ថបទផ្សេងទៀត