• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកសម្ពោធកន្លែងលើកតម្កើងទំនិញវៀតណាមនៅទីក្រុងហាណូយ

នាព្រឹកថ្ងៃទី ៥ ខែកុម្ភៈ នៅអាសយដ្ឋានលេខ ៦២ ផ្លូវ ត្រាងទៀន ទីក្រុងហាណូយ នាយកដ្ឋានគ្រប់គ្រងនិងអភិវឌ្ឍន៍ទីផ្សារក្នុងស្រុក ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បានបើកសម្ពោធកន្លែងតាំងបង្ហាញនិងកន្លែងផ្សាយផ្ទាល់ “កម្លាំងរស់នៃទំនិញវៀតណាម" ដែលបង្ហាញវត្តមានទំនិញវៀតណាម នៅលើផ្លូវត្រាង ទៀន និងបង្កើតអាសយដ្ឋានដែលធ្លាប់ស្គាល់ដល់ និងមានកេរ្តិ៍ឈ្មោះល្អ ដើម្បីលើកតម្កើងទំនិញវៀត ណាមនៅចំកណ្តាលរដ្ឋធានី។

ការបើកសម្ពោធកន្លែងសម្រាប់លើកតម្កើងផលិតផលវៀតណាមនៅទីក្រុងហាណូយ (រូបថត៖ បាទួន/VOV)

ព្រឹត្តិការណ៍នេះរួមចំណែកដល់ការផ្សព្វផ្សាយយ៉ាងខ្លាំងនូវសារ "ប្រជាជន វៀតណាមផ្តល់អាទិភាពដល់ការប្រើប្រាស់ទំនិញវៀតណាម" ក្នុងបរិបទនៃសមាហរណកម្មកាន់តែស៊ីជម្រៅ។

ការតាំងបង្ហាញនិងកន្លែងផ្សាយផ្ទាល់ “កម្លាំងរស់នៃទំនិញវៀតណាម" ត្រូវបានរចនាឡើងតាមទិសទំនើប ដែលបង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់ប្រជាជន និងភ្ញៀវទេសចរក្នុងការទស្សនា ស្វែងយល់ និងទិញផលិតផលដោយផ្ទាល់។ លោក ត្រឹន ហ៊ុវ លីញ ប្រធាននាយកដ្ឋានគ្រប់គ្រង និងអភិវឌ្ឍន៍ទីផ្សារក្នុងស្រុក ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានឲ្យដឹងថា៖ “ឆ្នាំនេះ យើងនឹងដំណើរការកម្មវិធីនេះ ដោយសង្ឃឹមថា នឹងមានម៉ាកយីហោប្រហែល ១០០ ដែលតំណាងឱ្យផលិតផលដែលពិតជា “ផលិតនៅវៀតណាម” ១០០% ដែលតំណាងឱ្យមោទនភាពរបស់ប្រទេសវៀតណាមទាំងស្រុង មានវប្បធម៌ អត្តសញ្ញាណ អត្ថន័យ និងតម្លៃសមរម្យ។ យើងត្រូវតែឧបត្ថម្ភ ទាំងការអភិរក្ស និងការដាក់នៅទីតាំងកណ្តាលសម្រាប់ម៉ាកយីហោវៀតណាម; រក្សាទីតាំងលក់សម្រាប់ទំនិញវៀតណាមគឺមានអត្ថន័យខ្លាំងណាស់”។

ភ្ញៀវដែលមកទស្សនាកន្លែងលើកតម្កើងផលិតផលវៀតណាមនៅអាស័យដ្ឋានលេខ ៦២ ត្រាង ទៀន នៃ ទីក្រុងហាណូយ (រូបថត៖ បាទួន/VOV)

 

ទន្ទឹមនឹងសកម្មភាពផ្សាយផ្ទាល់ អ្នកទស្សនាអាចទិញទំនិញដោយផ្ទាល់នៅទីកន្លែងតាំងពិព័រណ៍ក្នុងអំឡុងពេលម៉ោងជាក់ស្តែងក្នុងតម្លៃសមរម្យ។ ប្រតិបត្តិការទាំងអស់ត្រូវបានធ្វើឡើងដោយប្រើវិធីទូទាត់ប្រាក់ដោយមិនប្រើសាច់ប្រាក់តាមរយៈ VietQR ដែលរួមចំណែកដល់ការលើកកម្ពស់ការប្រើប្រាស់ទំនើប សុវត្ថិភាព និងមានតម្លាភាព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កំណែទម្រង់ស្ថាប័ន ដោះស្រាយចំណុចកកស្ទះ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពសេចក្តីសម្រេចចិត្តលេខ ០១ របស់រដ្ឋាភិបាល

កំណែទម្រង់ស្ថាប័ន ដោះស្រាយចំណុចកកស្ទះ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពសេចក្តីសម្រេចចិត្តលេខ ០១ របស់រដ្ឋាភិបាល

នៅក្នុងសន្និសីទសារព័ត៌មានរបស់រដ្ឋាភិបាលជាប្រចាំក្នុងខែមករា ឆ្នាំ២០២៦ ដែលបានធ្វើឡើងនាថ្ងៃទី៤ ខែកុម្ភៈ នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក ង្វៀន ថាញ់ទូ បានផ្តល់ព័ត៌មានអំពីកំណែទម្រង់ស្ថាប័នដែលមានគោលបំណងលុបបំបាត់ "ចំណុចកកស្ទះ" សម្រាប់អាជីវកម្មនិងមូលដ្ឋានក្នុងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ០១ របស់រដ្ឋាភិបាល។

Top