ចំណែកឯលោកប្រធានាធិបតី João Manuel Gonçalves Lourenço បានស្នើឲ្យវៀតណាមជួយអង់ហ្គោឡាក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសលើការដាំដុះស្រូវ និងដើមឈើហូបផ្លែ; សង្ឃឹមថា នឹងមានផលិតផលវៀតណាមច្រើនទៀតដែលមានវត្តមានក្នុងទីផ្សារអង់ហ្គោឡា។
លោកប្រធានាធិបតី João Manuel Gonçalves Lourenço ពិភាក្សាការាងរជាមួួ លោកប្រធានរដ្ឋលឿងគឿង។រូបថត៖ Lâm Khánh - TTXVN
នៅចុងបញ្ចប់កិច្ចពិភាក្សា ប្រធានរដ្ឋ លោក លឿង គឿង និងប្រធានាធិបតីលោក João Manuel Gonçalves Lourenço បានចេញសេចក្តីថ្លែងការណ៍រួមរវាងវៀតណាម និងអង់ហ្គោឡា បង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ ក្នុងការបើកដំណាក់កាលថ្មីក្នុងទំនាក់ទំនងទ្វេភាគី; ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការសំខាន់ៗ។