• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់លើទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយបណ្តាប្រទេសអឺរ៉ុប

ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃទិវាបង្កើតវិស័យការទូត (២៨ សីហា ១៩៤៥ - ២៨ សីហា ២០២៥) និងរយៈពេល ៣៥ ឆ្នាំនៃទំនាក់ទំនងការទូតវៀតណាម - EU ក្រសួងការបរទេសវៀតណាមបានជួបសំណេះសំណាលជាមួយឯកអគ្គរដ្ឋទូត និងភារធារីចក្រភពអង់គ្លេស ស្វីស ន័រវេស និងប្រទេស EU ប្រចាំនៅទីក្រុងហាណូយ នារសៀលថ្ងៃ ទី ៨ សីហា។
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានថតរូបជាមួយឯកអគ្គរដ្ឋទូត និងភារធារីនៃចក្រភពអង់គ្លេស ស្វីស ន័រវេស និងបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបនៅទីក្រុងហាណូយ។ រូបថត៖ VOV

ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានអះអាងថា វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយបណ្តាប្រទេសអឺរ៉ុប។ នៅក្នុងពិធីជប់លៀងទឹកតែ ឯកអគ្គរដ្ឋទូត និងភារធារីបានទទួលទានតែ និងម្ហូបពិសេសរបស់វៀតណាមមួយចំនួន ដូចជា នំសណ្តែកបៃតង នំព្រះខែ ស្ករគ្រាប់សណ្តែកដី។ល។ ហើយបានស្តាប់អំពីវប្បធម៌តែដែលបង្កប់ដោយអត្តសញ្ញាណជាតិវៀតណាម និងបដិសណ្ឋារកិច្ចរបស់ប្រជាជនវៀតណាម។ អនុរដ្ឋមន្ត្រីលោកស្រី Le Thi Thu Hang បានថ្លែងអំណរគុណចំពោះមិត្តភ័ក្តិ និងដៃគូអន្តរជាតិដែលតែងតែរួមដំណើរជាមួយវិស័យការទូតវៀតណាមឱ្យមានទំនាក់ទំនងការទូតសកម្ម មនុស្សធម៌ មេត្តាករុណា និងទំនួលខុសត្រូវ។

ក្នុងឱកាសនេះ មិត្តភក្តិអន្តរជាតិបានផ្ញើសារអបអរសាទរចំពោះប្រជាជនវៀតណាមក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៨០ នៃទិវាបុណ្យជាតិ ដោយបានកោតសរសើរចំពោះវីរភាពប្រវត្តិសាស្ត្ររបស់ប្រជាជនវៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រកាសសេចក្តីសម្រេចលើកលែងទោសឆ្នាំ ២០២៥ របស់ប្រធានរដ្ឋវៀតណាម

ប្រកាសសេចក្តីសម្រេចលើកលែងទោសឆ្នាំ ២០២៥ របស់ប្រធានរដ្ឋវៀតណាម

ក្នុងឱកាសរំលឹកខួបលើកទី ៨០ បដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិទី ២ ខែកញ្ញា នារសៀលថ្ងៃទី ២៩ ខែសីហា នៅទីក្រុងហាណូយ ខុទ្ទកាល័យប្រធានរដ្ឋបានសម្របសម្រួលជាមួយក្រសួងនគរបាល តុលាការប្រជាជនកំពូល និងក្រសួងការបរទេស រៀបចំសន្និសីទសារព័ត៌មានដើម្បីប្រកាសសេចក្តីសម្រេចរបស់ប្រធានរដ្ឋស្តីពីការលើកលែងទោសឆ្នាំ ២០២៥ (លើកទី២)។

Top