ព័ត៌មាន បើកចេញដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាពជាងរវាងវៀតណាមនិងអង់ហ្គោឡា 09/08/2025 ទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាមនិងអង់ហ្គោឡា គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ប្រទេសទាំងពីរបើកចេញដំណាក់កាលអភិវឌ្ឍន៍ថ្មី។ នោះគឺជាការអះអាងរបស់ប្រធានរដ្ឋ វៀតណាម លោក លឿង គឿង ក្នុងជំនួបពិភាក្សាជាមួយប្រធានាធិបតីអង់ហ្គោឡា លោក João Manuel Gonçalves Lourenço ដែលប្រព្រឹត្តទៅនាថ្ងៃទី ៧ ខែសីហា (ម៉ោងក្នុងស្រុក) នៅរដ្ឋធានី Luanda ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋ លោក លឿងគឿង និងភរិយាទៅកាន់សាធារណរដ្ឋអង់ហ្គោឡា។ ប្រធានរដ្ឋ លោក លឿង គឿង បានចាត់ទុកថា ប្រទេសទាំងពីរនៅមានសក្កានុពលជាច្រើនដើម្បីរួមគ្នា កសាង “ភាពជាដៃគូសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍទៅវិញទៅមក” រវាងវៀតណាម និងអង់ហ្គោឡា ដើម្បីក្លាយជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង។ ដូច្នេះ ភាគីទាំងពីរត្រូវពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ សុខាភិបាល អប់រំ និងកសិកម្ម។ ប្រធានរដ្ឋ លោក លឿង គឿង បានស្នើឲ្យភ្នាក់ងារនានារបស់អង់ហ្គោឡា បង្កើតលក្ខណៈងាយស្រួល និងផ្តល់ការលើកទឹកចិត្តសម្រាប់សហគ្រាសវៀតណាមឆាប់ដាក់ពង្រាយការវិនិយោគលើវិស័យប្រេង ឧស្ម័ន ថាមពល ការជីកយករ៉ែ កែច្នៃរ៉ែ លោហធាតុ ជាដើម។ លោកប្រធានរដ្ឋក៏បានស្នើឲ្យភាគីទាំងពីរ បង្កើនសកម្មភាពជំរុញពាណិជ្ជកម្មនិងការតភ្ជាប់ពាណិជ្ជកម្ម សំដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១ ពាន់លានដុល្លារនាពេលខាងមុខ។លោកប្រធានាធិបតី João Manuel Gonçalves Lourenço ទទួលស្វាគមន៍លោកប្រធានរដ្ឋលឿងគឿង។ រូបថត៖ Lâm Khánh - TTXVNទាក់ទិននឹងបញ្ហាក្នុងតំបន់និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក លោកប្រធានរដ្ឋវៀតណាមស្នើឲ្យអង់ហ្គោឡា គាំទ្រវៀតណាមក្នុងការបង្កើនវត្តមាន ពង្រីកកិច្ចសហប្រតិបត្តិការដ៏សំខាន់ជាមួយសហភាពអាហ្វ្រិក និងគាំទ្របេក្ខភាពវៀតណាមសម្រាប់អង្គការអន្តរជាតិ។ចំណែកឯលោកប្រធានាធិបតី João Manuel Gonçalves Lourenço បានស្នើឲ្យវៀតណាមជួយអង់ហ្គោឡាក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសលើការដាំដុះស្រូវ និងដើមឈើហូបផ្លែ; សង្ឃឹមថា នឹងមានផលិតផលវៀតណាមច្រើនទៀតដែលមានវត្តមានក្នុងទីផ្សារអង់ហ្គោឡា។ លោកប្រធានាធិបតី João Manuel Gonçalves Lourenço ពិភាក្សាការាងរជាមួួ លោកប្រធានរដ្ឋលឿងគឿង។រូបថត៖ Lâm Khánh - TTXVNនៅចុងបញ្ចប់កិច្ចពិភាក្សា ប្រធានរដ្ឋ លោក លឿង គឿង និងប្រធានាធិបតីលោក João Manuel Gonçalves Lourenço បានចេញសេចក្តីថ្លែងការណ៍រួមរវាងវៀតណាម និងអង់ហ្គោឡា បង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ ក្នុងការបើកដំណាក់កាលថ្មីក្នុងទំនាក់ទំនងទ្វេភាគី; ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការសំខាន់ៗ។អញ្ជើញជួបជាមួយសារព័ត៌មានក្រោយកិច្ចពិភាក្សា ប្រធានរដ្ឋ លោក លឿង គឿង បានមានប្រសាសន៍ថា៖ “ទាក់ទងនឹងសេដ្ឋកិច្ច ឈរលើមូលដ្ឋានសក្ដានុពលដ៏ធំធេង ក៏ដូចជាជំហរនិងភាពរឹងមាំរបស់ប្រទេសនីមួយៗ បង្កើតលក្ខខណ្ឌអំណោយផលជាងទៀតសម្រាប់ផលិតផលជាប្រៀបខ្លាំងរបស់ប្រទេសទាំងពីរក្នុងការជ្រាបចូលទីផ្សារគ្នាទៅវិញទៅមក។ ភាគីទាំងពីរក៏បានឯកភាពបង្កើនការចែករំលែកកាលានុវត្តភាពវិនិយោគ បង្កលក្ខណៈងាយស្រួលសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរចូលរួមលើគម្រោងក្នុងវិស័យអាទិភាព ជាពិសេសវិស័យកសិកម្ម ប្រេងនិងឧស្ម័ន ថាមពល បច្ចេកវិទ្យាព័ត៌មាន ...។ ទន្ទឹមនឹងការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យប្រពៃណីដូចជា អប់រំ-បណ្តុះបណ្តាល សុខាភិបាល កសិកម្ម នាពេលខាងមុខ ប្រទេសទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលដូចជា៖ វិស័យការពារជាតិ បច្ចេកវិទ្យាព័ត៌មាន វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង..."។ក្នុងឱកាសនេះ លោកប្រធានរដ្ឋបានស្នើឱ្យអង់ហ្កោឡា បន្តយកចិត្តទុកដាក់ធានាសន្តិសុខ សុវត្ថិភាព និងបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ និងអាជីវកម្មវៀតណាមក្នុងការរស់នៅ ធ្វើការ និងប្រតិបត្តិការប្រកបដោយស្ថិរភាពនៅអង់ហ្គោឡា៕

ទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាមនិងអង់ហ្គោឡា គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ប្រទេសទាំងពីរបើកចេញដំណាក់កាលអភិវឌ្ឍន៍ថ្មី។ នោះគឺជាការអះអាងរបស់ប្រធានរដ្ឋ វៀតណាម លោក លឿង គឿង ក្នុងជំនួបពិភាក្សាជាមួយប្រធានាធិបតីអង់ហ្គោឡា លោក João Manuel Gonçalves Lourenço ដែលប្រព្រឹត្តទៅនាថ្ងៃទី ៧ ខែសីហា (ម៉ោងក្នុងស្រុក) នៅរដ្ឋធានី Luanda ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋ លោក លឿងគឿង និងភរិយាទៅកាន់សាធារណរដ្ឋអង់ហ្គោឡា។ ប្រធានរដ្ឋ លោក លឿង គឿង បានចាត់ទុកថា ប្រទេសទាំងពីរនៅមានសក្កានុពលជាច្រើនដើម្បីរួមគ្នា កសាង “ភាពជាដៃគូសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍទៅវិញទៅមក” រវាងវៀតណាម និងអង់ហ្គោឡា ដើម្បីក្លាយជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង។ ដូច្នេះ ភាគីទាំងពីរត្រូវពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ សុខាភិបាល អប់រំ និងកសិកម្ម។ ប្រធានរដ្ឋ លោក លឿង គឿង បានស្នើឲ្យភ្នាក់ងារនានារបស់អង់ហ្គោឡា បង្កើតលក្ខណៈងាយស្រួល និងផ្តល់ការលើកទឹកចិត្តសម្រាប់សហគ្រាសវៀតណាមឆាប់ដាក់ពង្រាយការវិនិយោគលើវិស័យប្រេង ឧស្ម័ន ថាមពល ការជីកយករ៉ែ កែច្នៃរ៉ែ លោហធាតុ ជាដើម។ លោកប្រធានរដ្ឋក៏បានស្នើឲ្យភាគីទាំងពីរ បង្កើនសកម្មភាពជំរុញពាណិជ្ជកម្មនិងការតភ្ជាប់ពាណិជ្ជកម្ម សំដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១ ពាន់លានដុល្លារនាពេលខាងមុខ។លោកប្រធានាធិបតី João Manuel Gonçalves Lourenço ទទួលស្វាគមន៍លោកប្រធានរដ្ឋលឿងគឿង។ រូបថត៖ Lâm Khánh - TTXVNទាក់ទិននឹងបញ្ហាក្នុងតំបន់និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក លោកប្រធានរដ្ឋវៀតណាមស្នើឲ្យអង់ហ្គោឡា គាំទ្រវៀតណាមក្នុងការបង្កើនវត្តមាន ពង្រីកកិច្ចសហប្រតិបត្តិការដ៏សំខាន់ជាមួយសហភាពអាហ្វ្រិក និងគាំទ្របេក្ខភាពវៀតណាមសម្រាប់អង្គការអន្តរជាតិ។ចំណែកឯលោកប្រធានាធិបតី João Manuel Gonçalves Lourenço បានស្នើឲ្យវៀតណាមជួយអង់ហ្គោឡាក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសលើការដាំដុះស្រូវ និងដើមឈើហូបផ្លែ; សង្ឃឹមថា នឹងមានផលិតផលវៀតណាមច្រើនទៀតដែលមានវត្តមានក្នុងទីផ្សារអង់ហ្គោឡា។ លោកប្រធានាធិបតី João Manuel Gonçalves Lourenço ពិភាក្សាការាងរជាមួួ លោកប្រធានរដ្ឋលឿងគឿង។រូបថត៖ Lâm Khánh - TTXVNនៅចុងបញ្ចប់កិច្ចពិភាក្សា ប្រធានរដ្ឋ លោក លឿង គឿង និងប្រធានាធិបតីលោក João Manuel Gonçalves Lourenço បានចេញសេចក្តីថ្លែងការណ៍រួមរវាងវៀតណាម និងអង់ហ្គោឡា បង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ ក្នុងការបើកដំណាក់កាលថ្មីក្នុងទំនាក់ទំនងទ្វេភាគី; ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការសំខាន់ៗ។អញ្ជើញជួបជាមួយសារព័ត៌មានក្រោយកិច្ចពិភាក្សា ប្រធានរដ្ឋ លោក លឿង គឿង បានមានប្រសាសន៍ថា៖ “ទាក់ទងនឹងសេដ្ឋកិច្ច ឈរលើមូលដ្ឋានសក្ដានុពលដ៏ធំធេង ក៏ដូចជាជំហរនិងភាពរឹងមាំរបស់ប្រទេសនីមួយៗ បង្កើតលក្ខខណ្ឌអំណោយផលជាងទៀតសម្រាប់ផលិតផលជាប្រៀបខ្លាំងរបស់ប្រទេសទាំងពីរក្នុងការជ្រាបចូលទីផ្សារគ្នាទៅវិញទៅមក។ ភាគីទាំងពីរក៏បានឯកភាពបង្កើនការចែករំលែកកាលានុវត្តភាពវិនិយោគ បង្កលក្ខណៈងាយស្រួលសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរចូលរួមលើគម្រោងក្នុងវិស័យអាទិភាព ជាពិសេសវិស័យកសិកម្ម ប្រេងនិងឧស្ម័ន ថាមពល បច្ចេកវិទ្យាព័ត៌មាន ...។ ទន្ទឹមនឹងការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យប្រពៃណីដូចជា អប់រំ-បណ្តុះបណ្តាល សុខាភិបាល កសិកម្ម នាពេលខាងមុខ ប្រទេសទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលដូចជា៖ វិស័យការពារជាតិ បច្ចេកវិទ្យាព័ត៌មាន វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង..."។ក្នុងឱកាសនេះ លោកប្រធានរដ្ឋបានស្នើឱ្យអង់ហ្កោឡា បន្តយកចិត្តទុកដាក់ធានាសន្តិសុខ សុវត្ថិភាព និងបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ និងអាជីវកម្មវៀតណាមក្នុងការរស់នៅ ធ្វើការ និងប្រតិបត្តិការប្រកបដោយស្ថិរភាពនៅអង់ហ្គោឡា៕