បុណ្យតេតបួងសួងសុំរដូវប្រមូលផលច្រើនសន្ធឹក (បុណ្យតេតលោតរាំ) របស់ជនជាតិ យ៉ាវទៀន (Dao Tien) នៅស្រុក ម៉ុកចូវ (Moc Chau) ខេត្ត សើនឡា (Son La) បានប្រារព្ធឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
បុណ្យតេតបួងសួងសុំរដូវប្រមូលផលច្រើនសន្ធឹក (បុណ្យតេតលោតរាំ) របស់ជនជាតិ យ៉ាវទៀន (Dao Tien) នៅស្រុក ម៉ុកចូវ (Moc Chau) ខេត្ត សើនឡា (Son La) បានប្រារព្ធឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ហើយអូសបន្លាយក្នុងរយៈពេលពី ២ ទៅ ៣ ថ្ងៃ។ ជនជាតិយ៉ាវទៀន (Dao Tien) រៀបចំបុណ្យតេតលោតរាំ ដើម្បីថ្លែងអំណរគុណអាទិទេព និងបួងសួងសុំសេចក្តីសុខ និងសំណាងល្អ។
ជនជាតិ យ៉ាវទៀន (Dao Tien) ព្យួររូបភាពសែនថ្វាយ នៅមុខដំណាំ។
ថ្វីត្បិតតែពិធីបុណ្យតេតលោតរាំ បានប្រារព្ធឡើងក្នុងត្រកូលនាមក៏ដោយ ប៉ុន្តែវាមានអត្ថន័យរួមសម្រាប់សហគមន៍ទាំងមូលដែលរស់នៅក្នុងតំបន់តែមួយ។ ជារៀងរាល់ឆ្នាំ ត្រកូលនាមរបស់ជនជាតិ យ៉ាវទៀន (Dao Tien) នឹងប្តូរវេន្តរៀបចំពិធីបួងសួងសុំរដូវប្រមូលផលច្រើនសន្ធឹក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃ ៣០ នៃពិធីបុណ្យតេតប្រពៃណី ។ ក្នុងថ្ងៃនោះ គ្រួសារទាំងមូលក្នុងត្រកូលនាមនឹងនាំយកគ្រឿងសំណែន (បាយ ស្រា មាន់...) មកជូនមេគ្រួសារ។ នៅទីនេះ ពួកគេរួមជាមួយអ្នកជិតខាងនឹងរៀបចំគ្រឿងសំណែន និងជាពិសេសរួមគ្នាធ្វើដើម "ដំណាំ"។ ដើមដំណាំគឺជាដើមឬស្សី ឬដើមឈើប្រភេទផ្សេងដែលមានស្លឹកពណ៌បៃតង និងស្រស់។ ជនជាតិ យ៉ាវទៀន (Dao Tien) នឹងធ្វើនំ day តាមទំហំតូចៗ ហើយព្យួរលើដើមឈើ ដើម្បីជានិមិត្តរូបនៃការប្រមូលផលដ៏ច្រើនសន្ធឹក ហើយបន្ទាប់មកដាក់ដើមឈើនៅមុខទីសក្ការៈបូជារបស់ត្រកូលនាម។
ជនជាតិ យ៉ាវទៀន (Dao Tien) ស្លៀកពាក់ស្អាតបំផុតនៅលើពិធីបុណ្យតេតប្រពៃណី ។
ឧបករណ៍ភ្លេងរបស់ជនជាតិ យ៉ាវទៀន (Dao Tien) បានប្រើក្នុង បុណ្យតេតលោតរាំ។
ជនជាតិ យ៉ាវទៀន (Dao Tien) ព្យួររូបភាពសែនថ្វាយ នៅមុខដើមដំណាំ។
មនុស្សគ្រប់គ្នាក្នុងត្រកូលនាមមួយ រួមគ្នាធ្វើដើមដំណាំ ដើម្បីត្រៀមរៀបចំបុណ្យតេតលោតរាំ។
ពេលរៀបចំរួចរាល់ហើយ មេគ្រួសារនឹងសែនថ្វាយអាទិទេពនិងដូនតានៃត្រកូលនាម ហើយអញ្ជើញចូលរួមក្នុងពិធីបុណ្យតេត។ នៅព្រឹកថ្ងៃទីមួយនៃបុណ្យតេត ក្រុមមនុស្សមួយភ្ញាក់ពីគេងពីព្រឹកព្រលឹម ដើម្បីដេញវិញ្ញាណអាក្រក់ សត្វកាចសាហាវ និងសំណាងអាក្រក់នៃឆ្នាំចាស់។ បន្តមកទៀត ពេលព្រះអាទិត្យភ្លឺច្បាស់ហើយ គេបន្តលោតរាំបួងសួងសុំភព្វសំណាងដល់ក្រុមគ្រួសារ ត្រកូលនាម សត្វមាន់ក៏វិលមកកាន់គ្រួសារយ៉ាងឆាប់រហ័ស...
ចំណុចពិសេសក្នុងពិធីបុណ្យតេតលោតរាំគឺជាពិធីសែនថ្វាយរបស់ជនជាតិ យ៉ាវទៀន (Dao Tien)។ ពេលអនុវត្តពិធីសែនថ្វាយ គេទាំងសែនថ្វាយ ទាំងលោតរាំ និងអានកំណាព្យ ក្នុងសម្លេងភ្លេងដូចជា ជួង បន្ទះឈើនិងស្គរ។ ចំណុចមួយដែលត្រូវកត់សម្គាល់គឺស្ត្រី ជនជាតិ យ៉ាវទៀន (Dao Tien) មិនបានចូលរួមក្នុងពិធីបើក និងបិទនៃពិធីសែនថ្វាយនោះទេ។ សកម្មភាពគ្រប់ក្នុងពិធីសែនថ្វាយ មនុស្សទាំងអស់គ្នាអាចចូលរួម។ ដូចនេះដែរ ជនជាតិ យ៉ាវទៀន ( Dao) ក្នុងត្រកូលនាមរបស់ពួកគេនៅឆ្នាំនេះប្រារព្ធបុណ្យតេតលោតរាំ ហើយនឹងប្រមូលផ្ដុំនៅក្បែរដើដំណាំនៅក្នុងប៉ុន្មានថ្ងៃនៃបុណ្យតេតលោតរាំ។
នៅថ្ងៃដំបូងនៃបុណ្យតេតលោតរាំ មនុស្សនឹងអញ្ជើញអាទិទេព និងបុព្វបុរសអញ្ជើញចូលរួមក្នុងពិធីបុណ្យតេត។
ជនជាតិ យ៉ាវទៀន (Dao Tien) ធ្វើពិធីបួងសួងសុំរដូវប្រមូលផលនៃឧបករណ៍ភ្លេងដូចជា ជួង បន្ទះឈើ និងស្គរ។
នៅព្រឹកថ្ងៃទីមួយនៃបុណ្យចូលឆ្នាំថ្មីប្រពៃណី មនុស្សនឹងរាំដេញវិញ្ញាណអាក្រក់ សត្វកាចសាហាវ និងសំណាងអាក្រក់នៃឆ្នាំចាស់។
ជនជាតិយ៉ាវទៀន (Dao Tien) ធ្វើពិធីបួងសួងសុំរដូវប្រមូលផលច្រើនសន្ធឹក តាមរយៈកំណាព្យនិងរបាំប្រពៃណី។
បញ្ចប់ពិធីបុណ្យលោតរាំ មេក្រកូលនាមនឹងបញ្ជូនមនុស្សពីររូបដែលមានកិត្តនាម និងសុខភាពល្អ មានជីវភាពធូរធារ មករាំ ដើម្បីបន់ស្រន់សុំសេចក្តីសុខ អាកាសធាតុល្អ រដូវប្រមូលផលច្រើនសន្ធឹក។ ជាចុងក្រោយ ប្រជាពលរដ្ឋនឹងរៀបចំពិធីចុះដើមដំណាំ និងចែកចាយគ្រឿងសំណែនដល់គ្រួសារក្នុងត្រកូលនាម និងភូមិ។
បុណ្យតេតលោតរាំជាសកម្មភាពសហគមន៍ដែលមានភាពទាក់ទាញ និងតភ្ជាប់សហគមន៍ជនជាតិ យ៉ាវទៀន (Dao Tien) កាន់តែជិតស្និទ្ធ។ បុណ្យតេតលោតរាំមិនត្រឹមតែនាំមកនូវជំនឿអំពីរដូវម្រូលផលច្រើនសន្ធឹក និងជីវិតសុខសាន្តប៉ុណ្ណោះទេ ថែមទាំងវារួមចំណែកលើកកម្ពស់រូបភាពវប្បធម៌របស់សហគមន៍ជនជាតិនៅស្រុក ម៉ូកចូវ (Moc Chau) ខេត្ត សើនឡា (Son La) ផងដែរ៕
អនុវត្ត៖ វៀតគឿង / កាសែតរូបភាពវៀតណាម ប្រែសម្រួលដោយង្វៀនយ៉ាង