ការស្វែងយល់

បុណ្យតេតលោតរាំរបស់ជនជាតិយ៉ាវទៀន (Dao Tien)

បុណ្យតេតបួង​សួង​សុំ​​រដូវប្រមូលផល​ច្រើន​សន្ធឹក (បុណ្យតេតលោតរាំ) របស់ជនជាតិ យ៉ាវទៀន (Dao Tien) នៅស្រុក ម៉ុក​ចូវ (Moc Chau) ខេត្ត សើន​ឡា (Son La) បានប្រារព្ធឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ 

បុណ្យតេតបួង​សួង​សុំ​​រដូវប្រមូលផល​ច្រើន​សន្ធឹក (បុណ្យតេតលោតរាំ) របស់ជនជាតិ យ៉ាវទៀន (Dao Tien) នៅស្រុក ម៉ុក​ចូវ (Moc Chau) ខេត្ត សើន​ឡា (Son La) បានប្រារព្ធឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ហើយ​អូស​បន្លាយក្នុងរយៈពេលពី ២ ទៅ ៣ ថ្ងៃ។ ជនជាតិ​យ៉ាវទៀន (Dao Tien) រៀបចំ​​បុណ្យតេតលោតរាំ ដើម្បីថ្លែង​អំណរគុណអាទិទេព និងបួងសួងសុំសេចក្តីសុខ និងសំណាងល្អ។

ជនជាតិ​ យ៉ាវ​ទៀន (Dao Tien) ព្យួររូបភាពសែន​ថ្វាយ​ នៅមុខដំណាំ។

ថ្វីត្បិតតែពិធីបុណ្យតេត​លោតរាំ បានប្រារព្ធឡើងក្នុងត្រកូលនាមក៏ដោយ ប៉ុន្តែវាមានអត្ថន័យរួមសម្រាប់សហគមន៍ទាំងមូលដែលរស់នៅក្នុងតំបន់តែមួយ។ ​ ​ជារៀងរាល់ឆ្នាំ ត្រកូលនាម​របស់ជនជាតិ​ យ៉ាវទៀន (Dao Tien) នឹងប្តូរ​វេន្ត​រៀបចំពិធីបួង​សួង​សុំ​​​រដូវ​ប្រមូលផល​ច្រើន​សន្ធឹក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃ ៣០ នៃពិធីបុណ្យតេត​ប្រពៃណី ។ ក្នុង​ថ្ងៃ​នោះ គ្រួសារ​ទាំង​មូល​ក្នុង​ត្រកូលនាម​នឹង​នាំ​យក​គ្រឿង​សំណែន (បាយ ស្រា មាន់...) មក​ជូន​មេ​គ្រួសារ។ នៅទីនេះ ពួកគេរួមជាមួយអ្នកជិតខាងនឹងរៀបចំគ្រឿង​សំណែន​ និងជាពិសេស​រួម​គ្នា​​ធ្វើ​ដើម "ដំណាំ"។ ដើមដំណាំគឺជាដើមឬស្សី ឬដើមឈើ​ប្រភេទផ្សេង​ដែល​មាន​​ស្លឹកពណ៌បៃតង ​និង​ស្រស់។ ជនជាតិ យ៉ាវទៀន (Dao Tien) ​នឹង​ធ្វើ​នំ day ​តាម​ទំហំ​តូចៗ ហើយ​ព្យួរ​លើ​ដើម​ឈើ​ ដើម្បី​ជា​និមិត្ត​រូប​នៃ​ការ​ប្រមូល​ផល​ដ៏ច្រើន​សន្ធឹក ហើយ​បន្ទាប់​មក​ដាក់​ដើម​ឈើ​នៅ​មុខ​ទីសក្ការៈបូជា​របស់​ត្រកូលនាម​។

ជនជាតិ យ៉ាវ​ទៀន (Dao Tien) ស្លៀកពាក់ស្អាតបំផុតនៅលើពិធីបុណ្យតេតប្រពៃណី ។
ឧបករណ៍ភ្លេងរបស់ជនជាតិ យ៉ាវទៀន (Dao Tien) បានប្រើក្នុង បុណ្យតេត​លោតរាំ។
ជនជាតិ យ៉ាវ​ទៀន (Dao Tien) ព្យួររូបភាពសែន​ថ្វាយ នៅមុខដើមដំណាំ។
មនុស្ស​គ្រប់គ្នា​​ក្នុង​ត្រកូលនាមមួយ រួម​គ្នា​​ធ្វើ​ដើម​ដំណាំ ដើម្បីត្រៀម​រៀបចំ​​បុណ្យ​តេតលោតរាំ។

 

ពេល​រៀប​ចំ​រួច​រាល់​ហើយ មេ​គ្រួសារ​នឹង​សែន​ថ្វាយ​អាទិទេពនិង​ដូនតា​នៃ​ត្រកូលនាម ហើយ​អញ្ជើញ​ចូល​រួម​ក្នុង​ពិធីបុណ្យ​តេត។ នៅព្រឹកថ្ងៃ​ទីមួយ​នៃបុណ្យតេត ក្រុមមនុស្សមួយភ្ញាក់​ពីគេង​ពីព្រឹក​ព្រលឹម  ដើម្បីដេញវិញ្ញាណអាក្រក់ សត្វកាច​សាហាវ និងសំណាងអាក្រក់នៃឆ្នាំចាស់។ បន្ត​មក​ទៀត ពេល​ព្រះអាទិត្យ​ភ្លឺ​ច្បាស់​ហើយ គេ​បន្តលោត​រាំ​បួងសួង​សុំ​ភព្វសំណាង​ដល់​ក្រុម​គ្រួសារ ត្រកូលនាម សត្វ​មាន់​ក៏​វិល​មក​កាន់​គ្រួសារយ៉ាង​ឆាប់​រហ័ស...

ចំណុច​ពិសេស​ក្នុង​ពិធីបុណ្យតេតលោតរាំគឺ​ជា​​ពិធីសែន​ថ្វាយរបស់​ជនជាតិ យ៉ាវទៀន (Dao Tien)។ ពេល​អនុវត្តពិធីសែនថ្វាយ​ គេ​ទាំងសែន​ថ្វាយ​​ ទាំងលោតរាំ និង​អាន​​កំណាព្យ ក្នុង​​សម្លេង​ភ្លេងដូច​ជា ជួង បន្ទះ​ឈើនិង​ស្គរ។ ចំណុច​មួយ​ដែល​ត្រូវ​កត់​សម្គាល់​គឺ​ស្ត្រី​ ជនជាតិ​ យ៉ាវទៀន (Dao Tien) មិន​បាន​ចូល​រួម​ក្នុង​ពិធី​បើក និង​បិទនៃពិធីសែន​ថ្វាយ​នោះ​ទេ។ ​សកម្មភាពគ្រប់​​ក្នុង​ពិធី​សែន​ថ្វាយ មនុស្សទាំងអស់​​គ្នា​អាច​ចូល​រួម។ ដូច​នេះ​ដែរ ជនជាតិ​​ យ៉ាវទៀន ( Dao) ក្នុង​ត្រកូលនាម​​របស់​ពួកគេ​នៅ​ឆ្នាំ​នេះ​ប្រារព្ធ​​បុណ្យតេត​លោតរាំ ហើយ​នឹង​ប្រមូល​ផ្ដុំនៅក្បែរដើ​ដំណាំ​នៅ​ក្នុងប៉ុន្មាន​ថ្ងៃនៃ​បុណ្យតេត​លោតរាំ។

នៅ​ថ្ងៃ​ដំបូងនៃ​បុណ្យ​តេតលោតរាំ មនុស្ស​នឹង​អញ្ជើញ​អាទិទេព និង​បុព្វបុរសអញ្ជើញ​ចូលរួមក្នុង​ពិធីបុណ្យ​តេត។
ជនជាតិ យ៉ាវ​ទៀន (Dao Tien) ធ្វើ​ពិធី​បួងសួង​សុំ​រដូវ​ប្រមូលផល​នៃ​ឧបករណ៍​ភ្លេង​ដូចជា ជួង បន្ទះឈើ និង​ស្គរ។
នៅ​ព្រឹក​ថ្ងៃទីមួយ​នៃបុណ្យ​ចូល​ឆ្នាំ​ថ្មីប្រពៃណី មនុស្ស​នឹង​រាំ​ដេញ​វិញ្ញាណ​អាក្រក់ សត្វ​កាច​សាហាវ និង​សំណាង​អាក្រក់​នៃ​ឆ្នាំ​ចាស់។
ជន​ជាតិយ៉ាវទៀន (Dao Tien) ធ្វើ​ពិធី​បួងសួង​សុំ​​រដូវប្រមូល​ផល​ច្រើន​សន្ធឹក តាម​រយៈ​កំណាព្យនិង​របាំប្រពៃណី។

 

បញ្ចប់ពិធីបុណ្យលោតរាំ មេក្រកូលនាមនឹងបញ្ជូនមនុស្ស​ពីររូបដែល​មាន​កិត្តនាម និងសុខភាពល្អ មានជីវភាពធូរធារ មករាំ ដើម្បីបន់ស្រន់សុំសេចក្តីសុខ អាកាសធាតុល្អ រដូវ​ប្រមូលផល​ច្រើន​សន្ធឹក។  ជាចុងក្រោយ ប្រជាពលរដ្ឋនឹងរៀបចំពិធីចុះដើម​ដំណាំ និងចែក​ចាយ​គ្រឿង​សំណែនដល់គ្រួសារក្នុងត្រកូលនាម និងភូមិ។

បុណ្យតេតលោតរាំជាសកម្មភាពសហគមន៍ដែលមានភាពទាក់ទាញ និងតភ្ជាប់សហគមន៍ជនជាតិ​ យ៉ាវទៀន (Dao Tien) កាន់តែជិតស្និទ្ធ។ បុណ្យតេត​លោតរាំមិនត្រឹមតែនាំមកនូវជំនឿអំពីរដូវ​ម្រូលផល​ច្រើន​សន្ធឹក និងជីវិតសុខសាន្តប៉ុណ្ណោះទេ ថែមទាំងវារួមចំណែកលើកកម្ពស់រូបភាពវប្បធម៌របស់សហគមន៍ជនជាតិនៅស្រុក ម៉ូកចូវ (Moc Chau)  ខេត្ត សើន​ឡា (Son La) ផងដែរ៕

 

 



top