នាយប់ថ្ងៃទី ២៦ ខែមិថុនា នៅទីលាន ១៦/៤ សង្កាត់ដុងហៃ ខេត្តខាញ់ហ័រ ប្រជាជន ភ្ញៀវទេសចរ និងជនជាតិចាមយ៉ាងច្រើនកុះករពីខេត្ត និងទីក្រុងចំនួន ៧ រួមមាន៖ ខាញ់ហ័រ យ៉ាឡាយ ដាក់ឡាក់ ឡាំដុង អានយ៉ាង តៃនិញ និងទីក្រុងហូជីមិញ បានចូលរួមពិធីបើកទិវាបុណ្យវប្បធម៌ជនជាតិចាមលើកទី ៦ ឆ្នាំ ២០២៦។
សិល្បករបានបង្ហាញឡើងវិញនូវពិធីប្រពៃណីរបស់ជនជាតិចាមនៅក្នុងទិវាបុណ្យ។ រូបថត៖ VOV។
នៅក្នុងបរិយាកាសរស់រវើកនៃទិវាបុណ្យនេះ ទីធ្លានៃទីលាន ១៦/៤ ពោរពេញទៅដោយពណ៌នៃក្រណាត់ចរបាប់ និងសំឡេងឧបករណ៍ភ្លេងប្រពៃណីរបស់ក្រុមជនជាតិចាម។ ភាពទាក់ទាញនៃទិវាបុណ្យនេះ មិនត្រឹមតែស្ថិតលើបេតិកភណ្ឌដ៏វិសេសវិសាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថិតនៅក្នុងស្មារតីសាមគ្គីភាព និងការជួបជុំគ្នារបស់ប្រជាជនមកពីគ្រប់ទិសទីផងដែរ។ លោក Mo Ha Mad សមាជិកគណៈប្រតិភូខេត្ត អានយ៉ាង បានចែករំលែកថា៖ “ខ្ញុំតំណាងឱ្យប្រជាជនខេត្តអានយ៉ាងមកចូលរួមទិវាបុណ្យនេះ។ លក្ខណៈពិសេសប្រចាំតំបន់នីមួយៗត្រូវបានបង្ហាញយ៉ាងច្បាស់។ ខ្ញុំជាជនជាតិចាមឥស្លាម ចំណែកឯនៅទីនេះមានចាមបានី ចាម H’Roi។ល។ តំបន់នីមួយៗ មានលក្ខណៈពិសេសរៀងៗខ្លួន មានការផ្លាស់ប្តូរគ្នាទៅវិញទៅមក ដើម្បីបង្កើនចំណងសាមគ្គីភាព”។
ទិវាបុណ្យវប្បធម៌ជនជាតិចាមបញ្ជាក់ពីសារៈសំខាន់នៃការវិនិយោគលើវប្បធម៌នៅក្នុងយុគសម័យអភិវឌ្ឍថ្មី។ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ខេត្តខាញ់ហ័រ កំពុងសម្របសម្រួលយ៉ាងសកម្មជាមួយក្រសួងនិងស្ថាប័នមជ្ឈិម បណ្តាអ្នកវិទ្យាសាស្ត្រនិងសហគមន៍ ដើម្បីកសាងសំណុំឯកសារដាក់ជូនអង្គការ UNESCO ពិនិត្យនិងចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី “ការអនុវត្តជំនឿគោរពបូជាព្រះមាតា Thien Y Ana” នៅក្នុងបញ្ជីនៃបេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សជាតិ៕
តាម vovworld.vn/km-KH