• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បញ្ញវន្តវៀតណាម ១០ រូបនៅអឺរ៉ុប លើកកម្ពស់កិច្ចសហប្រតិបត្តិការ AI ជាមួយវៀតណាម

អ្នកវិទ្យាសាស្ត្រ អ្នកជំនាញ និងអាជីវកម្មវៀតណាមជាង ១០០ នាក់នៅ បែលហ្ស៊ិក និងប្រទេសអឺរ៉ុបដទៃទៀត បានចូលរួមក្នុងសិក្ខាសាលា សហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងពាណិជ្ជកម្មវៀតណាម-សហភាពអឺរ៉ុប ដែលបានធ្វើឡើងនាថ្ងៃទី ៧ ខែមីនា ដោយផ្តោតលើការអនុវត្តបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យអភិវឌ្ឍន៍សំខាន់ៗ។

វាគ្មិននៅក្នុងសិក្ខាសាលាទទួលបានអំណោយរំលឹកពីគណៈកម្មាធិការរៀបចំ (រូបថត៖TTXVN)

ព្រឹត្តិការណ៍នេះ ដោយស្ថានទូតវៀតណាមប្រចាំប្រទេសបែលហ្ស៊ិក និង មហាឌុចឈីនៃលុចសំបួរ - បេសកកម្ម វៀតណាម អមដំណើរសហភាពអឺរ៉ុប (EU) ដឹកនាំនិងសហការរៀបចំឡើង។

កម្មវិធីសិក្ខាសាលានេះរួមមានវគ្គពិភាក្សាស៊ីជម្រៅចំនួនបួន ជាមួយវាគ្មិនជិត ២០ រូបមកពីវៀតណាមនិងអឺរ៉ុប ដោយផ្តោតលើការអនុវត្ត AI ក្នុងវិស័យដែលកំពុងទទួលបានការយកចិត្តទុកដាក់ដូចជា ការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល វេជ្ជសាស្ត្រនុយក្លេអ៊ែរ និងជីវបច្ចេកវិទ្យា។ ក្នុងអំឡុងពេលនៃវគ្គទាំងនោះ វាគ្មិនបានចែករំលែកវឌ្ឍនភាពបច្ចេកវិទ្យាថ្មីៗជាច្រើន ក៏ដូចជាបទពិសោធន៍ក្នុងការស្រាវជ្រាវសហការរវាងវៀតណាម និងអឺរ៉ុប។ សិក្ខាសាលានេះត្រូវបានទទួលស្គាល់ថា ជាវេទិកាសំខាន់មួយដែលតភ្ជាប់បញ្ញវន្តវៀតណាមនៅអឺរ៉ុប ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ ជាពិសេស AI។ ក្នុងពេលជាមួយគ្នានេះ សិក្ខាសាលានេះបានបង្ហាញពីតួនាទីដ៏លេចធ្លោកាន់តែខ្លាំងឡើងរបស់សហគមន៍បញ្ញវន្តវៀតណាមនៅអឺរ៉ុប ក្នុងការតភ្ជាប់ចំណេះដឹងអន្តរជាតិ បច្ចេក វិទ្យា និងធនធានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់សាធារណរដ្ឋអ៊ីតាលី កាលពីរសៀល ថ្ងៃទី១៣ ខែមេសា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala។

Top