ព័ត៌មាន បង្កើនការត្រួតពិនិត្យ ជំរុញ និងប្តេជ្ញាចិត្តដកកាតលឿង EC 16/04/2026 នាថ្ងៃទី១៦ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាល លោកឧបនាយករដ្ឋមន្ត្រី ហូ ក្វឹកឌុង បានដឹកនាំកិច្ចប្រជុំលើកទី៣៤ នៃគណៈកម្មាធិការជាតិដឹកនាំការប្រយុទ្ធប្រឆាំងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានបទបញ្ញាត្តិ (IUU)។ លោកឧបនាយករដ្ឋមន្ត្រី ហូ ក្វឹកឌុង ដឹកនាំកិច្ចប្រជុំ។ រូបថត៖ VNAលោកឧបនាយករដ្ឋមន្ត្រី ហូ ក្វឹកឌុង បានសង្កត់ធ្ងន់ថា ដើម្បីដកកាតលឿង IUU របស់គណៈកម្មការអឺរ៉ុប (EC) ត្រូវការផ្លាស់ប្តូរជាមូលដ្ឋាននៅក្នុងវិធីសាស្ត្ររៀបចំការអនុវត្ត ចាប់ពីការដឹកនាំ រហូតដល់សកម្មភាពជាក់ស្តែង។ ឧបនាយករដ្ឋមន្ត្រីបានស្នើថា៖ «ខ្ញុំសូមស្នើឱ្យក្រសួង ផ្នែក និងមូលដ្ឋាននានាបន្តអនុវត្តយ៉ាងតឹងរ៉ឹងនូវការណែនាំកាលពីមុន ជាពិសេស សេចក្តីជូនដំណឹងលេខ ១៥៩ របស់គណៈកម្មាធិការដឹកនាំ។ ដែលក្នុងនោះ ចាត់តាំងភារកិច្ចជាក់លាក់ទៅឱ្យវិស័យ និងមូលដ្ឋាននានា។ ក្រសួង ផ្នែក ឬមូលដ្ឋានណាមួយដែលមិនអនុវត្តន៍នោះទេ គឺយើងត្រូវការត្រួតពិនិត្យ និងរិះគន់ឱ្យបានតឹងរ៉ឹងបំផុត។ ចំពោះក្រសួងកសិកម្ម និងបរិស្ថាន ដែលជាភ្នាក់ងារអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំ នៅសប្តាហ៍ខាងមុខ ក្រសួងត្រូវតែដាក់ជូនសំណើដើម្បីសុក្រឹត្យគណៈកម្មាធិការដឹកនាំ។ ហើយអនុសាសន៍របស់ EC គឺថា ក្រៅពីគណៈកម្មាធិការដឹកនាំ ត្រូវបង្កើតក្រុមការងារមួយទៀត។ ទីពីរ ខ្ញុំស្នើឱ្យក្រសួងកសិកម្ម និងបរិស្ថានដាក់ជូននូវសេចក្តីប្រកាសសេចក្តីសម្រេចចិត្តស្តីពីការផាកពិន័យរដ្ឋបាលក្នុងវិស័យជលផល ក្នុងទិសដៅនៃការបង្កើនកម្រិតផាកពិន័យ។ កំហុសឆ្គងដល់កម្រិតណា គឺយើងត្រូវដោះស្រាយយ៉ាងម៉ឺងម៉ាត់ដល់កម្រិតនោះ»៕ តាម vovworld.vn/km-KH Tags:កាតលឿង IUU ដកកាតលឿង IUU EC

នាថ្ងៃទី១៦ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាល លោកឧបនាយករដ្ឋមន្ត្រី ហូ ក្វឹកឌុង បានដឹកនាំកិច្ចប្រជុំលើកទី៣៤ នៃគណៈកម្មាធិការជាតិដឹកនាំការប្រយុទ្ធប្រឆាំងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានបទបញ្ញាត្តិ (IUU)។ លោកឧបនាយករដ្ឋមន្ត្រី ហូ ក្វឹកឌុង ដឹកនាំកិច្ចប្រជុំ។ រូបថត៖ VNAលោកឧបនាយករដ្ឋមន្ត្រី ហូ ក្វឹកឌុង បានសង្កត់ធ្ងន់ថា ដើម្បីដកកាតលឿង IUU របស់គណៈកម្មការអឺរ៉ុប (EC) ត្រូវការផ្លាស់ប្តូរជាមូលដ្ឋាននៅក្នុងវិធីសាស្ត្ររៀបចំការអនុវត្ត ចាប់ពីការដឹកនាំ រហូតដល់សកម្មភាពជាក់ស្តែង។ ឧបនាយករដ្ឋមន្ត្រីបានស្នើថា៖ «ខ្ញុំសូមស្នើឱ្យក្រសួង ផ្នែក និងមូលដ្ឋាននានាបន្តអនុវត្តយ៉ាងតឹងរ៉ឹងនូវការណែនាំកាលពីមុន ជាពិសេស សេចក្តីជូនដំណឹងលេខ ១៥៩ របស់គណៈកម្មាធិការដឹកនាំ។ ដែលក្នុងនោះ ចាត់តាំងភារកិច្ចជាក់លាក់ទៅឱ្យវិស័យ និងមូលដ្ឋាននានា។ ក្រសួង ផ្នែក ឬមូលដ្ឋានណាមួយដែលមិនអនុវត្តន៍នោះទេ គឺយើងត្រូវការត្រួតពិនិត្យ និងរិះគន់ឱ្យបានតឹងរ៉ឹងបំផុត។ ចំពោះក្រសួងកសិកម្ម និងបរិស្ថាន ដែលជាភ្នាក់ងារអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំ នៅសប្តាហ៍ខាងមុខ ក្រសួងត្រូវតែដាក់ជូនសំណើដើម្បីសុក្រឹត្យគណៈកម្មាធិការដឹកនាំ។ ហើយអនុសាសន៍របស់ EC គឺថា ក្រៅពីគណៈកម្មាធិការដឹកនាំ ត្រូវបង្កើតក្រុមការងារមួយទៀត។ ទីពីរ ខ្ញុំស្នើឱ្យក្រសួងកសិកម្ម និងបរិស្ថានដាក់ជូននូវសេចក្តីប្រកាសសេចក្តីសម្រេចចិត្តស្តីពីការផាកពិន័យរដ្ឋបាលក្នុងវិស័យជលផល ក្នុងទិសដៅនៃការបង្កើនកម្រិតផាកពិន័យ។ កំហុសឆ្គងដល់កម្រិតណា គឺយើងត្រូវដោះស្រាយយ៉ាងម៉ឺងម៉ាត់ដល់កម្រិតនោះ»៕
អត្ថបទផ្សេងទៀត ជំនួប«និទាឃរដូវ»ធ្វើឱ្យសីជម្រៅថែមទៀតទំនាក់ទំនងយុទ្ធសាស្ត្រចិន-វៀតណាម16/04/2026ព័ត៌មានព័ត៌មានអំពីដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានគ្របដណ្ដប់លើប្រព័ន្ធផ្សព្វផ្សាយចិនអស់រយៈពេលពីរថ្ងៃកន្លងទៅ ដោយបញ្ជាក់ថា ជំនួប «និទាឃរដូវ» រវាងមេដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរនឹងធ្វើឱ្យស៊ីជម្រៅថែមទៀតដល់ទំនាក់ទំនងយុទ្ធសាស្ត្រទ្វេភាគីនិងចំណងមិត្តភាពរវាងវៀតណាម និងចិន។ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរ៉េន វ៉ុង16/04/2026ព័ត៌មានដាក់ពង្រាយភារកិច្ចដោះស្រាយផលវិបាកនៃគ្រាប់បែកមីន និងសារធាតុគីមីពុលក្រោយសង្គ្រាម16/04/2026ព័ត៌មានថៃសហការជាមួយអូម៉ង់ដើម្បីធានាសុវត្ថិភាពនាវាដឹកទំនិញឆ្លងកាត់ច្រកសមុទ្រហ័រមូស16/04/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងភរិយា អញ្ជើញទៅទស្សនាទីក្រុងណាន នីង (ប្រទេសចិន)16/04/2026ព័ត៌មានប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន មកដល់ប្រទេសទួរគី និងចូលរួមពិធីបើកមហា សន្និបាត IPU លើកទី១៥២16/04/2026ព័ត៌មានសកម្មភាពរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន16/04/2026ព័ត៌មាន អត្ថបទផ្សេងទៀត