

លោក ឡេ វ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង មានបំណងចង់និងជឿថា ក្នុងអំឡុង ខែរ៉ាម៉ាដាន ឆ្នាំ ២០២៦ និងអំឡុងពេលខាងមុខ បងប្អូនជនជាតិសាសនា ឥស្លាម នឹងបន្តលើកស្ទួយបណ្តាតម្លៃដ៏ល្អប្រពៃនៃសាសនា អ៊ីស្លាម ពង្រឹងការផ្សារភ្ជាប់ក្នុងសហគមន៍បន្ថែម ចូលរួមកសាងជីវភាពវប្បធម៌នៅតំបន់លំនៅឋានយ៉ាងសកម្ម រួមដៃគ្នាជាមួយអាជ្ញាធរនិងអង្គការមហាជនរនានាអនុវត្តគោលដៅអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរបស់មូលដ្ឋានដោយជោគជ័យ។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់តែងតែយកចិត្តទុកដាក់ គោរពនិងធានាសិទ្ធិសេរីភាពលើជំនឿ សាសនារបស់ប្រជាជន បង្កើតលក្ខខណ្ឌងាយស្រួលដើម្បីបងប្អូនជនជាតិគ្រប់សាសនា ក្នុងនោះមានសហគមន៍សាសនា អ៊ីស្លាម ទៀតផង បដិបត្តិសាសនាប្រកបដោយស្ថិរភាព ត្រឹមត្រូវតាមការកំណត់របស់ច្បាប់ រួមចំណែកដល់ការកសាងសង្គមមានស្ថិរភាព សន្តិភាពនិងអភិវឌ្ឍប្រកបដោយចីរភាព។

លោក Haji Jacky ប្រធានក្រុមតំណាងសហគមន៍សាសនា ឥស្លាម ខេត្ត អានយ៉ាង ឱ្យដឹងថា ខែរ៉ាម៉ាដាន (ឬ ហៅថា ជាខែនៃសេចក្តីស្រឡាញ់) ជាពិធីដ៏សំខាន់បំផុតរបស់អ្នកកាន់សាសនា ឥស្លាម។ ខែ រ៉ាម៉ាដាន ឆ្នាំនេះ (ប្រតិទិនអ៊ីស្លាមឆ្នាំ ១៤៤៧) ប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១៨ ខែ កុម្ភៈ ដល់ថ្ងៃទី ១៩ ខែ មីនា។ មាមីងបងប្អូនជនជាតិ ចាម កាន់សាសនា អ៊ីស្លាម នៅក្នុងខេត្តគោរពប្រតិបត្តិយ៉ាងពេញលេញនូវពិធីប្រពៃណីដូចជា៖ ការអធិស្ឋានអ៊ីសា សូត្រព្រះគម្ពីរ គួរអាន ការអធិស្ឋានសុំសន្តិភាពនិងសកម្មភាពសង្គមសប្បុរសធម៌ជាច្រើន សកម្មកីឡាសិល្បៈផ្លាស់ប្តូរប្រពៃណីជាដើម។




បច្ចុប្បន្ននៅខេត្ត អានយ៉ាង មានអ្នកកាន់សាសនា ឥស្លាម ជាង ២១.៥៩០ នាក់ ស្មើនឹង ០,៤៣% នៃចំនួនប្រជាជន រស់នៅប្រមូលផ្តុំនៅក្នុងភូមិ ចាម ចំនួន ៩ ចំណុះបណ្តាឃុំ ចូវផុង វិញហ៊ៅ មៃឌឹក វិញអាន ភូតឹន តៃអៀន (មួយចំនួនតូចរស់នៅសង្កាត់ ចូវដុក និងសង្កាត់ ឡុងស្វៀន)។ បងប្អូនជនជាតិ ចាម គោរពបូជានៅព្រះវិហារចំនួន ១២ និងព្រះវិហារតូចៗ ចំនួន ១៦។ ជាទូទៅមាមីងបងប្អូនប្រកបរបរលក់ដូរខ្នាតតូច ចិញ្ចឹមសត្វ ត្បាញសំពត់ ប៉ាក់ត្បាញនិងនេសាទជលផលនៅទន្លេ៕
