ព័ត៌មាន នៅត្រឹមខែវិច្ឆិកា ឆ្នាំ២០២៦ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិត្រូវតែមានផលិតផលនិងប្រតិបត្តិការជាក់លាក់ 08/09/2026 លោកឧបនាយករដ្ឋមន្ត្រី ង្វៀន វ៉ាន់ថាំង បានសង្កត់ធ្ងន់លើចំណុចនេះ នៅពេលអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ នៃក្រុមប្រឹក្សាប្រតិបត្តិមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម ដែលបានធ្វើឡើងកាលពីរសៀលថ្ងៃទី៧ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ។ លោកឧបនាយករដ្ឋមន្ត្រី ង្វៀន វ៉ាន់ថាំង បានតម្រូវថា នៅត្រឹមខែវិច្ឆិកា ឆ្នាំ២០២៦ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិត្រូវតែមានផលិតផលនិងប្រតិបត្តិការជាក់លាក់។ (រូបថត៖ VNA)លោកឧបនាយករដ្ឋមន្ត្រី ង្វៀន វ៉ាន់ថាំង បានឲ្យដឹងថា ទីភ្នាក់ងារប្រតិបត្តិការទាំងពីរនៅទីក្រុងហូជីមិញ និងដាណាំង បានចាប់ផ្តើមដំណើរការជាផ្លូវការ ដូច្នេះចាំបាច់ត្រូវធ្វើឲ្យសុក្រិតនូវក្របខ័ណ្ឌស្ថាប័នព្រមទាំងជ្រើសរើសផលិតផលមួយចំនួនដែលមានការផ្គត់ផ្គង់ និងតម្រូវការរួចហើយ ដើម្បីធ្វើការ និងចរចាជាមួយវិនិយោគិន និងសហគ្រាស។ ចំពោះផលិតផលដែលត្រៀមរួចជាស្រេចនិងបំពេញតាមលក្ខខណ្ឌគ្រប់គ្រាន់ គួរតែស្នើឡើងសម្រាប់ការអនុវត្តភ្លាមៗ។ទាក់ទងនឹងការអភិវឌ្ឍផលិតផលហិរញ្ញវត្ថុ លោកឧបនាយករដ្ឋមន្ត្រី ង្វៀន វ៉ាន់ថាំង បានតម្រូវឲ្យកំណត់យ៉ាងច្បាស់លាស់អំពីយន្តការ និងគោលនយោបាយចាំបាច់សម្រាប់ផលិតផលនីមួយៗ ទីភ្នាក់ងារតាក់តែង សមត្ថកិច្ចក្នុងការចេញផ្សាយ និងកាលកំណត់អនុវត្តន៍ដើម្បីតាមដានវឌ្ឍនភាព។ ក្នុងពេលជាមួយគ្នានោះ កសាងយន្តការអធិការកិច្ច ត្រួតពិនិត្យ និងឃ្លាំមើលដែលអាចធ្វើទៅរួច និងមានប្រសិទ្ធភាព ប៉ុន្តែមិនធ្វើឲ្យកើតមាននីតិវិធីបន្ថែមនោះឡើយ៕ តាម vovworld.vn/km-KH Tags:លោកឧបនាយករដ្ឋមន្ត្រី ង្វៀន វ៉ាន់ថាំង មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ គោលនយោបាយ

លោកឧបនាយករដ្ឋមន្ត្រី ង្វៀន វ៉ាន់ថាំង បានសង្កត់ធ្ងន់លើចំណុចនេះ នៅពេលអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ នៃក្រុមប្រឹក្សាប្រតិបត្តិមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម ដែលបានធ្វើឡើងកាលពីរសៀលថ្ងៃទី៧ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ។ លោកឧបនាយករដ្ឋមន្ត្រី ង្វៀន វ៉ាន់ថាំង បានតម្រូវថា នៅត្រឹមខែវិច្ឆិកា ឆ្នាំ២០២៦ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិត្រូវតែមានផលិតផលនិងប្រតិបត្តិការជាក់លាក់។ (រូបថត៖ VNA)លោកឧបនាយករដ្ឋមន្ត្រី ង្វៀន វ៉ាន់ថាំង បានឲ្យដឹងថា ទីភ្នាក់ងារប្រតិបត្តិការទាំងពីរនៅទីក្រុងហូជីមិញ និងដាណាំង បានចាប់ផ្តើមដំណើរការជាផ្លូវការ ដូច្នេះចាំបាច់ត្រូវធ្វើឲ្យសុក្រិតនូវក្របខ័ណ្ឌស្ថាប័នព្រមទាំងជ្រើសរើសផលិតផលមួយចំនួនដែលមានការផ្គត់ផ្គង់ និងតម្រូវការរួចហើយ ដើម្បីធ្វើការ និងចរចាជាមួយវិនិយោគិន និងសហគ្រាស។ ចំពោះផលិតផលដែលត្រៀមរួចជាស្រេចនិងបំពេញតាមលក្ខខណ្ឌគ្រប់គ្រាន់ គួរតែស្នើឡើងសម្រាប់ការអនុវត្តភ្លាមៗ។ទាក់ទងនឹងការអភិវឌ្ឍផលិតផលហិរញ្ញវត្ថុ លោកឧបនាយករដ្ឋមន្ត្រី ង្វៀន វ៉ាន់ថាំង បានតម្រូវឲ្យកំណត់យ៉ាងច្បាស់លាស់អំពីយន្តការ និងគោលនយោបាយចាំបាច់សម្រាប់ផលិតផលនីមួយៗ ទីភ្នាក់ងារតាក់តែង សមត្ថកិច្ចក្នុងការចេញផ្សាយ និងកាលកំណត់អនុវត្តន៍ដើម្បីតាមដានវឌ្ឍនភាព។ ក្នុងពេលជាមួយគ្នានោះ កសាងយន្តការអធិការកិច្ច ត្រួតពិនិត្យ និងឃ្លាំមើលដែលអាចធ្វើទៅរួច និងមានប្រសិទ្ធភាព ប៉ុន្តែមិនធ្វើឲ្យកើតមាននីតិវិធីបន្ថែមនោះឡើយ៕
អត្ថបទផ្សេងទៀត វៀតណាមឈានមុខគេនៅអាស៊ាន ក្នុងការទាក់ទាញសហគ្រាសអឺរ៉ុប08/09/2026ព័ត៌មានយោងតាមការស្ទង់មតិប្រចាំឆ្នាំដោយក្រុមប្រឹក្សាពាណិជ្ជកម្មសហភាពអឺរ៉ុប - សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (EU-ABC) វៀតណាមគឺជាទីផ្សារដែលសហគ្រាសអឺរ៉ុបមានគម្រោងពង្រីកប្រតិបត្តិការច្រើនជាងគេនៅអាស៊ាន។ វៀតណាម និងសហព័ន្ធរុស្ស៊ី បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសមុទ្រ08/09/2026ព័ត៌មានវៀតណាមបង្ហាញស្នាដៃរបស់ខ្លួននៅក្នុងមហោស្រពភាពយន្តអាស៊ាន+៣ នៅសាធារណរដ្ឋឆែក08/09/2026ព័ត៌មានទូរទស្សន៍បារាំងឧទ្ទេសនាមអំពី «អាថ៌កំបាំង» នៃតំបន់ដីសណ្ដរទន្លេ Cuu Long08/09/2026ព័ត៌មានលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ី08/09/2026ព័ត៌មានវៀតណាម - កូរ៉េខាងត្បូង៖ ការទូតសភាដើរតួនាទីយ៉ាងសំខាន់ក្នុងការឃ្លាំមើលនិងជំរុញការអនុវត្តការសន្យា07/09/2026ព័ត៌មានទីក្រុងហូជីមិញខិតជិតដល់គោលដៅទាក់ទាញ FDI ចំនួន ១១ ពាន់លានដុល្លារនៅឆ្នាំនេះ07/09/2026ព័ត៌មាន អត្ថបទផ្សេងទៀត