ព័ត៌មាន

នៅត្រឹមខែវិច្ឆិកា ឆ្នាំ២០២៦ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិត្រូវតែមានផលិតផលនិងប្រតិបត្តិការជាក់លាក់

លោកឧបនាយករដ្ឋមន្ត្រី ង្វៀន វ៉ាន់ថាំង បានសង្កត់ធ្ងន់លើចំណុចនេះ នៅពេលអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ នៃក្រុមប្រឹក្សាប្រតិបត្តិមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម ដែលបានធ្វើឡើងកាលពីរសៀលថ្ងៃទី៧ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ។

លោកឧបនាយករដ្ឋមន្ត្រី ង្វៀន វ៉ាន់ថាំង បានតម្រូវថា នៅត្រឹមខែវិច្ឆិកា ឆ្នាំ២០២៦ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិត្រូវតែមានផលិតផលនិងប្រតិបត្តិការជាក់លាក់។ (រូបថត៖​ VNA)

លោកឧបនាយករដ្ឋមន្ត្រី ង្វៀន វ៉ាន់ថាំង បានឲ្យដឹងថា ទីភ្នាក់ងារប្រតិបត្តិការទាំងពីរនៅទីក្រុងហូជីមិញ និងដាណាំង បានចាប់ផ្តើមដំណើរការជាផ្លូវការ ដូច្នេះចាំបាច់ត្រូវធ្វើឲ្យសុក្រិតនូវក្របខ័ណ្ឌស្ថាប័នព្រមទាំងជ្រើសរើសផលិតផលមួយចំនួនដែលមានការផ្គត់ផ្គង់ និងតម្រូវការរួចហើយ ដើម្បីធ្វើការ និងចរចាជាមួយវិនិយោគិន និងសហគ្រាស។ ចំពោះផលិតផលដែលត្រៀមរួចជាស្រេចនិងបំពេញតាមលក្ខខណ្ឌគ្រប់គ្រាន់ គួរតែស្នើឡើងសម្រាប់ការអនុវត្តភ្លាមៗ។

ទាក់ទងនឹងការអភិវឌ្ឍផលិតផលហិរញ្ញវត្ថុ លោកឧបនាយករដ្ឋមន្ត្រី ង្វៀន វ៉ាន់ថាំង បានតម្រូវឲ្យកំណត់យ៉ាងច្បាស់លាស់អំពីយន្តការ និងគោលនយោបាយចាំបាច់សម្រាប់ផលិតផលនីមួយៗ ទីភ្នាក់ងារតាក់តែង សមត្ថកិច្ចក្នុងការចេញផ្សាយ និងកាលកំណត់អនុវត្តន៍ដើម្បីតាមដានវឌ្ឍនភាព។ ក្នុងពេលជាមួយគ្នានោះ កសាងយន្តការអធិការកិច្ច ត្រួតពិនិត្យ និងឃ្លាំមើលដែលអាចធ្វើទៅរួច និងមានប្រសិទ្ធភាព ប៉ុន្តែមិនធ្វើឲ្យកើតមាននីតិវិធីបន្ថែមនោះឡើយ៕


top