• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម៉ូដសម្លៀកបំពាក់

នាំសម្លៀកបំពាក់បុរាណវៀតណាម មកជាមួយមជ្ឈដ្ឋានយុវវ័យ

តែង​មាន​ស្នេហា​ពិសេស​ចំពោះ​​​ម៉ូដ​​សម្លៀកបំពាក់​បុរាណ​វៀតណាម​ អ្នក​រចនាម៉ូដ​ ង្វៀន ឌឹក​ឡុក​ (Nguyen Duc Loc) បាន​ចំណាយ​ទាំង​កម្លាំង​កាយ​ចិត្ត​ ដើម្បី​បង្កើត​ស្តារ​ឡើងវិញ​ នាំ​ទៅ​បម្រើ​មហាជន​ ពិសេស​គឺមជ្ឈដ្ឋាន​យុវវ័យ​។​

ចែក​រំលែក​អំពី​ឧបនិស្ស័យ​​នាំ​បុរសអាយុ​ ៩​x មកជាមួយ​នឹង​ចំណូល​ចិត្តខាង​វប្បធម៌​ប្រពៃណី​ ចម្រុះ​ទៅដោយ​ម៉ូដ​​​សម្លៀកបំពាក់​ អ្នក​រចនា​ម៉ូដ​ ង្វៀន ឌឹក​ឡុក​ (Nguyen Duc Loc) ឱ្យ​ដឹងថា៖ តាំងពីតូចក្រូច​ឆ្មា​ ​ខ្ញុំ​សង្វាត់​នឹង​ប្រវត្តិសាស្រ្ត​វៀតណាមណាស់​​ បូក​ជាមួយនោះ លោក​តា​ខាង​ម្តាយ​​​ ជា​ជាង​កាត់​ដេរ​​ ដូច្នេះ​បង​បានស្គាល់​ច្បាស់​​​នឹងការ​​​រចនា​ ធ្លាប់​កាត់ដេរ​​សម្រាប់​​ខ្លួន​ឯង​ នូវ​ឈុត​សម្លៀកបំពាក់​ ​ដែល​ខ្លួន​ពេញ​ចិត្ត​។ រហូតដល់ធំពេញ​វ័យ​ដឹង​ក្តី​ ការ​ចំណូល​ចិត្ត​​អំពី​ប្រវត្តិសាស្រ្ត​​និងម៉ូដ​​​សម្លៀកបំពាក់​ ទាំងពីរ​នេះ​​អត្ថិភាព​​ក្នុង​ខ្លួន​ ធ្វើ​ឱ្យ​បុរស​អាយុ​ ៩​x នេះ គិតទៅ​​ដល់​ការ​ធ្វើដូចម្តេច​ ដើម្បី​អាច​បង្កើត​ស្តារ​ឡើង​វិញ​​ និង​អភិរក្ស​បាន​ឈុត​សម្លៀកបំពាក់បុរាណ​ ពីមួយ​ថ្ងៃទៅ​មួយថ្ងៃ​​​មាន​មនុស្ស​ស្គាល់​កាន់តែ​ច្រើន​​ នូវ​ឈុត​សម្លៀកបំពាក់​ដ៏ស្រស់ស្អាត​នេះ​។​

បង​និង​មិត្ត ​ដែលស្ថាបនា​ក្រុមហ៊ុន​ភាគ​ហ៊ុន ​​អ៊ី​វឹន​ហៀន​ (Y Van Hien)​  ដំណើរការ​​កាត់​ដេរ​​សម្លៀកបំពាក់​បុរាណ​វៀតណាម​។ ដើម្បី​បង្កើត​ឈុត​សម្លៀក​បំពាក់​​នេះ ក្រៅពី​​អំណាន​ស្វែង​យល់​ អំពី​ប្រវត្តិសាស្រ្ត​ អ្នក​រចនា​ម៉ូដ​ ង្វៀន ​ឌឹក​ឡុក (Nguyen Duc Loc) នៅ​ស្វែងយល់​ទៅ​ដល់​កេរដំណែល​ ទីសក្ការបូជា​ភូមិស្រុក​​ ធ្វើដំណើរ​ទៅ​​ដល់​ភូមិ​តម្បាញ​ របរដេរប៉ាក់ប្រពៃណី​ ដើម្បី​ស្វែងយល់សិក្សា។​ ក្រៅពីនោះ បង​នៅ​ទទួលការ​​ជំនួយ​ ប្រឹក្សា​ នៃ​អ្នក​ស្រាវ​ជ្រាវ​ អ្នក​ឯកទេស ​អំពី​សម្លៀកបំពាក់​បុរាណ​ ដើម្បី​អាច​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវតាម​​​ខ្នាត​កាត់​ដេរ​។​

 









 អ្នកបង្ហាញ​ម៉ូដ​ពាក់លើ​ខ្លួន​​នូវ​​សម្លៀកបំពាក់បុរាណ​វៀតណាម​ បង្កើត​ដោយ​​អ្ន​ក​រចនា​ម៉ូដ​ ង្វៀន ឌឹក​ឡុក​ (Nguyen Duc Loc)។


 អ្នក​រចនាម៉ូដ​ ង្វៀន​ ឌឹក​ឡុក (Nguyen Duc Loc) នៅ​ក្បែ​ឈុត​សម្លៀកបំពាក់​របស់​ខ្លួន​។​


 រាត្រី​សម្តែង​បាន​បញ្ចប់​ ជាមួយនឹង​ស្នូរ​ទះ​ដៃអបអរ​សាទរ​​នៃ​ទស្សនិក​ជន​។​

 

​​នៅ​ឆ្នាំ​​២០១៩ បង​បាន​សម្រេចចិត្ត​នាំ​យក​ឈុត​សម្លៀកបំពាក់​បុរាណ​វៀតណាម​ មា​ន​ឈ្មោះ “កន្លែង​ដែល​អនាគត​ត្រូវបានបង្កើតពីអតីតកាល​” សម្តែង​​​​​ឈុត​​​សម្លៀកបំពាក់នៅ​លើ​ឆាក នា​សប្តាហ៍​សម្លៀក​បំពាក់​ និងកែ​សម្ផស្ស​អន្តរជាតិ​​វៀតណាម​។ កម្រង​ប្រមូល​ផ្តុំ​រួម​មាន៖ ម៉ូដសម្លៀកបំពាក់​គំរូ​ នៃ​រាជវង្ស​ អភិជន​ នា​សម័យកាល​រាជការ​ង្វៀន (Nguyen) មានភាព​ត្រឹម​ត្រូវ​​ខាង​ប្រវត្តិសាស្រ្ត​ ធានា​តុល្យភាព​ សុដុមនីយកម្ម រវាង​ភាព​ជាក់ស្តែង​និង​ភាព​អនុវត្ត​ ភាព​វិចិត្រសិល្បៈនិងភាព​ប្រណីត​។

សំឡឹង​មើល​ឈុត​សម្លៀកបំពាក់​ឆើត​ឆាយ​ ពេញលក្ខណៈ​វប្បធម៌​វៀត​ណាម​​ ដែល​បាន​ក្រុមហ៊ុន​ភាគហ៊ុន អ៊ី​វឹន​ហៀន (Y Van Hien) ​បង្កើត​ស្តារ​ឡើងវិញ​ អាច​មើល​ឃើញ​ភាព​ហ្មត់ចត់​ ផ្ចិត​ផ្ចង់​ និង​ភាព​ប្រុងប្រយត្ន ​នៅ​លើ​រាល់​​ស្នាម​លម្អិត​ ​ស្នាម​ម្ជុល​ទងសូត្រ​ ជាមួយនឹង​ក្បាច់រចនា​លេចធ្លោ​ ប្រាកដ​ប្រជា​​។ ទន្ទឹមនឹង​សម្លៀកបំពាក់​នៅមាន​ម៉ូដ​បន្ទាប់បន្សំ​ដូចជា៖ ព្រះ​មកុដ​ ព្រះសុពណ៌បាទ​ គ្រឿង​អាលង្ការ​ គ្រឿង​ទាំង​នេះសុទ្ធតែ​បាន​ធ្វើ​ត្រាប់តាម​ការ​ស្រាវ​ជ្រាវ​​នៃ​អ្នក​ឯកទេស​ប្រឹក្សា ហើយ​បាន​អនុវត្ត​ដោយ​ជាង​មានថ្វី​ដៃ​។

ឈុត​សម្លៀកបំពាក់​នៃ​អ្នក​រចនា​ម៉ូដ​ ង្វៀន ឌឹក​ឡុក (Nguyen Duc Loc) និង​សហការីនៅ​ក្រុម​ហ៊ុនភាគហ៊ុន​ ​អ៊ី​វឹន​ហៀន (Y Van Hien) បាន​ជួយ​ឱ្យ​មិត្ត​យុវវ័យ​មាន​ចំណេះ​វិជ្ជា​ពិត​ប្រាកដ​ អំពីម៉ូដ​​សម្លៀក​បំពាក់​បុរាណ​​វៀតណាម​។ មិត្ត​យុវវ័យ​​បាន​យល់​​យ៉ាងណា​ហៅ​ថា​អាផាយ​ប្រាំផ្ទាំង​​ (អាវ​ផាយ​បង្កើត​ឡើងដោយ​ប្រាំផ្ទាំងសំពត់)​ យ៉ាងណាហៅថា​ អាវ​យ៉ាវ​ឡិញ​ (Giao Linh) អាវ​ញ៉ឺត​ប៊ិញ (Nhat Binh) ​ជាដើម​។ល។​

អ្នក​រចនា​ម៉ូដ​ ង្វៀន ​ឌឹកឡុក (Nguyen Duc Loc) ចែក​រំលែក​ថា​៖ “បន្ទាប់ពី​កម្មវិធីជាច្រើន​​សម្តែងម៉ូដ​​សម្លៀក​បំពាក់​ ពីមួយថ្ងៃទៅ​មួយថ្ងៃ​​កាន់តែ​មាន​មិត្ត​យុវវ័យ​​​ចូល​ចិត្ត​ស្រឡាញ់​ ស្វែងរក​សម្លៀកបំពាក់​​បុរាណ​វៀតណាម​ នៃ​ក្រុមហ៊ុន​​ភាគ​ហ៊ុន​ អ៊ី​វឹន​ហៀន (Y Van Hien)។ ជូន​កាលនៅ​មាន​មិត្ត​យុវវ័យ​ ជា​និស្សិត​បរទេស​ ត្រឡប់​មក​ប្រទេស​វៀតណាម​ បាន​ធ្វើដំណើរ​មក​កម្មង់​​ឱ្យ​កាត់​​សម្លៀក​បំពាក់​បុរាណ ​សម្រាប់​ពិធី​រៀប​ការ​របស់​ខ្លួន​”៕​

កម្រង​ប្រមូល​ផ្តុំ​ “កន្លែងដែលអនាគតត្រូវបានបង្កើតពីអតីតកាល”​៖ 

 






 

អត្ថបទ៖ ង៉ឹន​ហា រូបថត៖ ត្រឹន​ថាញ​យ៉ាង

អ្នករចនាម៉ូដសម្លៀកបំពាក់ ញ៉ឹតធឹក (Nhat Thuc) បង្កើតពិសេសភាពដោយកម្រងម៉ូដសម្លៀកបំពាក់ អណ្ដើក (Quy)

អ្នករចនាម៉ូដសម្លៀកបំពាក់ ញ៉ឹតធឹក (Nhat Thuc) បង្កើតពិសេសភាពដោយកម្រងម៉ូដសម្លៀកបំពាក់ “អណ្ដើក” (Quy)

ស្ថិតក្នុងក្របខណ្ឌនៃ​គម្រោង​រច​នា​ម៉ូដ​សម្លៀក​បំ​ពាក់​ដែលយក​គំ​និត​ពីសត្វ​ពិសិដ្ឋ​ទាំង​បួនក្នុង​ជំ​នឿ​វប្បធម៌​នៃ​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍ ​ដែល​ជា​និមិត្តរូប​នៃ​សំ​ណាង​ល្អ​ និងសេចក្តីសុខគឺ៖ នាគ​ ម៉ុងសាយ អណ្តើក និង​ហង្ស​។ 

Top