ព័ត៌មាន នាំទំនាក់ទំនងវៀតណាម-កាណាដាឡើងកម្រិតអភិវឌ្ឍន៍ថ្មី 18/09/2026 ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកាណាដារបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសកាណាដា លោក ផាម វិញ ក្វាង បានថ្លែងថា ចាប់តាំងពីការបង្កើតក្របខ័ណ្ឌភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០១៧មក ទំនាក់ទំនងវៀតណាម-កាណាដាបានអភិវឌ្ឍន៍ដោយឥតឈប់ឈរនៅក្នុងវិស័យជាច្រើន។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសកាណាដា លោក ផាម វិញក្វាង ថ្លែងមតិអំពីដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកាណាដារបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅតែជាចំណុចភ្លឺស្វាង ដោយចំណូលប្រាក់ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃក្របខ័ណ្ឌដូចជាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងការបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមករវាងសេដ្ឋកិច្ចទាំងពីរ ដែលនាំវៀតណាមក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសកាណាដានៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ប្រទេសទាំងពីរក៏សហការយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាដូចជាអង្គការសហប្រជាជាតិ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) អាស៊ាន និងសហគមន៍និយាយភាសាបារាំង។ឯកអគ្គរដ្ឋទូត លោកផាម វិញ ក្វាង បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកាណាដារបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម រួមចំណែកនាំកិច្ចសហប្រតិបត្តិការជាមួយដៃគូសំខាន់ៗកាន់តែស៊ីជម្រៅ ជាក់ស្តែង ក្នុងនោះមានការលើកកម្ពស់ទំនាក់ទំនងវៀតណាម-កាណាដាដល់កម្រិតថ្មីមួយ បំពេញផលប្រយោជន៍រយៈពេលវែងរបស់ប្រជា ជននៃប្រទេសទាំងពីរ និងរួមចំណែកជាវិជ្ជមានដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក៕ តាម vovworld.vn/km-KH Tags:ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសកាណាដា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)

ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកាណាដារបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសកាណាដា លោក ផាម វិញ ក្វាង បានថ្លែងថា ចាប់តាំងពីការបង្កើតក្របខ័ណ្ឌភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០១៧មក ទំនាក់ទំនងវៀតណាម-កាណាដាបានអភិវឌ្ឍន៍ដោយឥតឈប់ឈរនៅក្នុងវិស័យជាច្រើន។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសកាណាដា លោក ផាម វិញក្វាង ថ្លែងមតិអំពីដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកាណាដារបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅតែជាចំណុចភ្លឺស្វាង ដោយចំណូលប្រាក់ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃក្របខ័ណ្ឌដូចជាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងការបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមករវាងសេដ្ឋកិច្ចទាំងពីរ ដែលនាំវៀតណាមក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសកាណាដានៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ប្រទេសទាំងពីរក៏សហការយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាដូចជាអង្គការសហប្រជាជាតិ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) អាស៊ាន និងសហគមន៍និយាយភាសាបារាំង។ឯកអគ្គរដ្ឋទូត លោកផាម វិញ ក្វាង បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកាណាដារបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម រួមចំណែកនាំកិច្ចសហប្រតិបត្តិការជាមួយដៃគូសំខាន់ៗកាន់តែស៊ីជម្រៅ ជាក់ស្តែង ក្នុងនោះមានការលើកកម្ពស់ទំនាក់ទំនងវៀតណាម-កាណាដាដល់កម្រិតថ្មីមួយ បំពេញផលប្រយោជន៍រយៈពេលវែងរបស់ប្រជា ជននៃប្រទេសទាំងពីរ និងរួមចំណែកជាវិជ្ជមានដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក៕
អត្ថបទផ្សេងទៀត ពង្រឹងទំនុកចិត្តនិងរួមដៃគ្នាឆ្ពោះទៅសណ្តាប់ធ្នាប់អន្តរជាតិដ៏យុត្តិធម៌និងមនុស្សសាស្ត្រជាង18/09/2026ព័ត៌មានលោកឯកអគ្គរដ្ឋទូត ដូ ហ៊ុង វៀត បានសង្កត់ធ្ងន់ថា ការចូលរួមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ក្នុងសប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ បានបញ្ជាក់ពីសារៈសំខាន់ដែលបក្សនិងរដ្ឋវៀតណាមចំពោះពហុភាគីនិយម និងតួនាទីស្នូលរបស់អង្គការសហប្រជាជាតិ។ មហោស្រពតន្ត្រី Jazz អន្តរជាតិហាណូយ ឆ្នាំ២០២៦៖ ចូលរួមចំណែកក្នុងការជំរុញការជួបប្រាស្រ័យអន្តរជាតិ18/09/2026ព័ត៌មានទីផ្សារភាគហ៊ុនវៀតណាមត្រូវបានធ្វើឱ្យប្រសើរឡើងជាផ្លូវការទៅជាទីផ្សារកំពុងរីកចម្រើនបន្ទាប់បន្សំ18/09/2026ព័ត៌មាននាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហរដ្ឋអាមេរិកបន្តអភិវឌ្ឍន៍ប្រកបដោយជាក់ស្តែងនិងមានប្រសិទ្ធភាព18/09/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញជាអធិបតីនៅកិច្ចប្រជុំគណៈកម្មាធិការដឹកនាំមជ្ឈឹមអំពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន17/09/2026ព័ត៌មាននាយករដ្ឋមន្ត្រីវៀតណាមទទួលជួបជាមួយអគ្គនាយិកាប្រតិបត្តិ FTSE Russell17/09/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម៖ បញ្ញាដែលប្រមូលបានក្នុងប្រវត្តិសាស្ត្របន្តក្លាយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិ17/09/2026ព័ត៌មាន អត្ថបទផ្សេងទៀត