ដំណើរការធ្វើជា “ដើមត្រែងសន្តាប់សម្តីខ្សឹបប្រាប់”
ឆ្នាំ១៩៩២ ក្រោយពីបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនៅមហាវិទ្យាល័យវិទ្យាសាស្រ្ត សង្គម មនុស្សសាស្រ្ត (សកលវិទ្យាល័យជាតិហាណូយ) ជំនាញផ្នែកខាងអក្សរសិល្ប៍ ង្វៀនធីវ៉ឹនអាញ (Nguyen Thi Van Anh) បានដាក់សំណុំបែបបទ ហើយជាប់ឈ្មោះមានតួនាទីជាអ្នកយកព័ត៌មានវិទ្យុសំឡេងវៀតណាម។ របរអ្នកកាសែត ជាមួយការបទពិសោធន៍ពិសេស បានឥទ្ធិពលខ្លាំងដល់ចិត្តគំនិត និងអារម្មណ៍របស់លោកស្រីង្វៀនធីវ៉ឹនអាញ (Nguyen Thi Van Anh)។
លោកស្រី ង្វៀនធីវ៉ឹនអាញ (Nguyen Thi Van Anh) ជាអ្នកមានឈ្មោះក្នុងចំណោមស្រ្តី១០នាក់ មានឥទ្ធិពលខ្លាំងបំផុតឆ្នាំ២០១៧ ដោយទស្សនវដ្តី Forbes វៀតណាមជ្រើសរើស។ លោកស្រី វ៉ឹនអាញ (Van Anh) (ឈរទីពីររាប់ពីឆ្វេងទៅ) ក្នុងម៉ោងពិភាក្សាអំពីការបញ្ឈប់ស្ថានភាព ប្រើហឹង្សា បំពេញភាពស្រឡាញ់។ រូបថត៖ ឯកសារ លោកស្រី វ៉ឹនអាញ (Van Anh) ចូលរួមសិក្ខាសាលាអំពីភាពបង្កានិងប្រឆាំងការប្រហឹង្សាលើកុមារ។ រូបថត៖ ឯកសារ លោកស្រី វ៉ឹនអាញ (Van Anh) (ឈរមុនដំបូងពីខាងស្តាំ) ក្នុងពិធីសរុបកម្មវិធីរួមដំណើរ នឹងសមភាពយ៉េនឌ័រ។ រូបថត៖ ឯកសារ |
កំឡុង១០ឆ្នាំធ្វើជាអ្នកកាសែត លោកស្រីវ៉ឹនអាញមាន (Van Anh) ឱកាសជំនួបនឹងស្រ្តីជាច្រើន ដែលមានស្ថានភាពផ្សេងៗគ្នា ហើយមកដល់សព្វថ្ងៃលោកស្រីមិនអាចបំភ្លេចសម្តីសំណេះសំណាល របស់ស្រ្តីម្នាក់រកស៊ីផ្លូវភេទ ធ្លាប់ពោលយ៉ាងនេះថា៖ “នៅពេលនោះ បើមាននរណាម្នាក់កាន់ដៃប្អូនគ្រាន់តែនិយាយផ្តល់យោបល់ជូនប្អូន គឺប្អូននឹងមិនអាចទៅធ្វើការងារបែបនេះឡើង”។
លោកស្រី វ៉ឹនអាញ (Van Anh) យល់ឃើញថា មនុស្សយើងនរណាក៏មានអារម្មណ៍ភិតភ័យរៀងខ្លួន។ ប៉ុន្តែដើម្បីមានទំនុកចិត្តប្រឈមមុខ ឬឆ្លងកាត់បញ្ហាទាំងនេះ គឺមិនមែននរណាក៏អាចធ្វើបានដែរ។
“មនុស្សយើងតែងទន់ខ្សោយ និងបាត់កម្លាំងទប់ទល់នឹងបញ្ហារំជួលចិត្តក្នុងជីវិត។ ហើយក្នុងខណៈពេលនោះ ពួកគាត់តែងបណ្តោយចិត្តគំនិតទៅតាមវដ្តជីវិតទន់ទោរ” លោកស្រីវ៉ឹនអាញ (Van Anh) ឲ្យដឹងយ៉ាងនេះ។
ក៏តាមសម្តី លោកស្រី វ៉ឹនអាញ (Van Anh) ពេលនោះមិនទាន់មានអង្គការណាឧបត្ថម្ភដល់មនុស្ស ក្នុងដំណាក់កាលទ្រុឌទ្រោមនៃជីវិតរស់នៅ។ មានតែប្រធានបទពិសេសមួយគត់ “សំបុត្រផ្ញើជូនបងស្រីថាញតឹម (Thanh Tam)” លើទំព័រកាសែតនារីវៀតណាម ប៉ុន្តែតែងហួសចំណុះក៏ដូចជាបាត់រយៈពេលយូរ ទើបសំបុត្របានឆ្លើយតប។
“តើពេលនោះ នៅមានឱកាសឈោងដៃសម្រាប់ពួកគាត់ចាប់ដែរឬទេ” លោកស្រី វ៉ឹនអាញ (Van Anh) រលឹកឃើញអំពីកាលៈទេសៈសំខាន់ សម្រាប់ការប្តេជ្ញាចិត្តបោះជំហានចូលដំណើរការធ្វើជា “ដើមត្រែងសន្តាប់សម្តីខ្សឹបប្រាប់”។
ខណៈពេលនោះ ក្រុងហាណូយទើបចាប់ផ្តើមបើកទូលាយទូរសព្ទតុ។ មជ្ឈមណ្ឌលឆ្លើយតបព័ត៌មានលេខ១០៨០ ក៏ទើបតែបង្កើតឡើង។ មជ្ឈមណ្ឌលពេលនោះ ក៏តែងហួសចំណុះ ពីព្រោះការខលហៅចូលមក មិនត្រឹមតែសួរព័ត៌មានទេ។ ប្រតិបត្តិករទូរសព្ទតែងត្រូវប្រឈមមុខនឹងសំណួរពិបាកឆ្លើយ។
“ការខលហៅជាច្រើន គ្រាន់តែដើម្បីបានស្តាប់សំឡេងមនុស្សនិយាយ បានស្តាប់សម្តីលើកទឹកចិត្ត...។ល។” នោះជាមូលហេតុ ដែលលោកស្រី វ៉ឹនអាញ (Van Anh) ប្តេជ្ញាចិត្តសូមបង្កើតប្រព័ន្ធប្រឹក្សាចិត្តសាស្រ្ត។
នៅឆ្នាំ១៩៩៧ មជ្ឈមណ្ឌលប្រឹក្សាឡិញតឹម (Linh Tam) បានប្រសូត្រចេញ ក្លាយជាប្រព័ន្ធប្រឹក្សាចិត្តសាស្រ្តដំបូងនៅភូមិភាគខាងជើង គូសបញ្ជាក់ការចាប់ផ្តើមដំណើរការ “ធ្វើជាដើមត្រែងសន្តាប់សម្តីខ្សឹបប្រាប់” របស់លោកស្រី ង្វៀនធីវ៉ឹនអាញ (Nguyen Thi Van Anh)។
“CSAGA - ស្រឡាញ់ទាំងមនុស្សដែលមានទោសកំហុស”
“ដំណាក់កាលដំបូង អារម្មណ៍តែងតក់ស្លុតរាល់ពេលស្តាប់ទូរសព្ទហៅចូល។ ពីព្រោះមានពេល វាជាសម្តីសារភាពទោសកំហុស ជាអាថ៌កំបាំងដែលមានអាចស្តាប់បាននៅឯណា” លោកស្រីវ៉ឹនអាញ (Van Anh) ពោលរំលឹកថាយ៉ាងនេះ។
នៅមូលហេតុមួយទៀត ដោះស្រាយជូនភាពតក់ស្លុតរបស់លោកស្រី វ៉ឹនអាញ (Van Anh) ពេលនោះនៅជាយុវតីវ័យក្មេងម្នាក់។ នោះគឺមិនទាន់មានបទពិសោធន៍និងចំណេះដឹងអំពីការប្រឹក្សា។
“យើងខ្ញុំមកជាមួយដំណើរនេះ តាមសំឡេងហៅនៃក្រឳបេះដូង។ ហេតុនេះសម្ភារសម្ពាយតាម ក្រៅពីភាពស្មោះត្រង់និងយល់អារម្មណ៍ គឺនៅមានភាពសាមញ្ញនៅឡើយ” លោកស្រី វ៉ឹនអាញ (Van Anh) រលឹកមក។
សំឡេងកក់ហៅពីបេះដូងស្មោះស្ម័គ្រ ពេលណាក៏បានឆ្លើយតបដោយបេះដូងស្មោះស្ម័គ្រផ្សេងៗដែរ។ លោកស្រី វ៉ឹនអាញ (Van Anh) ក្រោយមកបានប្រជុំមនុស្សដែលមានទស្សនទានអំពីបញ្ហាសង្គមដូចលោកស្រី។ ហើយ CSAGA បានបង្កើតឡើងពីមនុស្សទាំងនេះ (ឆ្នាំ២០០១)។
CSAGA សកម្មភាពដូចអង្គការក្រៅរដ្ឋាភិបាលឧបត្ថម្ភនិងការពារសិទ្ធិនៃអ្នកទន់ខ្សោយ កុមារ និងស្រ្តីភេទរងរបួសដោយសារភាពមាក់ងាយ និងប្រើហឹង្សាក្នុងសង្គម។
លោកស្រី វ៉ឹនអាញ (Van Anh) ចូលរួមសកម្មភាពនឹងក្លឹបស្រ្តី សមាជិកជាអ្នកត្រូវរងភាពហឹង្សា។ រូបថត៖ ឯកសារ លោកស្រ្តី ង្វៀនធីវ៉ឹនអាញ (Nguyen Thi Van Anh) (ឈរទីបីរាប់ពីស្តាំទៅ) ក្នុងម៉ោងហ្វឹកហាត់ សម្រាប់កម្មាភិបាលរបស់ CSAGA។ រូបថត៖ ឯកសារ លោកស្រ្តី វ៉ឹនអាញ (Van Anh) ក្នុងម៉ោងហ្វឹកហាត់សម្រាប់នារីរងភាពហឹង្សា។ រូបថត៖ ឯកសារ លោកស្រី្ត វ៉ឹនអាញ (Van Anh) ធ្វើការរួមនឹងដៃគូ របស់ CSAGA ។ រូបថត៖ ឯកសារ លោកស្រ្តី វ៉ឹនអាញ (Van Anh) ឆ្លើយបទសម្ភាសន៍កាសែត ក្នុងក្រខណ្ឌសិក្ខាសាលាបង្កាប្រឆាំង ប្រព្រឹត្តិផ្លូវភេទលើកុមារឆ្នាំ២០១៧។ រូបថត៖ឯកសារ |
“ ក្រោយពេលបង្កើត លោកស្រីវ៉ឹនអាញ (Van Anh) និងសមាជិក CSAGA ទទួលបានការឧបត្ថម្ភពីអ្នកឯកទេសបរទេស ដោយវគ្គសិក្សាប្រឹក្សាផ្តល់យោបល់។
ដោយសារមានវគ្គសិក្សានេះ លោកស្រី វ៉ឹនអាញ (Van Anh) កាត់បន្ថយបានការភិតភ័យ “ស្លោស្លាន់” រាល់ពេលស្តាប់ទូរសព្ទរបស់អ្នកហៅចូលមកមជ្ឈមណ្ឌល។ ការសំខាន់ជាង លោកស្រីផ្លាស់ប្តូរវិធីឧបត្ថម្ភជំនួយសម្រាប់អ្នកទន់ខ្សោយ តាមទិសដៅមានប្រសិទ្ធភាព និងរឹងមាំជាង។
នោះគឺការងារបែងចែកក្រុមមុខសញ្ញានីមួយៗ ដើម្បីអនុវត្តន៍កម្មវិធីស៊ីជម្រៅ ដើម្បីឧបត្ថម្ភមានប្រសិទ្ធភាពនិងហ្មត់ចត់ជាង សម្រាប់ក្រុមមុខសញ្ញានេះ។
- លោកស្រីង្វៀនធីវ៉ឹនអាញ (Van Anh) មានឈ្មោះនៅក្នុងចំណោមស្រ្តីទាំង៥០នាក់ ដែលមានឥទ្ធិពលបំផុតនៅវៀតណាមឆ្នាំ២០១៧ ដោយទស្សនវដ្តីវៀតណាមជម្រើស។ |
ប្រៀបខាំងរបស់ CSAGA បើប្រៀបនឹងអង្គការផ្សេងៗរួមគោលដៅ នោះគឺសកម្មភាពតាមក្រុមអ្នកជំនាញជាង។
“ខ្ញុំជាអ្នកមានសំណាងពេលមានក្រុមធ្វើការដ៏ល្អ។ ខ្ញុំទទួលបានឧបត្ថម្ភពីសំណាក់មនុស្សដែលទោះបីមិននៅធ្វើការក្នុង CSAGA ទៀត។ ពួកគាត់បង្កើតរង្វង់មូលនៃក្តីស្រឡាញ់តៗគ្នា" លោកស្រីវ៉ឹនអាញ (Van Anh) និយាយពីសមាជិកបាននិងកំពុងធ្វើការនៅ CSAGA ។
មិនមានភាពដោយឡែក ពេលកក្តារវប្បធម៌និងគំនិតប្រកាន់ខ្ជាប់លើសង្គម ធ្វើឲ្យលោកស្រិ វ៉ឹនអាញ (Van Anh) ជួបប្រទះបញ្ហាមិនតិច ក្នុងដំណើរផ្លាស់ប្តូរគំហើញរបស់អ្នកនៅក្នុងរឿងនេះ។
ក្នុងពេលដូចនេះ លោកស្រីវ៉ឹនអាញ (Van Anh) តែងរំលឹកខ្លួនឯង ផ្សារភ្ជាប់នឹងតម្លៃស្នូលរបស់ CSAGA ៖ “មិនមែនអំពើសុចរិតកើតមក ដើម្បីកំចាត់នូវអំពើទុច្ចរិតទេ តែអំពើសុចរិតកើតមក ដើម្បីប្រោសដល់អំពើទុច្ចរិត"។
សមភាពយ៉េនឌ័រ តាមទស្សនទាននៃលោកស្រី វ៉ឹនអាញ (Van Anh) វាមានន័យថាទាំងប្រុសស្រីសុទ្ធតែយល់ច្បាស់សិទ្ធិរបស់ខ្លួនឯង ចាប់ពីនោះក៏មានឱកាសអភិវឌ្ឍន៍សេរីស្មើគ្នា ហើយរួមឧបត្ថម្ភគ្នារីកចម្រើនទៅ។
ក៏តាមសម្តីលោកស្រី វ៉ឹនអាញ (Van Anh) ពេលវាយតម្លៃមនុស្សម្នាក់ត្រូវប្រៀបប្រដូចទៅនឹងបរិបទប្រវត្តិសាស្រ្តសង្គម។ ពីព្រោះមនុស្សទាំងនេះ ពួកគាត់សុទ្ធតែជាផលនៃប្រវត្តិសាស្រ្ត។
“ពីព្រោះហេតុនេះហើយ ទស្សនរបស់ខ្ញុំ នោះគឺស្រឡាញ់ទាំងមនុស្សមានទោសកំហុស” លោកស្រីវ៉ឹនអាញ (Van Anh) រំលែកឲ្យដឹងអំពីតម្លៃនៃ CSAGA ។ ហេតុនេះហើយ លោកស្រី វ៉ឹនអាញ (Van Anh) និងក្រុមការងាររបស់លោកស្រីនៅតែរក្សាតម្លៃស្នូលក្នុងដំណើររបស់ខ្លួន នោះគឺស្មោះត្រង់និងប្រឡូកខ្លួន”៕
អត្ថបទ៖ ថាវវី រូបថត៖ ត្រឹនកុងដាត និងឯកសារ