ព័ត៌មាន នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញទស្សនាគំរូដាំដើមម៉ាកាដាមៀ នៅខេត្តឌៀនបៀន 08/03/2026 ក្នុងដំណើរទស្សនកិច្ចការងារនៅខេត្តឌៀនបៀន នាព្រឹកថ្ងៃទី៨ ខែមីនា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញទស្សនាគំរូ ដាំដើមម៉ាកាដាមៀ (Macadamia) នៅភូមិហឿយតាវ ឃុំពូញី ខេត្ត ឌៀនបៀន។ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញទស្សនាគំរូដាំដើមម៉ាកាដាមៀ នៅខេត្តឌៀនបៀន8 មិនា 2026 | 16:43:42 (VOVWORLD) - ក្នុងដំណើរទស្សនកិច្ចការងារនៅខេត្តឌៀនបៀន នាព្រឹកថ្ងៃទី៨ ខែមីនា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញទស្សនាគំរូ ដាំដើមម៉ាកាដាមៀ (Macadamia) នៅភូមិហឿយតាវ ឃុំពូញី ខេត្ត ឌៀនបៀន។លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ ទស្សនាគំរូអភិវឌ្ឍន៍សេដ្ឋកិច្ចកសិកម្ម និងការដាំដុះគ្រាប់ម៉ាកាដាមៀ នៅឃុំពូញី ខេត្តឌៀនបៀន (រូបថត៖ VNA)គម្រោងដាំដើមម៉ាកាដាមៀ បច្ចេកវិទ្យាខ្ពស់នៅឃុំពូញី ត្រូវបានវិនិយោគដោយក្រុមហ៊ុនភាគហ៊ុន HD Kinh Bac ដែលមានផ្ទៃដីសរុប ៧៦១ ហិកតា។ គម្រោងនេះបានចាប់ផ្តើមដាំដើមម៉ាកាដាមៀនៅឆ្នាំ២០២១។ រហូតមកដល់បច្ចុប្បន្ន ផ្ទៃដីចំនួន ៤៧០ ហិកតាត្រូវបានដាំ រួមទាំង ២០ ហិកតាដែលអភិវឌ្ឍន៍ដោយគ្រួសារជនជាតិភាគតិចថៃ និងម៉ុង។ តាមគម្រោង ដល់ឆ្នាំ ២០២៧ ចំការដើមម៉ាកាដាមៀនឹងបង្កើតផល។លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ ជាមួយប្រជាជននៅឃុំពូញី ខេត្តឌៀនបៀន (រូបថត៖ VNA) ក្នុងដំណើរទស្សនកិច្ចតំបន់ដាំដើមម៉ាកាដាមៀ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានឲ្យដឹងថា ដើមកាហ្វេនិងដើមម៉ាកាដាមៀអាចលូតលាស់បានល្អនៅក្នុងតំបន់នេះ។ ដើម្បីអភិវឌ្ឍន៍ការដាំដុះកាហ្វេ និងដើមម៉ាកាដាមៀនៅទីនេះ ត្រូវចំណាយពេល ៥ ឆ្នាំដំបូង សម្រាប់ដើមម៉ាកាដាមៀ និងបីឆ្នាំដំបូងសម្រាប់ដើមកាហ្វេ។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យតំបន់នានាបំពេញល្អការងាររៀបចំផែនការ; ជៀសវាងការដាំដុះខ្នាតតូច ហើយជំនួសមកវិញផ្តោតលើការតភ្ជាប់ និងការចូលទៅកាន់ទីផ្សារ; ផ្តល់អាទិភាពដល់ការអនុវត្ត ការផ្ទេរវិទ្យាសាស្ត្រ និងបច្ចេក វិទ្យា កែលម្អគុណភាព និងទិន្នផលនៃដំណាំ; ព្រមជាមួយគ្នានោះ កសាងម៉ាក និងការរចនាផលិតផល...។ ជាពិសេស កសាងគំរូតភ្ជាប់រវាងអាជីវកម្ម និងប្រជាជន ឬបង្កើតសហករណ៍សមស្រប។ តាមរយៈនេះ អាជីវកម្មនឹងឧបត្ថម្ភដល់ការផ្គត់ផ្គង់គ្រាប់ពូជ និងជី; ធនាគារនឹងផ្តល់ប្រាក់កម្ចី; ហើយអង្គការវិទ្យាសាស្ត្រ និងបច្ចេកទេសនឹងផ្តល់ការឧបត្ថម្ភបច្ចេក ទេស...។អញ្ជើញប្រគល់អំណោយ និងលើកសរសើរគ្រួសារគំរូក្នុងការផលិតម៉ាកាដាមៀ និងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានណែនាំឲ្យប្រជាជនគួរតែស្វែងរកដំណាំ និងសត្វពាហនៈដែលសមស្របជាងសម្រាប់ការដាំដុះ បង្កើនប្រសិទ្ធភាពការប្រើប្រាស់ដីធ្លី; ចូលរួមធ្វើមានលើទឹកដីស្រុកកំណើត៕ តាម VOV5 - វិទ្យុសម្លេងវៀតណាម Tags:ដើមម៉ាកាដាមៀ អភិវឌ្ឍសេដ្ឋកិច្ច នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ

ក្នុងដំណើរទស្សនកិច្ចការងារនៅខេត្តឌៀនបៀន នាព្រឹកថ្ងៃទី៨ ខែមីនា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញទស្សនាគំរូ ដាំដើមម៉ាកាដាមៀ (Macadamia) នៅភូមិហឿយតាវ ឃុំពូញី ខេត្ត ឌៀនបៀន។ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញទស្សនាគំរូដាំដើមម៉ាកាដាមៀ នៅខេត្តឌៀនបៀន8 មិនា 2026 | 16:43:42 (VOVWORLD) - ក្នុងដំណើរទស្សនកិច្ចការងារនៅខេត្តឌៀនបៀន នាព្រឹកថ្ងៃទី៨ ខែមីនា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញទស្សនាគំរូ ដាំដើមម៉ាកាដាមៀ (Macadamia) នៅភូមិហឿយតាវ ឃុំពូញី ខេត្ត ឌៀនបៀន។លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ ទស្សនាគំរូអភិវឌ្ឍន៍សេដ្ឋកិច្ចកសិកម្ម និងការដាំដុះគ្រាប់ម៉ាកាដាមៀ នៅឃុំពូញី ខេត្តឌៀនបៀន (រូបថត៖ VNA)គម្រោងដាំដើមម៉ាកាដាមៀ បច្ចេកវិទ្យាខ្ពស់នៅឃុំពូញី ត្រូវបានវិនិយោគដោយក្រុមហ៊ុនភាគហ៊ុន HD Kinh Bac ដែលមានផ្ទៃដីសរុប ៧៦១ ហិកតា។ គម្រោងនេះបានចាប់ផ្តើមដាំដើមម៉ាកាដាមៀនៅឆ្នាំ២០២១។ រហូតមកដល់បច្ចុប្បន្ន ផ្ទៃដីចំនួន ៤៧០ ហិកតាត្រូវបានដាំ រួមទាំង ២០ ហិកតាដែលអភិវឌ្ឍន៍ដោយគ្រួសារជនជាតិភាគតិចថៃ និងម៉ុង។ តាមគម្រោង ដល់ឆ្នាំ ២០២៧ ចំការដើមម៉ាកាដាមៀនឹងបង្កើតផល។លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ ជាមួយប្រជាជននៅឃុំពូញី ខេត្តឌៀនបៀន (រូបថត៖ VNA) ក្នុងដំណើរទស្សនកិច្ចតំបន់ដាំដើមម៉ាកាដាមៀ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានឲ្យដឹងថា ដើមកាហ្វេនិងដើមម៉ាកាដាមៀអាចលូតលាស់បានល្អនៅក្នុងតំបន់នេះ។ ដើម្បីអភិវឌ្ឍន៍ការដាំដុះកាហ្វេ និងដើមម៉ាកាដាមៀនៅទីនេះ ត្រូវចំណាយពេល ៥ ឆ្នាំដំបូង សម្រាប់ដើមម៉ាកាដាមៀ និងបីឆ្នាំដំបូងសម្រាប់ដើមកាហ្វេ។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យតំបន់នានាបំពេញល្អការងាររៀបចំផែនការ; ជៀសវាងការដាំដុះខ្នាតតូច ហើយជំនួសមកវិញផ្តោតលើការតភ្ជាប់ និងការចូលទៅកាន់ទីផ្សារ; ផ្តល់អាទិភាពដល់ការអនុវត្ត ការផ្ទេរវិទ្យាសាស្ត្រ និងបច្ចេក វិទ្យា កែលម្អគុណភាព និងទិន្នផលនៃដំណាំ; ព្រមជាមួយគ្នានោះ កសាងម៉ាក និងការរចនាផលិតផល...។ ជាពិសេស កសាងគំរូតភ្ជាប់រវាងអាជីវកម្ម និងប្រជាជន ឬបង្កើតសហករណ៍សមស្រប។ តាមរយៈនេះ អាជីវកម្មនឹងឧបត្ថម្ភដល់ការផ្គត់ផ្គង់គ្រាប់ពូជ និងជី; ធនាគារនឹងផ្តល់ប្រាក់កម្ចី; ហើយអង្គការវិទ្យាសាស្ត្រ និងបច្ចេកទេសនឹងផ្តល់ការឧបត្ថម្ភបច្ចេក ទេស...។អញ្ជើញប្រគល់អំណោយ និងលើកសរសើរគ្រួសារគំរូក្នុងការផលិតម៉ាកាដាមៀ និងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានណែនាំឲ្យប្រជាជនគួរតែស្វែងរកដំណាំ និងសត្វពាហនៈដែលសមស្របជាងសម្រាប់ការដាំដុះ បង្កើនប្រសិទ្ធភាពការប្រើប្រាស់ដីធ្លី; ចូលរួមធ្វើមានលើទឹកដីស្រុកកំណើត៕
អត្ថបទផ្សេងទៀត ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala14/04/2026ព័ត៌មានក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់សាធារណរដ្ឋអ៊ីតាលី កាលពីរសៀល ថ្ងៃទី១៣ ខែមេសា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម៖ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងវៀតណាម-ស្លូវ៉ាគី14/04/2026ព័ត៌មាននិស្សិតឡាវនិងកម្ពុជា ប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីយ៉ាងកក់ក្តៅនៅទីក្រុងហូជីមិញ14/04/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញមកដល់ទីក្រុងប៉េកាំងចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន14/04/2026ព័ត៌មានដំណាក់កាលទី ១ នៃសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៦ បានបិទបញ្ចប់ប្រកបដោយជោគជ័យ13/04/2026ព័ត៌មាននាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចចំពោះនាយករដ្ឋមន្ត្រីស្លូវ៉ាគី13/04/2026ព័ត៌មាននាំទំនាក់ទំនងវៀតណាម-ចិនដល់កំពស់ថ្មី13/04/2026ព័ត៌មាន អត្ថបទផ្សេងទៀត