• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ស្វាគមន៍យុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ឆ្នាំ ២០៤០ របស់អូស្ត្រាលី

នាព្រឹកថ្ងៃទី ១១ តុលា នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានចូលរួមពិធីរំលឹកខួប ១ ឆ្នាំនៃការអនុវត្តយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ឆ្នាំ ២០៤០ របស់អូស្ត្រាលី។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានចូលរួមពិធីរំលឹកខួប ១ ឆ្នាំនៃការអនុវត្តយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ឆ្នាំ ២០៤០ របស់អូស្ត្រាលី (រូបថត៖ Duong Giang/TTXVN)

ថ្លែងមតិក្នុងព្រឹត្តិការណ៍នេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ បានវាយតម្លៃខ្ពស់ចំពោះយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ឆ្នាំ ២០៤០ របស់អូស្ត្រាលី ដោយសង្កត់ធ្ងន់ថា ការអភិវឌ្ឍរបស់អាស៊ានគឺមិនអាចខ្វះបានសម្រាប់ការរួមចំណែកជាវិជ្ជមានរបស់ប្រទេសនេះ ជាពិសេសពីឧស្សាហកម្មឯកជន។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអូស្ត្រាលីយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍពាណិជ្ជកម្មប្រកបដោយតុល្យភាព វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងតភ្ជាប់ភស្តុភារ និងដាក់ពង្រាយកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រពៃណី ក៏ដូចជាវិស័យថ្មីៗដូចជា សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង និងនវានុវត្តន៍។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យអូស្ត្រាលីយកចិត្តទុកដាក់លើការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិងបណ្តុះបណ្តាល កិច្ចសហប្រតិបត្តិការពលករ និងកិច្ចសហប្រតិបត្តិការយុវជន ដើម្បីបង្កើតភាពទម្លុះទម្លាយសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន-អូស្ត្រាលីក្នុងប៉ុន្មានឆ្នាំខាងមុខ ស្របតាមទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី ដែលទើបបានបង្កើតឡើងនៅឆ្នាំ ២០២១៕  

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦នៃគណៈកម្មាធិការដឹកនាំ បូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦នៃគណៈកម្មាធិការដឹកនាំ បូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨

នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ប្រធានគណៈកម្មាធិការដឹកនាំរដ្ឋាភិបាលអំពីការ “បូកសរុបការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៨ នៃគណៈកម្មាធិការមជ្ឈិម នីតិកាលទី ១២ ស្តីពីការបន្តការផ្លាស់ប្តូរថ្មី និងរៀបចំឡើងវិញប្រព័ន្ធនយោបាយឲ្យមានភាពរលូន និងដំណើរការប្រកបដោយប្រសិទ្ធភាព” អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦ នៃគណៈកម្មាធិការដឹកនាំ។

Top