ព័ត៌មាន នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចចំពោះនាយករដ្ឋមន្ត្រីស្លូវ៉ាគី 13/04/2026 នៅព្រឹកថ្ងៃទី១៣ ខែមេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង (Le Minh Hung) បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះនាយករដ្ឋមន្ត្រីសាធារណរដ្ឋស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ (Robert Fico) ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦។ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង (Le Minh Hung) បានទទួលស្វាគមន៍ជូនចំពោះនាយករដ្ឋមន្ត្រីសាធារណរដ្ឋស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ (Robert Fico)។ (រូបថត៖ VNA)នៅពេលដែលមេដឹកនាំទាំងពីរបានឡើងលើវេទិកាកិត្តិយស ភ្លេងជាតិស្លូវ៉ាគីនិងវៀតណាម បានបន្លឺឡើងក្រោមទង់ជាតិនៃប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីទាំងពីរបានឧទ្ទេសនាមអំពីសមាជិកគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរដែលចូលរួមក្នុងពិធីទទួលបដិសណ្ឋារកិច្ច ហើយបានធ្វើជាសាក្សីនៅពិធីព្យុហយាត្រាស្វាគមន៍របស់កងកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម។បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច នាយករដ្ឋមន្ត្រីទាំងពីរបានជួបពិភាក្សា និងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារសហប្រតិបត្តិការរវាងវៀតណាមនិងស្លូវ៉ាគី។ មុនពេលចាប់ផ្តើមកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង និងនាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ បានទស្សនាការតាំងពិព័រណ៍រូបថតអំពីទឹកដី មនុស្ស និងទំនាក់ទំនងល្អប្រសើររវាងវៀតណាមនិងស្លូវ៉ាគី៕ តាម vovworld.vn/km-KH Tags:នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីសាធារណរដ្ឋស្លូវ៉ាគី ជួបពិភាក្សា

នៅព្រឹកថ្ងៃទី១៣ ខែមេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង (Le Minh Hung) បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះនាយករដ្ឋមន្ត្រីសាធារណរដ្ឋស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ (Robert Fico) ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦។ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង (Le Minh Hung) បានទទួលស្វាគមន៍ជូនចំពោះនាយករដ្ឋមន្ត្រីសាធារណរដ្ឋស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ (Robert Fico)។ (រូបថត៖ VNA)នៅពេលដែលមេដឹកនាំទាំងពីរបានឡើងលើវេទិកាកិត្តិយស ភ្លេងជាតិស្លូវ៉ាគីនិងវៀតណាម បានបន្លឺឡើងក្រោមទង់ជាតិនៃប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីទាំងពីរបានឧទ្ទេសនាមអំពីសមាជិកគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរដែលចូលរួមក្នុងពិធីទទួលបដិសណ្ឋារកិច្ច ហើយបានធ្វើជាសាក្សីនៅពិធីព្យុហយាត្រាស្វាគមន៍របស់កងកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម។បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច នាយករដ្ឋមន្ត្រីទាំងពីរបានជួបពិភាក្សា និងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារសហប្រតិបត្តិការរវាងវៀតណាមនិងស្លូវ៉ាគី។ មុនពេលចាប់ផ្តើមកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង និងនាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ បានទស្សនាការតាំងពិព័រណ៍រូបថតអំពីទឹកដី មនុស្ស និងទំនាក់ទំនងល្អប្រសើររវាងវៀតណាមនិងស្លូវ៉ាគី៕
អត្ថបទផ្សេងទៀត ដំណាក់កាលទី ១ នៃសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៦ បានបិទបញ្ចប់ប្រកបដោយជោគជ័យ13/04/2026ព័ត៌មានដំណាក់កាលទី ១ នៃសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៦ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៦ នៅទីក្រុងហាណូយ បានបិទបញ្ចប់ប្រកបដោយជោគជ័យ។ រដ្ឋសភាបានផ្តោតលើបញ្ហាកម្មាភិបាល។ នាំទំនាក់ទំនងវៀតណាម-ចិនដល់កំពស់ថ្មី13/04/2026ព័ត៌មានជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម-អ៊ីតាលី13/04/2026ព័ត៌មានកម្មវិធីសិល្បៈ "សំឡេងនៃយុគសម័យថ្មី" បើកមហៅស្រពវិទ្យុទូទាំងប្រទេស12/04/2026ព័ត៌មានឡឹមដុង – ភ្នំពេញ៖ ស្ពានថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកម្ពុជា12/04/2026ព័ត៌មានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិ អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ឡាវ និងកម្ពុជា12/04/2026ព័ត៌មានប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិនចូលជួបសម្តែងការគួរសមជាមួយសម្តេចប៉ាប Leo XIV12/04/2026ព័ត៌មាន អត្ថបទផ្សេងទៀត