ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើននិងទើបលេចចេញ (G20) និងបំពេញសកម្មភាពទ្វេភាគីនៅអាហ្វ្រិកខាងត្បូង កាលពីរសៀល ថ្ងៃទី ២១ ខែវិច្ឆិកា តាមម៉ោងក្នុងស្រុក នៅទីក្រុង យ៉ូហានណេសប៊ឺក នាយករដ្ឋមន្ត្រី វៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបលោក Fikile Mbalula អគ្គលេខាធិការ នៃគណបក្សមហាសន្និបាតជនជាតិអាហ្វ្រិក (ANC)។
នាយករដ្ឋមន្ត្រី វៀតណាមលោក ហ្វាម មិញជីញ ទទួលជួបលោក Fikile Mbalula អគ្គលេខាធិការ នៃគណបក្សមហាសន្និបាតជនជាតិអាហ្វ្រិក (ANC)។ (រូបថត៖ VOV)
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានជម្រាបជូនលោក អគ្គលេខាធិការ ANC ថា វៀតណាម និងអាហ្វ្រិកខាងត្បូងបានប្រកាសជាផ្លូវការអំពី ការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រក្នុងដំណើរទស្សនកិច្ចនេះ; ស្នើឱ្យគណបក្ស ANC ក្នុងតួនាទីរបស់ខ្លួន នឹងជំរុញឲ្យបណ្ដាក្រសួង ផ្នែក និងភ្នាក់ងារនានារបស់អាហ្វ្រិកខាងត្បូង ដើម្បីអនុវត្តន៍ក្របខ័ណ្ឌសហប្រតិ បត្តិការនេះ។
ទាក់ទងនឹងវិធានការដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្ស ANC នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើ ឱ្យភាគីទាំងពីរផ្តោតលើការអនុវត្តឲ្យមានប្រសិទ្ធភាពនូវអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្ស ANC ដែល បានចុះហត្ថលេខាក្នុងខែឧសភា ឆ្នាំ២០២៥ បង្កើនការជួបប្រាស្រ័យ និងការផ្លាស់ ប្តូរគណៈប្រតិភូនៅគ្រប់ក្របខ័ណ្ឌ និងគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់ ជំរុញ ខ្លាំងការផ្លាស់ប្តូរបទពិសោធន៍ក្នុងការដឹកនាំ ការកសាងបក្ស ដោះស្រាយបញ្ហា សេដ្ឋកិច្ចសង្គមរបស់ប្រទេស និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។
រីឯខ្លួនវិញ អគ្គលេខាធិការនៃគណបក្សមហាសន្និបាតជនជាតិអាហ្វ្រិក លោក Fikile Mbalula បានសង្កត់ធ្ងន់ថា វៀតណាមគឺជាគំរូដ៏គួរឲ្យរៀនសូត្រ សម្រាប់ប្រទេស កំពុងអភិវឌ្ឍន៍នានា ហើយបានឯកភាពលើវិធានការជំរុញទំនាក់ទំនងទ្វេភាគី រួមទាំង ការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌ និងការគាំទ្រគ្នាទៅវិញ ទៅមកនៅក្នុងវេទិកាពហុភាគី៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម