• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក ហ្វាម​ មិញ ជិញ៖ ការអភិវឌ្ឍបៃតងគឺជានិន្នាការចាំបាច់ ដែលត្រូវការ ការចូលរួមពីសង្គមទាំងមូល

អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការជាតិដឹកនាំការអនុវត្តការប្តេជ្ញាចិត្តរបស់វៀតណាម នៅ COP២៦ (គណៈកម្មការដឹកនាំ COP២៦) នាព្រឹកថ្ងៃទី២ ខែតុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីលោក ហ្វាម មិញ ជិញ ប្រធានគណៈកម្មការដឹកនាំបានស្នើឲ្យមានការសុក្រិតរបៀបរបប យន្តការគោលនយោបាយកៀរគរធនធាន ជាពិសេសកិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជនសម្រាប់ការអភិវឌ្ឍបៃតង។

នៅក្នុងកិច្ចប្រជុំនេះ គណៈកម្មការដឹកនាំបានផ្តោតការវាយតម្លៃលើការអនុវត្តការប្តេជ្ញាចិត្តរបស់វៀតណាមនៅ COP២៦ ជាពិសេសលទ្ធផលនៃការអនុវត្តភារកិច្ចដែលបានកំណត់ក្នុងកិច្ចប្រជុំលើកទី ៤ នៃគណៈ កម្មការដឹកនាំ លទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀងការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP) និងសហគមន៍បំភាយសូន្យសុទ្ធអាស៊ី (AZEC)...។

នាយករដ្ឋមន្ត្រីអញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ (រូបថត៖ VNA)

នៅបញ្ចប់កិច្ចប្រជុំ នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជិញ បានសង្កត់ធ្ងន់ថា វៀតណាមបានក្លាយជាចំណុចភ្លឺក្នុងការអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ; ការប្តេជ្ញាចិត្ត និងការអនុវត្តការប្តេជ្ញាចិត្តនៅសន្និសីទ COP២៦ ត្រូវបានដាក់បញ្ចូលយ៉ាងរហ័សទៅក្នុងឯកសារច្បាប់ គោលនយោបាយ យុទ្ធសាស្ត្រ និងផែនការសម្រាប់ការអនុវត្តប្រកបដោយសមកាលកម្ម។ កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការអភិវឌ្ឍន៍បៃតង និងការផ្លាស់ប្តូរថាមពលត្រូវបានជំរុញ ហើយវៀតណាមកាន់តែមានភាពទាក់ទាញសម្រាប់អ្នកវិនិយោគបរទេស ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរថាមពលដោយមានគម្រោងជាក់ស្តែង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦នៃគណៈកម្មាធិការដឹកនាំ បូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦នៃគណៈកម្មាធិការដឹកនាំ បូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨

នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ប្រធានគណៈកម្មាធិការដឹកនាំរដ្ឋាភិបាលអំពីការ “បូកសរុបការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៨ នៃគណៈកម្មាធិការមជ្ឈិម នីតិកាលទី ១២ ស្តីពីការបន្តការផ្លាស់ប្តូរថ្មី និងរៀបចំឡើងវិញប្រព័ន្ធនយោបាយឲ្យមានភាពរលូន និងដំណើរការប្រកបដោយប្រសិទ្ធភាព” អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦ នៃគណៈកម្មាធិការដឹកនាំ។

Top