• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមទទួលជួប​គណៈប្រតិភូនៃ​គណៈកម្មការវាយតម្លៃសេដ្ឋកិច្ច និងសន្តិសុខ អាមេរិក-ចិន នៃសភាអាមេរិក

ប្រធាន USCC លោកស្រី Reva Price បានយល់ស្របនឹងសំណើរបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ដោយសន្យាថានឹងបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញទំនាក់ទំនងទ្វេភាគី រួមទាំងការទទួលស្គាល់ស្ថានភាពសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម និងការចរចាលើបញ្ហាពន្ធគយរវាងប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានទទួលជួបគណៈប្រតិភូ USCC នៃសភាសហរដ្ឋអាមេរិក ដឹកនាំដោយប្រធាន USCC លោកស្រី Reva Price។ រូបថត៖ Lai Hoa/VOV

នាព្រឹកថ្ងៃទី ៧ ឧសភា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបគណៈប្រតិភូនៃគណៈកម្មការវាយតម្លៃសេដ្ឋកិច្ចនិងសន្តិសុខអាមេរិក-ចិន (USCC) នៃសភាអាមេរិក ដឹកនាំដោយប្រធាន USCC លោកស្រី Reva Price នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់រដ្ឋបាលនិងសភាអាមេរិកចំពោះប្រទេសវៀតណាមដ៏រឹងមាំ ឯករាជ្យ ខ្លួនទីពឹងខ្លួន និងវិបុលភាព; ស្នើរឲ្យលោកស្រីប្រធាន និងសមាជិកគណៈកម្មការបន្តយកចិត្តទុកដាក់ និងគាំទ្រដល់ការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី។ ទាក់ទិននឹងបញ្ហាពន្ធគយ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីចរចាជាមួយសហរដ្ឋអាមេរិក សំដៅធ្វើពាណិជ្ជកម្មប្រកបដោយតុល្យភាព និងនិរន្តរភាព ហើយចាត់ទុកថា នេះជាឱកាសដើម្បីរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ធ្វើពិពិធកម្មទីផ្សារ ផលិតផលនិងខ្សែសង្វាក់ផ្គត់ផ្គង់ ព្រមទាំងបន្តកសាងសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងឯង ដោយផ្សារភ្ជាប់នឹងភាពម្ចាស់ការនិងសកម្ម ធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព។

រីឯខ្លួនវិញ ប្រធាន USCC លោកស្រី Reva Price បានយល់ស្របនឹងសំណើរបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ដោយសន្យាថានឹងបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញទំនាក់ទំនងទ្វេភាគី រួមទាំងការទទួលស្គាល់ស្ថានភាពសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម និងការចរចារលើបញ្ហាពន្ធគយរវាងប្រទេសទាំងពីរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៧០ ទិវាបង្កើតកងទ័ពជើងទឹកប្រជាជនវៀតណាម

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៧០ ទិវាបង្កើតកងទ័ពជើងទឹកប្រជាជនវៀតណាម

នាព្រឹកថ្ងៃទី ៧ ឧសភា នៅទីក្រុង Hai Phong ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីអបអរសាទរខួបលើកទី ៧០ ទិវាបង្កើតកងទ័ពជើងទឹកប្រជាជនវៀតណាម (៧ ឧសភា ១៩៥៥ - ៧ ឧសភា ២០២៥) និងប្រគល់គ្រឿងឥស្សរិយយសហូជីមិញដល់កងទ័ពជើងទឹកផងដែរ។

Top