អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានជួបសវនាការជាមួយនាយករដ្ឋមន្ត្រីកាហ្សាក់ស្ថាន លោក Olzhas Bektenov។ (រូបថត៖ VNA)
ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែង លើវិស័យប្រពៃណីដូចជា៖ គមនាគមន៍-ដឹកជញ្ជូន ថាមពល-ប្រេងឧស្ម័ន កសិកម្ម ការអប់រំ; បង្កើនកិច្ចសហប្រតិបត្តិការតាមរយៈគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ-បច្ចេកទេស; ជំរុញការបង្កើតទីភ្នាក់ងារតំណាងពាណិជ្ជកម្មវៀតណាមនៅកាហ្សាក់ស្ថាន និងក្រុមប្រឹក្សាធុរកិច្ចរួមវៀតណាម-កាហ្សាក់ស្ថាន។
លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើឱ្យស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរស្រាវជ្រាវនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលផ្សេងទៀត ដូចជាហិរញ្ញវត្ថុ ការធ្វើបរិវត្តកម្មឌីជីថល បញ្ញាសិប្បនិមិត្ត AI បច្ចេកវិទ្យាថ្មី ថាមពលស្អាត សេដ្ឋកិច្ចឌីជីថល...; ស្នើឱ្យភាគីទាំងពីរកែលម្អបរិយាកាសផ្លូវច្បាប់សម្រាប់សកម្មភាពវិនិយោគអាជីវកម្ម; ស្នើឲ្យកាហ្សាក់ស្ថាន បង្កើតលក្ខខណ្ឌសម្រាប់ទំនិញវៀតណាម ជ្រៀតចូលកាន់តែជ្រៅទៅក្នុងទីផ្សារកាហ្សាក់ស្ថាន និងក្នុងតំបន់ ក៏ដូចជាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសវៀតណាមធ្វើអាជីវកម្ម និងវិនិយោគនៅកាហ្សាក់ស្ថាន។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាជំរុញការតភ្ជាប់គមនាគមន៍ ផ្លូវដែក និងអាកាសចរណ៍ កិច្ចសហប្រតិបត្តិការឡូជីស្ទីក ទេសចរណ៍ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងកសិកម្ម៕